សម្តេច ហ៊ុន សែន​ប្រកាសថា ព្រឹត្តិការណ៍​វាយប្រហារ​ថ្ងៃ​៥-៦​កក្កដា ឆ្នាំ​១៩៩៧ មិនមែន​ជា​រដ្ឋប្រហារ​ទេ​


កាលពីថ្ងៃទី​២ ខែមករានេះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ហ៊ុន សែន បាន​ប្រកាស​ប្រាប់​សាធារណៈ​ជន​ថា ព្រឹត្តិការណ៍​​វាយប្រហារ​​ដោយ​អាវុធ​​រវាងកងទ័ព​ក្នុង​ជួរ​រដ្ឋាភិបាល​ ដឹកនំា​ដោយ​គណបក្សប្រជាជន​កម្ពុជា ជាមួយ​នឹង​កងទ័ព​​របស់​​គណបក្ស​ហ្វុន​ស៊ីនប៉ិច​ កាលពីថ្ងៃទី​​៥ និង​ទី​៦ ខែកក្កដា ឆ្នាំ​១៩៩៧ សម្ដេច​ហ៊ុនសែនថា វា​មិនមែន​ជា​ការ​ធ្វើ​រដ្ឋប្រហារ​​ទម្លាក់​ សម្ដេច​​​ក្រុម​ព្រះ​ នរោត្តម​រណឬទ្ធិ ពីនាយយក​រដ្ឋមន្រ្តី​ទី​១​ឡើយ​។

នៅ​​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​បណ្ឌិតសភា​នគរបាល​កម្ពុជា នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលឹក​ឡើង​វិញ​ពី​ព្រឹត្តិការណ៍​បង្ហូរឈាម​កាល​ពី​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​១៩៩៧​នោះ​ គឺមិនមែន​ជា​រឿង​ធ្វើ​រដ្ឋប្រហារ​នោះទេ​។​

សម្ដេច​បាន​បង្ហាញ​អំពីសាក្សីរស់​ និង​ស្នើ​ឲ្យ​ពិនិត្យ​មើល​ទៅលើ​ខ្សែអាត់​វីដេអូ ដែល​រូបភាព​ទាំងនោះ​មាន​នៅ​លោក​ គៀង វ៉ាង, លោក​លី​ធុច, លោក​​យូ​ហុកគ្រី ជាដើម​ ដែល​រូបភាព​ទាំង​នោះ បាន​បញ្ជាក់​ពី​​ភាគី​ខាង​ណាវ៉ៃ​ខាងណា​ ដោយ​សម្ដេច​បាន​បញ្ជាក់​ថា “តើ​កាល​ណុង វ៉ៃ​គេ ឬ​គេ​ដេញ​វ៉ៃ​?”​។

​សម្ដេច​ហ៊ុន សែន​ បាន​លើក​ឡើង​បែប​នេះ​នៅ​ចំពោះមុខ​លោក​សេរី​កុសល អតីត​មេទ័ព​ម្នាក់​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែល​សព្វថ្ងៃ​លោក​សេរី​កុសល ជា​ទេសរដ្ឋមន្ត្រី និង​​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្រៅពីនោះ នៅ​មាន​លោក ញឹក ប៊ុនឆៃ និង​លោក លី​ធុច ដែល​សម្តេច​ហ៊ុន​សែន ហៅថា ជា​សាក្សី​រស់ ដែល​បញ្ជាក់​បាន​ថា ព្រឹត្តិការណ៍​នោះ មិនមែន​ជា​រដ្ឋប្រហារ ដើម្បី​ទម្លាក់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​នាយក​រដ្ឋមន្ត្រី​ទី​១​ឡើយ​ ដែល​ពេល​នោះ​ សម្តេច ហ៊ុន​សែន ជា​នាយករដ្ឋមន្ត្រី​ទី​២​។​

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ថា ការសម្រេចចិត្ត​របស់​សម្តេច វ៉ៃ​បក​លើ​កងកម្លាំង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែលមាន​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន ដោយសារ​តែ​ហ្វ៊ុនស៊ិនប៉ិច បាន​នាំ​កងទ័ព​ខ្មែរក្រហម​ពី​សំឡូត និង​តា​សាញ់ ចូល​ភ្នំពេញ​។ គ្រាន់​តែ​ពីរ​កន្លែង នៅ​ដំណាក់​សម្តេចក្រុមព្រះ ផ្លូវ​សម្តេច​ប៉ាន និង​នៅ​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច នៅ​គល់​ស្ពាន​ជ្រោយចង្វារ ក្នុង​រាជធានី​ភ្នំពេញ មាន​កងទ័ព​ខ្មែរក្រហម​ប្រមាណ ២៧០ នាក់​។ ក្រៅពីនោះ​នៅ​មាន​កងទ័ព​ខ្មែរក្រហម នៅ​ជាមួយ​លោក​ញឹក​ប៊ុនឆៃ និង​នៅ​កន្លែង​ដទៃ​ជាច្រើន​ទៀត​។​

 គេនៅចំាបានថា ​ព្រឹត្តិការណ៍​ថ្ងៃទី​៥-៦​ ខែកក្កដា ឆ្នាំ​១៩៩៧ គឺ​មានការ​ផ្ទុះ​អាវុធដាក់​គ្នា​រវាង​កងកម្លាំង​​ស្មោះត្រង់​​គណបក្ស​ហ្វុន​ស៊ិនប៉ិច ដែល​មាន​សម្ដេច​ក្រុមព្រះ​ នរោត្តម​ រណឬទ្ធិ ជានាយករដ្ឋមន្រ្តី​ទី​១ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​​សម្ដេច​ហ៊ុន​ សែន​គឺជានាយករដ្ឋមន្រ្តី​ទី​២។ ស្នូការផ្ទុះ​អាវុធ​នៅក្នុង​រាជធានីភ្នំពេញ​ ដែលនំាឲ្យ​​​ប្រជាជន​ខ្មែរ​រាប់​ពាន់នាក់ ​បាន​​ជម្លៀស​ខ្លួន​ចេញ​ពី​រាជធានី​ភ្នំពេញ​ ​ទៅកាន់​ទីជនបទ និង​បណ្ដាល​ឲ្យ​មាន​មនុស្ស​​ស្លាប់​និងរបួស​​ជាច្រើន​នាក់ រួមទាំង​ការ​ខូចខាត​ផ្លូវ​ថ្នល់​​ អាគារ​​ និងផ្ទះ​សម្បែង​៕

អត្ថបទ៖ប៊ិន ប៊ុណ្ណា

ផ្សាយ​នៅវិទ្យុស្រ្តី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១២​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s