អាជ្ញាធរ​ភ្នំពេញ​ដោះលែង​អ្នកភូមិបុរីកីឡាចំនួន​៥នាក់​

អាជ្ញាធរ​​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ បាន​សម្រេច​ដោះលែង​​ក្រុម​អ្នក​ភូមិ​តំបន់​បុរីកីឡា​ចំនួន​៥នាក់វិញហើយ​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ក្នុងការ​តវ៉ា​ មុខ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១២​នេះ​។ ការ​ដោះលែង​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ចរចា​រវាង​តំណាង​អ្នកភូមិ និង​អាជ្ញាធរ​​រាជធានី​ភ្នំពេញ​។

លោក​អំសំអាត​ មន្រ្តី​ស៊ើប​អង្កេត​ជាន់ខ្ពស់​​អង្គការ​លីកាដូរ បាន​លើកឡើង​ថា ក្នុងនាមសង្គម​ស៊ីវិល ស្វាគមន៍​ចំពោះការ​ដោះលែង​នេះ ប៉ុន្ដែ​​បាន​សម្ដែងការ​ព្រួយបារម្ភ ចំពោះ​ការ​​ដោះលែង​ដោយ​មានកិច្ច​សន្យា​​ ឲ្យ​បញ្ឈប់​ការ​តវ៉ា​ គឹជា​ការ​បំពាន​សិទ្ធិ​របស់ប្រជាពលរដ្ឋ​ ក្នុងការ​ជួបជុំ​ ក៏ដូចជា​សិទ្ធ​ក្នុងការ​បញ្ចេញ​មតិ​​។ លោក​បាន​បន្ដថា “ប្រជាពលរដ្ឋ​ពុំមានកំហុស​នោះទេ​”។​

កាលពីថ្ងៃទី១ខែមករា ក្រុម​អ្នកតវ៉ា​​ប្រឆាំង​នឹងការបណ្ដេញ​ចេញ​ពីលំនៅឋាន​​ បាន​ឈរស្រាត​ទាមទារ​​នៅ​មុខ​សាលារាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យ​អាជ្ញាធរ​​ធ្វើការ​​ដោះស្រាយ​នៅ​សហគម​បុរី​កីឡា​។ នៅក្នុងការ​តវ៉ា​នោះ យ៉ាង​ហោច​មាន​អ្នកភូមិបុរីកីឡា​ចំនួន២នាក់​សន្លប់​ និង៥នាក់​ផ្សេង​ទៀត​បាន​ត្រូវ​សមត្ថកិច្ច​​ចាប់ខ្លួន​​ នៅ​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អ្នកភូមិ​បុរីកីឡា​​។

ការប៉ះទង្គិច​គ្នា​ដោយហិង្សា​កាលពីថ្ងៃ​ពុធ ធ្វើឡើង​ក្រោយ​មួយថ្ងៃ បន្ទាប់​ពីសម្ដេច​ហ៊ុន​​សែន នាយករដ្ឋមន្រ្តី​​កម្ពុជា បាន​ព្រមាន​មិន​ឲ្យ​មាន​អំពើហិង្សា​ នៅក្នុង​ជម្លោះ​ដីធ្លី​នោះទេ​៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s