ឆ្នំា២០១១៖ កម្មករនិយោជិតចំនួន១៥០០ដួលសន្លប់ក្នុងអំឡុងពេលបំពេញការងារ

យោងតាមរបាយការណ៍​របស់​សំយោគ​ទី​២៧ របស់គំរោង​រោងចក្រ​​កាន់​តែប្រសើរ​​នៅកម្ពុជា​ នៃអង្គការ​ពលកម្ម​អន្ដរជាតិ​​ (ILO) ដែល​បាន​កត្រា​ចន្លោះ​ពី​ថ្ងៃទី​១ ខែឧសភា ដល់ថ្ងៃទី​៣១ ខែតុលា​ឆ្នាំ២០១១បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​នៃការ​ធ្វើរបាយការណ៍​នេះ មានរោងចក្រ​កាត់ដេរ​​ចំនួន​១១​ បាន​ជួប​នឹង​ឧបទ្ទវហេតុ​នៃការ​ដួល​សន្លប់​​ ដោយ​មាន​កម្មករ​និយោជិត​ច្រើន​ជាង​១៥០០​​នាក់ បាន​រងគ្រោះ​នូវការ​​ដួលសន្លប់​​ក្នុង​ម៉ោង​​ធ្វើការ​។​

នៅក្នុង​របាយការណ៍ដែល​បាន​ដល់​ដៃ​អ្នក​សារព័ត៌មាន​​នៅល្ងាច​ថ្ងៃទី​៣០ ខែមករា​នេះ បាន​ពន្យល់ពីហេតុ​ផល​ថា ផ្អែក​តាមការសិក្សា​​​ជាច្រើន​បាន​សូចនាករ​​ពីមូលហេតុ​មួយ​ចំនួន​​ដែល​អាចនាំ​​ឲ្យ​កម្មករនិយោជិត​​ដួល​សន្លប់​​​មានដូចជា បញ្ហា​អាហាររូបត្ថម្ភ អនាម័យ​ កង្វះខាត​​អាហារ​​ពេលព្រឹក ភាពតានតឹង​ ប្រព័ន្ធ​ខ្យល់ចេញ​ចូល​ ការធ្វើការ​លើស​ម៉ោង​​កំណត់​ បញ្ហា​ទំនាក់ទំនង​​វិជ្ជាជីវៈ​ ក៏ដូចជា បញ្ហា​អារម្មណ៍​​ចិត្តសាស្រ្ត​ ដែល​​ធ្វើ​ឲ្យ​​កម្មករ​ ដួលសន្លប់​​នៅពេល​ដែល​ខ្លួន​ឃើញ​​កម្មករ​​ផ្សេងទៀត​​ដួលសន្លប់​​នោះ​។​

របាយការណ៍​សំយោគ​ទី​២៧​នេះ បង្ហាញ​ថា កម្រិត​​អនុលោម​​តាមច្បាប់​​មួយ​ចំនួន​ ឋិត​នៅក្រោម​​៥០%​ សម្រាប់​​ល័ក្ខខ័ណ្ឌ​ជាច្រើន​ដែលពាក់ព័ន្ធ​​នឹង​ឧបទ្ទវហេតុ​ នៃការ​ដួលសន្លប់​​ ដូចជា​ ការងារ​ថែមម៉ោង​​ម្ដងម្កាល​(៥%) ការងារ​ថែម៉ោង​កម្រិត​​ត្រឹម​២ម៉ោង​ក្នុង​១ថ្ងៃ​(១៦%) មានសាបូ​ និង​ទឹក​គ្រប់គ្រាន់​នៅក្បែរ​បង្គន់​​អនាម័យ​(៤៨%​) និងកម្រិត​​កម្ដៅ​នៅក្នុង​​រោងចក្រ​​(៣៨%)៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s