ព័ត៌មានជាតិ​សំខាន់ៗ​ប្រចាំ​សប្ដាហ៍វិទ្យុស្រ្តី​ ផ្សាយ​នៅថ្ងៃទី​១១-១២ ខែកុម្ភៈ ឆ្នាំ​២០១២

មាតិការឿងៈ

១. ជុំវិញស្ថានភាព​ស្រ្តី​នៅកម្ពុជា​។​

២. រាជរដ្ឋាភិបាលកម្ពុជា​ជំរុញ​ឲ្យ​មានការ​សាសង់​អាគារ​ខ្ពស់​ក្នុងប្រទេស​។

៣. អាល្លឺម៉ង់​ផ្ដល់ប្រាក់ជំនួយ​​ដល់​អង្គភាពជនរងគ្រោះ​ តែប្រាក់​ខែមន្រ្តី​នៅសាលាក្ដីខ្មែរក្រហម​នៅតែ​ខ្វះខាត​នៅឡើយ​។

៤. កម្ពុជា​បន្ថស្វែងរក​ការគាំទ្រ​ជាសមាជិក​មិនអចិន្រ្តៃយ៍​ក្រុមប្រឹក្សា​​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​។

៥. អគ្គីភ័យ​ឆេះផ្ទះ​សិប្បកម្ម​ខ្នើយ នៅមុខ​មន្ទីរពេទ្យ​រុស្ស៊ី​។

 

        ជាបន្ដ​ខ្ញុំបាទ​ប៊ិន ប៊ុណ្ណាសូមជូនព័ត៌មាន​ពិស្ដារ​!​

ឆ្នាំ២០១១៖ អំពើហិង្សា​ក្នុងគ្រួសារ​មានការ​ថយចុះ​

            រដ្ឋមន្រ្តីក្រសួង​កិច្ចកានារី​បាន​ឲ្យ​ដឹង​ថា​ អំពើហិង្សា​ក្នុង​គ្រួសារ​​​មានការ​ថយចុះ​នៅ​ឆ្នាំ​២០១១ បើប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​២០១០​​។ លោកជំទាវអ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចកានារី​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ នៅ​បន្ទាប់​ពីសន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១១ និងផែនការ​​សកម្មភាព​ការងារ​ឆ្នាំ​២០១២​ នៅសណ្ឋាគារ​ភ្នំពេញ​ កាលពីថ្ងៃទី​៩ ខែកុម្ភៈម្សិលមិញ​នេះ​​ថា អំពើហិង្សា​ក្នុងគ្រួសារ​បាន​ចយចុះ​ចន្លោះ​ពី​១៦%​​ទៅ​២៤%​ នៅ​ឆ្នាំ​២០១១​។ អត្រា​ថយចុះ​នេះ គឺផ្អែក​តាមការ​សិក្សា​​រួមគ្នា​​មួយ​រវាង​ក្រសួងកិច្ចកានារី និង​អង្គការ​GIZ កាលពីឆ្នាំ​២០១០​ ប៉ុន្ដែលទ្ធផល​រកឃើញ​នៅចុងឆ្នាំ​២០១១​។​​របាយការណ៍​​របស់​ក្រសួង​កិច្ចកានារី​កាលពីឆ្នាំ​២០១១​បាន​ឲ្យ​ដឹង​ថា អំពើហិង្សា​បង្កឲ្យ​មាន​របួស​ស្នាម​មាន​ចំនួន​៦១០​ករណី៕

តម្លៃស្រ្តី​ខ្មែរ​ និង​សីលធម៌​សង្គម​មានការ​ធ្លាក់ចុះ​​

            ក្រសួង​កិច្ច​ការនារី​ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវវ័យ​ មានការ​យល់ដឹងពីសុជីវធម៌ សីលធម៌ និងតម្លៃស្រ្តី​ នៅមានកម្រិត​ទាប​នៅឡើយ​។ ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ បណ្ដាល​ឲ្យ​​កើត​មាន​ឧក្រិដ្ឋកម្ម ដូច​ជា​រំលោភសេពសន្ធវៈ អំពើជួញដូរមនុស្ស, ក្មេងទំនើង, និង​អំពើហិង្សា​ក្នុង​គ្រួសារ​​ជាដើម​។​ លោក​ជំទាវ​អ៊ឹង​កន្ថាផាវី រដ្ឋមន្រ្តីក្រសួង​កិច្ចការនារី​ បាន​និយាយថា ប្រជាពលរដ្ឋ​ ជាពិសេសយុវវ័យ​ នៅមានការ​យល់​ដឹង​​សុជីវធម៌ សីលធម៌ និង​តម្លៃស្រ្តី​​ ជាពិសេស​នៅ​តំបន់​ជនបទ​។ លោកជំទាវ​បាន​​ធ្វើការ​ពន្យល់​ថា ហេតុ​ផល​សំខាន់​ ដែល​នាំ​ឲ្យ​​​សីលធម៌​មានការ​ធាក់ថយ​ ដោយ​សារ​តែ​លំហូរ​វប្បធម៌​មិនល្អមួយចំនួន​ពីបរទេស​។​​ ទន្ទឹមនឹង​នេះ​ ប្រព័ន្ធផ្សព្វផ្សាយ​​មិនទាន់គ្របដណ្ដប់​​ទូលំទូលាយ​ ដល់​តំបន់​ជនបទ​នោះទេ​។

លោក​ជំទាវ​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រព័ន្ធផ្សព្វផ្សាយ​ទាំងអស់​ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​កម្មវិធីអប់រំល្អ​ៗ ក្នុងន័យ​លើក​កម្ពស់​សីលធម៌​ សុជីវធម៌​ រួមទាំង​ការស្លៀក​ពាក់​ការប្រើប្រាស់​​ពាក្យ​សម្ដី​កាយវិការ​ រួមទាំងខ្លឹម​សារ​សម្ដែង​ឲ្យ​បាន​ស័ក្ដិសម​ទៅតាម​ស្មារតី​ នៃការ​លើកកម្ពស់​​កិត្យានុភាព​ សក្កដានុពល​​នៃកេរតំណែល​​ ប្រពៃណី​​ វប្បធម៌​​​ អរិយធម៌​ សេចក្ដីថ្លៃថ្នូរ និង​អត្ត​សញ្ញាណជាតិ​ខ្មែរ​៕

តម្លៃស្រ្តី​ខ្មែរ​ និង​សីលធម៌​សង្គម​មានការ​ធ្លាក់ចុះ​​

            ក្រសួង​កិច្ច​ការនារី​ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវវ័យ​ មានការ​យល់ដឹងពីសុជីវធម៌ សីលធម៌ និងតម្លៃស្រ្តី​ នៅមានកម្រិត​ទាប​នៅឡើយ​។ ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ បណ្ដាល​ឲ្យ​​កើត​មាន​ឧក្រិដ្ឋកម្ម ដូច​ជា​រំលោភសេពសន្ធវៈ អំពើជួញដូរមនុស្ស, ក្មេងទំនើង, និង​អំពើហិង្សា​ក្នុង​គ្រួសារ​​ជាដើម​។​ លោក​ជំទាវ​អ៊ឹង​កន្ថាផាវី រដ្ឋមន្រ្តីក្រសួង​កិច្ចការនារី​ បាន​និយាយថា ប្រជាពលរដ្ឋ​ ជាពិសេសយុវវ័យ​ នៅមានការ​យល់​ដឹង​​សុជីវធម៌ សីលធម៌ និង​តម្លៃស្រ្តី​​ ជាពិសេស​នៅ​តំបន់​ជនបទ​។ លោកជំទាវ​បាន​​ធ្វើការ​ពន្យល់​ថា ហេតុ​ផល​សំខាន់​ ដែល​នាំ​ឲ្យ​​​សីលធម៌​មានការ​ធាក់ថយ​ ដោយ​សារ​តែ​លំហូរ​វប្បធម៌​មិនល្អមួយចំនួន​ពីបរទេស​។​​ ទន្ទឹមនឹង​នេះ​ ប្រព័ន្ធផ្សព្វផ្សាយ​​មិនទាន់គ្របដណ្ដប់​​ទូលំទូលាយ​ ដល់​តំបន់​ជនបទ​នោះទេ​។

លោក​ជំទាវ​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រព័ន្ធផ្សព្វផ្សាយ​ទាំងអស់​ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​កម្មវិធីអប់រំល្អ​ៗ ក្នុងន័យ​លើក​កម្ពស់​សីលធម៌​ សុជីវធម៌​ រួមទាំង​ការស្លៀក​ពាក់​ការប្រើប្រាស់​​ពាក្យ​សម្ដី​កាយវិការ​ រួមទាំងខ្លឹម​សារ​សម្ដែង​ឲ្យ​បាន​ស័ក្ដិសម​ទៅតាម​ស្មារតី​ នៃការ​លើកកម្ពស់​​កិត្យានុភាព​ សក្កដានុពល​​នៃកេរតំណែល​​ ប្រពៃណី​​ វប្បធម៌​​​ អរិយធម៌​ សេចក្ដីថ្លៃថ្នូរ និង​អត្ត​សញ្ញាណជាតិ​ខ្មែរ​៕

វេទិកា​មហាជន ឬតុលាការ​ប្រជាជន​បាន​រកឃើញថា កម្មករ​នៅក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​កម្ពុជាបាន​បាត់​បង់​​សិទ្ធិជាមូលដ្ឋាន​

          តុលាការ​ប្រជាជន​ ឬតុលាការ​សិប្បនិមិ្មត បាន​រក​ឃើញ​ថា កម្មករ​កម្មការិនី នៅក្នុង​វិស័យ​រោងចក្រ​កាត់ដេរ បាន​បាត់​បង់​សិទ្ធិ​ជាមូលដ្ឋាន​ ដោយ​​ពួកគេ​ មានជីវភាព​លំបាក​លំបិន ព្រោះ​តែ​លក្ខន្ដ​ការងារ​​​មិនល្អ និង​ប្រាក់​ខែ​​មាន​កម្រិតទាប​​​នៅឡើយ​។​ ការ​រក​ឃើញ​នេះ បន្ទាប់ពី​បាន​​​ស្ដាប់​សក្ខីភាព​​​របស់​កម្មកររោងចក្រ​អស់រយៈពេល​២ថ្ងៃ គិត​ចាប់​ពីថ្ងៃទី​៥និង​៦ ខែ​កុម្ភៈ ឆ្នាំ​២០១២​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​​កម្ពុជា​-ជប៉ុន​​ រាជធានី​ភ្នំពេញ​​។​

​                លោកស្រី ពុង ឈី​វ​ហ្កេ​ក ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ និង​ជា​ចៅក្រម​ម្នាក់ ក្នុង​ចំណោម​ចៅក្រម​ទាំង៥ បាន​លើកឡើង​ថា ប្រាក់​ឈ្នួល​សមរម្យ សម្រាប់​ស្ត្រី​កម្មករ​នៅ​កម្ពុជា គួរតែ​ឲ្យ​គ្រប់​គ្រាន់លើ​ការចំណាយ​ក្នុង​គ្រួសារ ម្ហូបអាហារ ជម្រក​សមរម្យ និង​សេវា​ពេទ្យ ជាដើម​។​  

​បច្ចុប្បន្ន​នេះ​ ប្រាក់​ឈ្នួល​អប្បបរមា ( ទាប​បំផុត ) របស់​កម្មករ​កម្ពុជា មាន​ត្រឹមតែ ៦១ ដុល្លារ និង​​ប្រាក់​​សុខភាព​៥ដុល្លារ​ សរុប​​៦៦ដុល្លារ​​ក្នុង​១ខែ​​។ ប្រាក់​នេះ​ ត្រូវ​បាន​តុលការ​ប្រជាជន​ ឬតុលាការ​សិប្បនិម្មិត កំណត់​ថា នៅ​មាន​ចំនួន​តិចតួច​ ដែល​ធ្វើ​ឲ្យកម្មករ​បាត់​បង់​សិទ្ធិ​ជា​មូលដ្ឋាន​ ដូច​ជា​ការ​ហូបចុក​មិនគ្រប់គ្រាន់​ ការចំណាយ​ផ្សេង​ៗ​នៅ​ក្នុង​គ្រួសារ​មិនគ្រប់គ្រាន់​ ដូច​ជា​ទឹកភ្លើង ថ្លៃឈ្នួលផ្ទះ សេវាសុខភាព​ជាដើម​។​ ប៉ុន្ដែ​តុលាការ​ប្រជាជន​នេះ មិនបាន​​កំណត់​​ថា តើ​ប្រាក់​ខែប៉ុន្មាន​​ ដើម្បីធ្វើ​​ឲ្យ​​កម្មករ​អាច​រស់​នៅ​សមរម្យនោះទេ។​

ក្នុង​វេទិកា​រយៈពេល ២ ថ្ងៃ នៅ​ភ្នំពេញ មាន​ចៅក្រម​ប្រាំ​រូប និង​សាក្សី ខាង​កោសល​វិច័យ​សំខាន់ៗ ដឹកនាំ​ក្នុង​ការជជែក​វែកញែក និង​លើក​ឡើង​ពី​ករណី​សិក្សា​មួយចំនួន រួមមាន ស្ថានភាព​រស់នៅ​របស់​កម្មករ​ស្ត្រី​នៅ​រោងចក្រ ករណី​នៃ​ការដួលសន្លប់​នៅក្នុង​រោងចក្រ និង​កូដកម្ម​ទូទៅ​កាលពី​ថ្ងៃ​ទី​១៣-១៥ ខែ​កញ្ញា ឆ្នាំ​២០១០ ជាដើម​។​ ចៅក្រម ៥ រូប ដែល​បាន​ចូលរួម​ក្នុង​វេទិកា​មហាជន​រយៈពេល ២ ថ្ងៃ កាលពី​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ រួមមាន​៖ លោក Gianni Tognoni ( Italy ) ជា​ប្រធាន​, លោក Gill H. Boehringer     ( Australia ), លោក ញាន សុ​មុនិ​ន​, លោកស្រី ប្រ៊ូក វ៉ាន់​នី និង​លោកស្រី ពុង ឈី​វ​ហ្កេ​ក​៕

រដ្ឋាភិបាល​កម្ពុជា​ ជំរុញ​ឲ្យ​មាន​ការ​សង់អាគារ​ខ្ពស់​នៅក្នុង​ប្រទេស

កាលពីថ្ងៃព្រហស្បតិ៍​ ក្នុងសប្ដាហ៍នេះ សម្ដេចហ៊ុន​សែន ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ បាន​​ជំរុញ​ឲ្យ​មានការ​សាងសង់​អាគារ​ខ្ពស់​​នៅក្នុងប្រទេស​​ ជាពិសេស​នៅក្នុង​រាជធានីភ្នំពេញ​​។ កាលលើកឡើង​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុងពិធីសម្ពោធ​​ដាក់​ឲ្យ​ប្រើប្រាស់​​អាគារ​ទីស្ដីការ​ក្រសួង​ដែន​ដីនគររូបនីយកម្ម​និងសំណង់​​ កាលពីថ្ងៃទី​៩ ខែកុម្ភៈ​នេះ។​​

អាល្លឺម៉ង់​ផ្ដល់ប្រាក់ជំនួយ​​ដល់​អង្គភាពជនរងគ្រោះ​ តែប្រាក់​ខែមន្រ្តី​នៅសាលាក្ដីខ្មែរក្រហម​នៅតែខ្វះខាតនៅឡើយ​

អ្នកនំាពាក្យ​សាលាក្ដីខ្មែរក្រហម​​លោកនេត្រ ភ័ក្រ្តា បាន​និយាយ​កាលពីថ្ងៃពុធ​នេះ​​ថា សាធារណ​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ តាមរយៈ​ក្រសួង​ការបរទេស​​​បាន​ចុះហត្ថលេខា​​លើលិខិត​​យល់ព្រម​ផ្ដល់​ជំនួយ​​នូវថវិកា​ចំនួន​១.២​លានអឺរ៉ូ ដល់អង្គភាព​​​គាំពារ​ជនរងគ្រោះ​នៃអង្គជំនុំជ្រះ​វិសាមញ្ញ​ក្នុង​តុលាការ​​​កម្ពុជា​។ ប៉ុន្ដែ​សម្រាប់​ប្រាក់​បៀវត្ស​មន្រ្តី​នៅអង្គជំនុំជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក) ភាគីកម្ពុជា​ មិន​មានប្រាក់​ខែ​នោះទេ ហើយ​មន្រ្តី​មួយចំនួន​មិន​បាន​បើក​តំាង​ពី​ខែតុលា ឆ្នាំ​២០១០​មកម៉្លេះ។​

កម្ពុជា​បន្ថស្វែងរក​ការគាំទ្រ​ជាសមាជិក​មិនអចិន្រ្តៃយ៍​ក្រុមប្រឹក្សា​​សន្ដិសុខ​អង្គការ​សហប្រជាជាតិ

នៅក្នុងសប្ដាហ៍នេះ​​ រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈក្រសួងការបរទេស​កម្ពុជា បាន​​បន្ដស្វះស្វែង​រក​​ការគាំទ្រ ពីសហភាព​អឺរ៉ុប និង​ប្រទេស​អង់គ្លេស​​​ ដើម្បី​ក្លាយ​ជាសមាជិក​មិនអចិន្រ្តៃយ៍​​របស់ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​​ ក្នុង​អាណត្តិ​​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៤​។ ការបោះ​ឆ្នោត​​ប្រទេស​ជាសមាជិក​​មិនអចិន្រ្តៃយ៍​ ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​​ ដែលគ្រោង​ធ្វើឡើង​នៅឆ្នាំ​២០១២​ គឺមាន​ប្រទេស​ចំនួន​៣ គឺតំបន់​​អាស៊ីអាគ្នេយ៍​​ ដែល​បាន​ដាក់បេក្ខភាពឲ្យ​មានការបោះឆ្នោត​។​ ការស្វែង​រក​ការគាំទ្រ​ត្រុវ​បាន​ធ្វើឡើង​​នៅក្នុង​ជំនួប​​ពិភាក្សា​​ លោក​ហោណាំហុង ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​កម្ពុជា និង​លោក​ម៉ាក​ហ្គូដឌីង ឯកអគ្គរាជទូតថ្មី អង់គ្លេស​ប្រចាំ​នៅកម្ពុជា និង​លោក្​ហ្សង់​​ហ្រ្វង់​ស័រ កូតាំង ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំ​កម្ពុជា នៅទីស្ដីការក្រសួង​ កាលពីថ្ងៃពុធ ទី​៨ ខែកុម្ភៈ​៕

ជប៉ុន​ផ្ដល់ជំនួយ​​ឥតសំណង​ជាង​៧៤ពាន់ដុល្លារដល់កម្ពុជា​

នៅក្នុងសប្ដាហ៍នេះ ជប៉ុន​ផ្ដល់​ជំនួយ​ឥតសំណង​​មក​កម្ពុជា ដែល​មានទឹក​ប្រាក់​​៧៤.៣៣៣​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​គម្រោង​​ពង្រីក​​បន្ទប់​សម្រាល​ក្នុងមណ្ឌល​សុខភាព​​​ ចំនួន​៨ក្នុង​ខេត្ត​តាកែវ។ លោក​ម៉ាសាហ្វូ​មីគូរ៉ូគី ឯកអង្គរាជទូវិសាមញ្ញ​ និងពេញ​សមត្ថភាព​​របស់ប្រទេស​ជប៉ុន​ ប្រចាំ​នៅកម្ពុជា បាន​និយាយ​ថា ជំនួយ​នេះ នឹងធ្វើ​ឲ្យ​​ប្រសើរ​ឡើង​​នូវស្ថានភាព​​សម្រាល​កូន និង​សេវាថែទាំ​​សុខមាលភាព​​មាតា ព្រមទាំង​​ទារក​មុន​ និងក្រោយ​សម្រាល​ ហើយ​ក៏នឹង​ជួយ​​សម្រួល​​ដល់ក្រុមគ្រួសារ​ស្រ្តី​​ឆ្លង​ទន្លេក្នុង​នៅការ​ស្នាក់​នៅមើលថែទាំ​ពួកគេ​ផងដែរ​៕

អគ្គីភ័យ​ឆេះផ្ទះ​សិប្បកម្ម​ខ្នើយ នៅមុខ​មន្ទីរពេទ្យ​រុស្ស៊ី​

កាលពីថ្ងៃចន្ទ អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះមួយខ្នង រថយន្ដ​វីហ្គោ១គ្រឿង និង​រថយន្ដកូរ៉េ​មួយគ្រឿង​ ដែល​ឋិត​នៅ​បណ្ដោយ​លូបង្ហូរទឹកស្អុយ​ស្ទឹង​មានជ័យ​ នៅភូមិ​ចម្រើនផលមួយ​ ក្រុម​៣ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ នៅទល់មុខ​​មន្ទីរពេទ្យ​រុស្ស៊ី​។​ លោក​នេត្រ​ វន្ថា ប្រធាន​ការិយាល័យ​ពន្លត់អគ្គីភ័យ​ និង​បង្កាគ្រោះអគ្គីភ័យ​ បាន​និយាយ​ថា នៅ​ក្នុង​ហេតុការណ៍​នេះ មិនមាន​មនុស្ស​ណាម្នាក់​រងរបួស ឬស្លាប់​នោះទេ។ លោក​បាន​បញ្ជាក់​ថា ដើមហេតុ​​ដែលបណ្ដាល​ឲ្យ​មានអគ្គីភ័យ​ ដោយ​សារ​តែ​​ឆ្លង​ចរន្ដ​ម៉ូទ័រ សម្រាប់​កិន​ក្រណាត់​។​ យោង​តាម​របាយការណ៍​​របស់​ការិយាល័យ​​ពន្លត់​ និងបង្ការអគ្គីភ័យ​ បាន​ឲ្យ​ដឹង​ថា គ្រោះ​ដោយ​សារ​តែ​អគ្គីភ័យ​​​ ក្នុង​រយៈពេល​២ខែ​ ឆ្នាំ​២០១២​នេះ មានចំនួន​​១៦ករណី ដោយ​ក្នុង​ខណ្ឌ​មានជ័យ​នេះ​ជាករណី​ទី​៤ហើយ​៕​​

ពិធីបុណ្យ​មាឃបូជា​ មន្ដ្រីរាជការ​ត្រូវ​បាន​ឈប់​សម្រាក​ចំនួន​មួយ​ថ្ងៃ​

នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១២​នេះ​​​ គឺ​ជាថ្ងៃ​​បុណ្យ​មាឃ​បូជា ដែល​នៅ​ក្នុង​ប្រតិទិន​​បាន​កំណត់​ឲ្យ​មន្រ្តី​រាជការ​បាន​ឈប់​សម្រាក​មួយ​ថ្ងៃ​។ ពិធី​បុណ្យ​នេះ​គឺ​មាន​សារៈ សំខាន់​ណាស់​សម្រាប់​ពុទ្ធ​សាសនិក​ជន ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​តែង​តែប្រកាន់​ខ្ជាប់​និងគោរព​បូជា​ចំពោះ​លទ្ធិ​ពុទ្ធ​សាសនា​របស់​រដ្ឋ​ ដែល​កំណត់​​រៀងរាល់​ថ្ងៃ១៥ កើតពេញ​បូរមី ខែមាឃ​​។​

នៅ​ក្នុង​ពិធី​នេះ ពុទ្ធ​បរិស័ទ​បាន​នាំគ្នា​ធ្វើបុណ្យ​ទាន​រក្សា​សីល និង​សមាជិ​សម្អាត​ចិត្ត​របស់​ខ្លួន​ ក្នុង​ថ្ងៃ​​នោះដើម្បី​បូជា​ និង​រំលឹក​​ចំពោះ​គុណ​ព្រះ​សម្មាសម្ពុទ្ធ​ ដែល​ព្រះ​បាន​បង្កើត​ព្រះពុទ្ធ​សាសនា​ សម្រាប់​​​ជាមាគ៌ា​ជីវិត​ ដល់​ពុទ្ធ​បរិស័ទ្ធ​​ទាំង​អស់​គ្នា​។​

មាឃ​បូជា​ជា​ថ្ងៃ​ដ៏នក្ខត្ត​សម័យ​​មាន​នក្ខត្ត​ឬក្ស​ គួរ​បូជា​សក្ការៈ ដោយ​សំដៅ​យក​ត្រង់​ថ្ងៃដែល​ព្រះសម្មាសម្ពុទ្ធទ្រង់​សំដែង ឱវាទ​ទប្បាតិ​មោក្ខ​ ឬ​ឱវាទ​បាតិ​មោក្ខផង​ និង​សំដៅ​យក​ថ្ងៃ​ដែល​ព្រះអង្គដាក់​ជន្មាយុ​សង្ខារ​ផង​។​

មាឃ​បូជា​ ក៏​ជាពិធី​បុណ្យ​ដើម្បី​​រំលឹក​ដល់​ ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ប្រសូត្រ​​នៅថ្ងៃទី​​១៥​កើត​ពេញ​បូរមី ខែពិសាខ ហើយ​រលត់​អាយុ​សង្ខារ​នៅថ្ងៃទី​១៥​កើត​ពេញ​បូរមី​ខែពិសាខ​ ដែល​បន្ទាប់​ពី​ព្រះ​អង្គ​ទ្រង់​​ដាក់​អាយុ​សង្ខារ​នៅថ្ងៃទី​១៥ កើត​ខែមាឃ។

គួរបញ្ចាក់​ថា៖ ព្រះពុទ្ធសាសនា​គឺជាសាសនា​របស់​រដ្ឋ​​ ហើយ​គោលការណ៍​​ប្រពៃ​ណី​​ និងគ្រឹះស្ថាន​ព្រះពុទ្ធ​សាសនា​ ត្រូវ​បាន​លើក​ឡើង​ថា ជាការ​គាំទ្រ​​​ដល់​អត្ថសញ្ញានណ​ជាតិ​​។​ ប្រជាពលរដ្ឋ​ខ្មែរប្រមាណ​ជា​៩៥% នៃប្រជាជន​ទាំង​អស់​ បាន​កាន់​សាសនា​ព្រះពុទ្ធ​។​

ប្រទេស​កម្ពុជា​​​មាន​ព្រះសង្ឃ​​ជាង​៥៦,០០០​អង្គ និង​វត្ត​ជាង​៤,០០០​វត្ត ដែល​ចេញ​មកពី​និកាយ​ពីរផ្សេង​គ្នា​ គឺៈ គណមហានិកាយ​ និង​គណធម្មយុត្តិកនិកាយ​៕

សរសេរ៖ ប៊ិន​ ប៊ុណ្ណា​

 

 

 

 

 

 

 

 

 

 

                        

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s