កម្ពុជា​ថ្កោល​ទោស​ការ​បាញ់​ប្រហារ​ពលរដ្ឋខ្មែរ​ពី​សំណាក់​ទាហានថៃ​ ​នៅតាម​ព្រំដែន​

ប្រទេស​កម្ពុជា​​បាន​ប្រតិកម្ម​សាជាថ្មី​​​ ចំពោះ​ព័ត៌មាន​ដែល​ថា ទាហាន​ឈុត​ខ្មៅ​ថៃ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បណ្ដាល​ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​ កាលពីពេល​ថ្មីៗ​នេះ​។ ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​​​ចុះ​ផ្សាយ​ថា យុវជន​ម្នាក់​បាន​ស្លាប់​​ ដោយ​សារ​តែ​​ទាហាន​ឈុត​ខ្មៅ​ថៃបាញ់​​​ ខណៈ​ដែល​យុវជន​រូបនោរួម​ជាមួយ​មនុស្ស​ប្រំានាក់​ផ្សេង​ទៀត​ បាន​ឆ្លង​ចូល​ក្នុង​ទឹក​ដីថៃ នៅក្នុង​ព្រៃ​ចំណុ​ច​អូរទឹក​ផឹក​ ចម្ងាយ​ពី​ព្រំដែន​កម្ពុជា ប្រាំគីឡូម៉ែត្រ​​ ក្នុង​ទឹក​ដីថៃ​ ឋិត​នៅ​ក្នុង​ភូមិសាស្រ្ត​ស្រុក​ឃុន​ហាន ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ ឈម​នឹង​​កម្ពុជា​ច្រក​ភូមិ​ឃុំ​អូរស្វាយ​​ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តមានជ័យ​កាលពីថ្ងៃទី​១០ ខែកុម្ភៈ​។​

លោកកុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រាប់​វិទ្យុស្រ្តី​ថា ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​បាន​បាញ់​ពលរដ្ឋ​ខ្មែរ​​​ម្នាក់​ស្លាប់​នោះ កុំ​ឋិត​នៅ​ក្នុង​ការ​​ស្រាវជ្រាវនោឡើយ​ ហើយ​ករណី​នេះ ត្រូវ​បាន​អគ្គកុង​ស៊ុល​ខ្មែរ​ បាន​ទាក់ទង​​ទៅ​ប្រទេស​ថៃ ហើយ​ថៃ​បាន​ឆ្លើយ​មិន​មាន​ករណី​នេះទេ​។ ប៉ុន្ដែ​កម្ពុជា​នៅ​តែ​បន្ដ​ធ្វើ​ការ​ស៊ើប​អង្កេត​នៅឡើយ ហើយ​ប្រសិន​បើ​រក​ឃើញ​​ជាក់ច្បាស់​ដូច​សារព័ត៌មាន​ចុះផ្សាយ​មែននោះ កម្ពុជា​នឹង​សរសេរ​កំណត់​ទូត​​ទៅ​ប្រទេស​ថៃ​ ដើម្បី​ស្វែង​រក​ជន​ដៃដល់​​ដែល​បាន​បាញ់​ពលរដ្ឋ​ខ្មែរ​។

លោក​បាន​បញ្ជាក់​ថា ជារឿយ​ៗ​កម្ពុជា​បាន​​សរសេរ​កំណត់​ទូត​ ដោយ​សម្ដែង​​ការ​ប្រតិកម្ម​ខ្លាំង​​ៗ​ទៅ​ប្រទេស​ថៃ ដោយ​កំណត់​ទូត​បាន​ទាមទារ​ឲ្យ​ចាប់ជនដៃដល់​​ ដែល​បាន​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ និង​​ស្នើ​ឲ្យ​បញ្ឈប់​​ការបាញ់​ប្រជាពលរដ្ឋ​ខ្មែរ​ បើ​ទោះ​ពួកគេ​ឆ្លង​ដែន​ខុសច្បាប់​ក៏ដោយ​។​

លោក​បណ្ឌិតសុខ ទូច សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​កម្ពុជា បាន​និយាយ​ថា ការ​សរសេរ​កំណត់​ទូត​ទៅកាន់​ប្រទេស​​លែង​មាន​ប្រសិទ្ធិ​ភាព​ទៀត​ហើយ ព្រោះ​ភាគី​ថៃ​មិន​បាន​គោរព​នោះទេ ដូច្នេះ​កម្ពុជា​ ត្រូវ​តែ​ដាក់​ឱសានវាទ​​ដល់​ប្រទេស​ថៃ​​ជាបន្ទាន់​។​

យ៉ាងណាក៏ដោយ​​លោក​កុយ គួង បាន​និយាយ​ថា ក្រសួង​ការបរទេស​​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ​​ ហើយ​ភាគី​ថៃ មិន​ត្រូវ​ធ្វើការបាញ់​ប្រហារ​មក​លើប្រជាពលរដ្ឋ​ខ្មែរ​នោះទេ ប្រសិន​បើ​ធ្វើ​ខុស​ច្បាប់​ គឺត្រូវ​​ដោះស្រាយ​តាម​ច្បាប់​៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s