ពិធីបុណ្យ​មាឃបូជា​ មន្ដ្រីរាជការ​ត្រូវ​បាន​ឈប់​សម្រាក​ចំនួន​មួយ​ថ្ងៃ

នៅ​ថ្ងៃស្អែក​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១២​​ គឺ​ជា​បុណ្យ​មាឃ​បូជា ដែល​នៅ​ក្នុង​ប្រតិទិន​​បាន​កំណត់​ឲ្យ​មន្រ្តី​រាជការ​បាន​ឈប់​សម្រាក​មួយ​ថ្ងៃ​។ ពិធី​បុណ្យ​នេះ​គឺ​មាន​សារៈ សំខាន់​ណាស់​សម្រាប់​ពុទ្ធ​សាសនិក​ជន ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​តែង​តែប្រកាន់​ខ្ជាប់​និងគោរព​បូជា​ចំពោះ​លទ្ធិ​ពុទ្ធ​សាសនា​របស់​រដ្ឋ​ ដែល​កំណត់​​រៀងរាល់​ថ្ងៃ១៥ កើតពេញ​បូរមី ខែមាឃ​​។​

នៅ​ក្នុង​ពិធី​នេះ ពុទ្ធ​បរិស័ទ​បាន​នាំគ្នា​ធ្វើបុណ្យ​ទាន​រក្សា​សីល និង​សមាជិ​សម្អាត​ចិត្ត​របស់​ខ្លួន​ ក្នុង​ថ្ងៃ​​នោះដើម្បី​បូជា​ និង​រំលឹក​​ចំពោះ​គុណ​ព្រះ​សម្មាសម្ពុទ្ធ​ ដែល​ព្រះ​បាន​បង្កើត​ព្រះពុទ្ធ​សាសនា​ សម្រាប់​​​ជាមាគ៌ា​ជីវិត​ ដល់​ពុទ្ធ​បរិស័ទ្ធ​​ទាំង​អស់​គ្នា​។​

មាឃ​បូជា​ជា​ថ្ងៃ​ដ៏នក្ខត្ត​សម័យ​​មាន​នក្ខត្ត​ឬក្ស​ គួរ​បូជា​សក្ការៈ ដោយ​សំដៅ​យក​ត្រង់​ថ្ងៃដែល​ព្រះសម្មាសម្ពុទ្ធទ្រង់​សំដែង ឱវាទ​ទប្បាតិ​មោក្ខ​ ឬ​ឱវាទ​បាតិ​មោក្ខផង​ និង​សំដៅ​យក​ថ្ងៃ​ដែល​ព្រះអង្គដាក់​ជន្មាយុ​សង្ខារ​ផង​។​

មាឃ​បូជា​ ក៏​ជាពិធី​បុណ្យ​ដើម្បី​​រំលឹក​ដល់​ ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ប្រសូត្រ​​នៅថ្ងៃទី​​១៥​កើត​ពេញ​បូរមី ខែពិសាខ ហើយ​រលត់​អាយុ​សង្ខារ​នៅថ្ងៃទី​១៥​កើត​ពេញ​បូរមី​ខែពិសាខ​ ដែល​បន្ទាប់​ពី​ព្រះ​អង្គ​ទ្រង់​​ដាក់​អាយុ​សង្ខារ​នៅថ្ងៃទី​១៥ កើត​ខែមាឃ៕​

​អត្ថបទ៖ប៊ិន ប៊ុណ្ណា !​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s