មេធាវីខៀវ សំផន ស្នើ​ផ្ទៀង​ផ្ទាត់​ឯកសារ​ចម្លង និង​ច្បាប់​ដើម​​​

នៅថ្ងៃទី​២ ខែមករា ឆ្នាំ​២០១២​នេះ​ សវនាការ​​របស់​អង្គជំនុំជម្រះ ​របស់តុលាការ​ខ្មែរ​ក្រហម​ បាន​ស្នើ​ផ្ទៀង​ផ្ទាត់​​រវាង​ឯកសារ​ចម្លង​ និង​ឯកសារ​ដើម​​ ដែល​ជាឯកសារ​ដាក់​បន្ទុក​ទៅ​លើមេដឹកនាំ​​កំពូល​ៗ​ នៅក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ​​។ សំណើ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​មេធាវីការពារ​ក្ដី លោក​​ខៀវ សំផន។​ ទាក់ទិន​ទៅ​នឹង​បញ្ហានេះ លោក​ចៅក្រម និលណុន ក៏បានសាកសួរសាក្សី ​លោក​ឆំាង យុ​ ​អំពីលទ្ធផល​នៃការ​ផ្ទៀងផ្ទាត់​ឯកសារ​នេះ​។

លោក​ឆាំង​ យុ​ ក៏​បាន​អះអាង​ប្រាប់​​​សវនាការ​ថា លោក​ស្វាគមន៍​គ្រប់ពេលវេលា​ ចំពោះ​ការប៉ុនប៉ង​ នៃការ​ផ្ទៀង​ផ្ទាត់​​​ឯកសារ​ចម្លង​ និង​​​ច្បាប់​ដើម​ ដែល​ជាឯកសារ​ប្រមូ​លបាន​ដោយ​ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​សម្រាប់​ដាក់​បន្ទុក​លើ​​អតីតមេដឹក​នំាកំពូលៗ​ នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ​។​​

​ជាថ្ងៃទី​២ហើយដែល​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​មក​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​អង្គសវនាការ​​​តុលាការ​ខ្មែរក្រហម​ ដែល​លោក​ផ្ដល់​សាក្ខីកម្ម​​​ទាក់ទង​ឯកសារ​មួយ​ចំនួន​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ត្រូវ​បាន​តុលាការ​កូន​កាត់​អង្គការ​សហ​ប្រជាជាតិកម្ពុជាមួយ​នេះ យក​មក​ដាក់​បន្ទុក​លើ​មេដឹកនាំ​កំពូល​ៗ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

ផ្សាយនៅវិទ្យុស្រ្តី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១២

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s