ឆ្នំា២០១១៖ កម្ពុជា​នាំចេញ​សម្លៀក​បំពាក់​កើន​ឡើង​​៣៤%​

យោង​តាម​ទិន្នន័យ​​របស់​ក្រសួង​ពាណិជ្ជកម្ម​ បាន​ឲ្យ​ដឹង​ថា ការនំាចេញ​សម្លៀក​បំពាក់​​កាត់ដេរ​​ពីប្រទេស​កម្ពុជា បាន​កើនឡើង​​រហូត​ដល់​៣.៤៧ កោដដុល្លារ​ក្នុង​រយៈពេល​​១០​ខែដំបូង​ឆ្នាំ​២០១១ ដែល​បាន​កើន​ឡើង​​ចំនួន​៣៤​% បើប្រៀប​ធៀប​នឹង​រយៈពេល​​ដូចគ្នា កាល​ពីឆ្នាំ​២០១០​។​

របាយការណ៍​របស់​គំរោង​​រោងចក្រ​កាន់​តែប្រសើរ​នៅកម្ពុជា​ នៃអង្គការ​ពលកម្ម​អន្ដរជាតិ (ILO) បាន​ឲ្យ​ដឹងដែរ​ថា នៅ​ក្នុង​រយៈពេល​៦​ខែ គិត​ចាប់ពី​ខែឧសភា ដល់ខែតុលា ឆ្នាំ​២០១១ ក្នុង​ចំណោម​រោង​ចក្រ​កាត់​ដេរ​ចំនួន​៣០០​ គឺ​មាន​រោងចក្រ​ចំនួន​្១៦៩​ ត្រូវ​បាន​ត្រួតពិនិត្យ​​នូវលក្ខ័ន្ដ​ការងារ​។ របាយការណ៍​ក៏បាន​លើកឡើង​ដែរ​ថា​ ​កម្មករ​និយោជិត​​​ក៏​មានការ​កើន​ឡើង​ខ្ពស់​ ដោយ​មាន​កម្មករ​និយោជិត​រហូត​ដល់៣៤៥៣៦៤នាក់ ដែល​បាន​និង​កំពុង​​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​ចំនួន​​៣០០​​ ដែល​បាន​ចុះបញ្ជីការ​ជាមួយ​គំរោង​ ដែល​ចំនួន​នេះ​បាន​កើនឡើង​ចាប់​តាំង​ពី​របាយការណ៍​សំយោគ​ទី​២១ ចេញផ្សាយ​នៅថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០០៨​។​ ចំនួន​រោងចក្រ​កើន​ឡើង​ចំនួន​​៩% ហើយ​ចំនួន​កម្មករ​និយោជិត​​កើនឡើង​ចំនួន​៧% បើប្រៀបធៀប​នឹង​របាយការណ៍​​មុន​។​ ៩០.៧% នៃកម្មកររ​និយោជិត​ដែលបម្រើការងារ​​ គឺជាកម្មការិនី​៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s