ឆាំង យុ ផ្តល់​សក្ខីកម្ម​នៅ​សាលាក្តី​ខ្មែរ​ក្រហម

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចូល​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្តី​ខ្មែរ​ក្រោម ពាក់​ព័ន្ធ​នឹង​ការ​ប្រមូល​ឯកសារ​ប្រវត្តិសាស្រ្ត​ ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ​។

ការ​កោះ​ហៅ​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មក​ផ្តល់​សក្ខីកម្ម​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី០១ខែធ្នូ​នេះ គឺ​ធ្វើ​ឡើង​តាម​ការទាមទារ​របស់​មេធាវី​ការពារ​​ក្តី​ឲ្យ នួន ជា អតីត​បងធំទី២នៃ​របប​ខ្មែរ​ក្រហម និង​មេធាវី​ការពារ​ក្តី​ឲ្យ អៀង សារី អតីត​រដ្ឋមន្រ្តី​ការបរទេស​នៃ​របប​ខ្មែរ​ក្រហម ដោយ​បាន​លើក​ឡើង​ថា ឯកសារ​មួយ​ចំនួន​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ត្រូវ​បាន​តុលាការ​កូន​កាត់​អង្គការ​សហ​ប្រជាជាតិកម្ពុជាមួយ​នេះ យក​មក​ដាក់​បន្ទុក​លើ​កូនក្តី​ខ្លួន។ ហើយ​ថា បើ​ពុំ​មាន​ការ​កោះ​ហៅ​លោក ឆាំង យុ មក​ធ្វើ​សក្ខីកម្ម​ទេ នោះ​ពួក​គេ​នឹង​មិន​ទទួល​ស្គាល់​ឯកសារ​ភស្តុតាង​នោះ​ឡើយ។

គួរ​បញ្ជាក់​ថា កាល​ពី​សប្តាហ៍​មុន​តុលាការ​ខ្មែរ​ក្រហម​បាន​ធ្វើ​ការ​កោះ​ហៅ​នាយក​រង របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​លោក វ៉ាន់ថាន់ ពៅ​ដារ៉ា មក​ផ្តល់​សក្ខី​កម្ម​រួច​ហើយ ប៉ុន្តែ​ការ​ផ្តល់​សក្ខីកម្ម​របស់​លោក ត្រូវ​បាន​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ចោទ​ប្រកាន់​ថា មិន​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ផ្តល់​សក្ខី​កម្ម​នោះទេ​៕

 អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s