ប្រធាន​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​និងព្រះរាជ​អាជ្ញា​ត្រូវ​បាន​ព្រមាន​ពី​ការ​ចោទ​ឆ្លើយ​មិន​ចំ​គោល​ដៅ

ភ្នំពេញ៖ ប្រធាន​អង្គជំនុំជម្រះ​របស់​សាលក្ដីខ្មែរក្រហម​ បាន​ធ្វើការ​ព្រមាន​​​ចំនួន​៣ដង ដល់​​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​សហព្រះរាជអាជ្ញា​ ដែល​បាន​តាំង​សំណួរ និងឆ្លើយ​ មិនចំគោលដៅ  បន្ទាប់​ពីបាន​ចំណាយ​ពេល​អស់​ជាង​១ម៉ោង​ កាលពីព្រឹកមិញ​នេះ​។​

ដោយ​មាន​ការ​ស្នើ​របស់​មេធាវី​ជន​ជាប់​ចោទ នួន ជា និង អៀងសារី ឲ្យ​បំភ្លឺ​ជុំវិញ​ឯកសារ​មួយ​ចំនួន​​ដែល​​សាលា​ក្ដី​យក​មក​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ដាក់​បន្ទុក ​ទៅ​លើ​ជន​ជាប់​ចោទ​​​ដែល​ជា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដោយ​សង្ស័យ​ថា មាន​ឯកសារ​ខ្លះ​ក្លែងក្លាយ​នោះ នៅ​ក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ សហ​​ព្រះរាជអាជ្ញា​ជាតិ​លោក ​ចាន់ តារារស្មី បាន​តាំង​សំនួរ ចោទ​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​។

ប៉ុន្តែ​ដោយ​សំនួរ​ទាំង​នោះ​ហាក់​ដូច​ជា​​ពុំ​មាន​ភាព​ច្បាស់​លាស់​បាន​ធ្វើ​ឲ្យ​លោក ​ឆាំង យុ តប​ត​បក​ទៅ​វិញ ។ ការ​ណ៍នេះ​នាំ​ឲ្យ​​ប្រធាន​អង្គ​ជំនុំ​ជម្រះ​លោក និល ណុន ធ្វើ​ការ​ព្រមាន​អ្នក​ទាំង​ពីរ ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ដល់​៣​ដង ។

កាល​ពី​សប្តាហ៍​មុន​តុលាការ​ខ្មែរ​ក្រហម​បាន​ធ្វើ​ការ​កោះ​ហៅ​នាយក​រង របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​លោក វ៉ាន់ថាន់ ពៅ​ដារ៉ា មក​ផ្តល់​សក្ខី​កម្ម​រួច​ហើយ ប៉ុន្តែ​ការ​ផ្តល់​សក្ខីកម្ម​របស់​លោក ត្រូវ​បាន​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ចោទ​ប្រកាន់​ថា មិន​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ផ្តល់​សក្ខី​កម្ម​នោះទេ​។

ដូច្នេះ​ហើយ ការ​​កោះ​ហៅ​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មក​ផ្តល់​សក្ខីកម្ម​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​០១ ខែធ្នូ​នេះ គឺ​ធ្វើ​ឡើង​តាម​ការទាមទារ​របស់​មេធាវី​ការពារ​ក្តី​ឲ្យ នួន ជា អតីត​បងធំទី២ នៃ​របប​ខ្មែរ​ក្រហម និង​មេធាវី​ការពារ​ក្តី​ឲ្យ អៀង សារី អតីត​រដ្ឋមន្រ្តី​ការបរទេស​នៃ​របប​ខ្មែរ​ក្រហម ដោយ​បាន​លើក​ឡើង​ថា ឯកសារ​មួយ​ចំនួន​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ត្រូវ​បាន​តុលាការ​កូន​កាត់​អង្គការ​សហ​ប្រជាជាតិកម្ពុជាមួយ​នេះ យក​មក​ដាក់​បន្ទុក​លើ​កូនក្តី​ខ្លួន។ ហើយ​ថា បើ​ពុំ​មាន​ការ​កោះ​ហៅ​លោក ឆាំង យុ មក​ធ្វើ​សក្ខីកម្ម​ទេ នោះ​ពួក​គេ​នឹង​មិន​ទទួល​ស្គាល់​ឯកសារ​ភស្តុតាង​នោះ​ឡើយ។

 អត្ថបទ៖ ប៊ិន ប៊ុណ្ណា

 ផ្សាយនៅវិទ្យុស្រ្តី​ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s