សាលាក្ដីខ្មែរក្រហម​ប្រកាស​ពីភាពជោគជ័យ​​​​​​សំណុំរឿង​០០១​ត្រូវបាន​បញ្ចប់​

ភ្នំពេញ​៖ ឧបនាយក​រដ្ឋមន្រ្តី​ និង​ជា​ប្រធាន​​ក្រុម​​ការងារ​​រាជរដ្ឋាភិបាល​​កម្ពុជា​ សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អ្នក​​ជំនាញ​​ការ​អន្ដរជាតិ​​ផ្នែកច្បាប់​ និង​ការ​រៀប​ចំ​​ដំណើរ​ការ​​កាត់​ក្ដី​មេដឹក​នាំ​​ជាន់​ខ្ពស់​ខ្មែរក្រហម​ លោក​សុខ អាន បាន​​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ក្នុង​បរិវេណ​​​ សាលាក្ដីខ្មែរក្រហម​ កាលពីថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២ថា ការបញ្ចប់​សំណុំរឿង​០០១ ដែល​មាន​កាំង​ហ្គេចអ៊ាវ ហៅឌុច ​នៅថ្ងៃនេះ គឺ​ជា​ប្រវត្តិសាស្រ្ត​ និង​ជាជោគជ័យ​មួយ​របស់​សាលាក្ដី​ខ្មែរក្រហម ដែល​តុលាការកំពូល​ របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​សម្រេច​ផ្ដន្ទាទោស​ លើកំាងហ្គេច​អ៊ាវ​ ហៅឌុច​ អស់​មួយជីវិត​​​​។​

ដំណើរ​ការ​ដ៏វែង​អន្លាយ​របស់សាលាក្ដី​​ខ្មែរក្រហម​ គឺ​ជារឿង​មួយ​ដ៏លំបាក​ និង​​បាន​បញ្ចប់​ដោយ​ជោគជ័យ​ហើយ​នៅថ្ងៃនេះ។ នេះ​ជា​ប្រសាសន៍​បន្ថែម​របស់​លោក​ឧបនាយករដ្ឋមន្រ្តី​សុខ អាន​។ លោក​បាន​បញ្ជាក់​ថា នៅឆ្នាំ​១៩៩៧​ រាជរដ្ឋាភិបាល​​កម្ពុជា​ បាន​សំណូម​ពរ​ឲ្យ​អង្គការ​សហប្រជាជាតិ​ជួយ​ឧបត្ថម្ភ​សាលាក្ដី​ ដើម្បី​កាត់​ទោស​​មេដឹកនាំ​ខ្មែរក្រហម​។​

នៅ​ឆ្នាំ​​២០០១​ រដ្ឋសភា​ជាតិ​កម្ពុជា​បាន​អនុម័ត​​ច្បាប់​មួយ​ ដើម្បី​បង្កើត​​តុលាការ​​កាត់​សេចក្ដី​ក្ដី​​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្តិ​​ឡើង​នៅ​ប្រទេស​កម្ពុជា​ ក្នុង​អំឡុង​​ពេល​របប​ខ្មែរក្រហម​​ពី​ឆ្នាំ​១៩៧៥​​-១៩៧៩​។ តុលាការ​នេះ មានឈ្មោះ​ថា អង្គជំនុំជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ដើម្បី​កាត់​សេចក្ដី​ឧក្រិដ្ឋកម្ម​​ដែល​បាន​ប្រព្រឹត្តិ​​ឡើង​ក្នុង​​របប​កម្ពុជា​​ប្រជាធិបតេយ្យ​​​។​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s