កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​​ទូទៅ​កម្ពុជា​-ថៃ ទំនង​ទទួល​ផល​​វិជ្ជមានតិចតួច

អ្នកតាមដាន​នយោបាយ​នៅកម្ពុជា បាន​ធ្វើការកត់សម្កាល់​ថា ថ្វីបើ​កិច្ចប្រជុំ​​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ ដែល​​បាន​ចាប់​ផ្ដើម​នៅថ្ងៃនេះ នៅ​ទីក្រុង​បាងកក​ក៏ដោយ ប៉ុន្ដែ​ផល​វិជ្ជមាន​ពី​​កិច្ច​ប្រជុំ​នេះ​ មាន​​តិចតួច​ណាស់​។​

លោកបណ្ឌិត សុខទូច សាស្រ្តាចារ្យ​វិទ្យាសាស្រ្តនយោបាយ​នៅកម្ពុជា​បាន​ធ្វើការពន្យល់​ថា កិច្ច​ប្រជុំ​នេះគ្រាន់តែ​ល្បិច​របស់​ថៃ​មួយ​ប៉ុណ្ណោះ​ ដោយ​ថា​ ថៃ​បាន​ចាប់​ផ្ដើម​ប្រជុំ​ជាមួយ​កម្ពុជា​នៅពេល​នេះគ្រាន់​តែចង់​បំភ័ន្ដភ្នែក​តុលាការ​យុត្តិធម៌អន្ដរជាតិ​​ ដោយ​ថា កម្ពុជា​និង​ថៃ​ បាន​ព្យាយាម​ដោះស្រាយ​ជម្លោះ​ព្រំដែន​​នៃប្រទេស​ទាំងពីរ​ជាទ្វេភាគី​​។ ម្យ៉ាង​ទៀត​​ថៃ​គ្រាន់​តែ​អូសបន្លាយ​ពេលវេលា​ នៃការ​ដោះស្រាយ​​ព្រំដែន​ ដែល​កំពុង​​ឋិត​នៅក្រោម​ការ​គ្រប់គ្រង​​របស់​លោក​ស្រី​យីងឡាក់​នាយករដ្ឋមន្រ្តី​ថៃ​។​ជាពិសេស​ថៃ​មិន​មាន​គោល​ការណ៍​​ណាមួយ​ដើម្បី​លើក​យក​មកជជែក​ជាមួយ​កម្ពុជា​ ខណៈ​ដែល​កម្ពុជា​​​បាន​ផ្អែក​​លើ​ផែន​ទី​គណៈកម្មការ​ចម្រុះ​ព្រំដែន​បារំាង​-សៀម​ ឆ្នាំ​១៩០៤-១៩០៧​ ដោយ​ផែន​ទី​នេះ​ថៃ​បាន​បដិសេធ​រួចមកហើយ​។​ លោក​បណ្ឌិត​​ថ្លែង​បញ្ជាក់​ថា ដូច្នេះ​ប្រសិន​បើ​ថៃ​មិនទាន់​សម្រេច​លើ​ផែន​ទីនេះ គឺ​មានន័យ​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ នៅតែជាប់គាំងដដែល​។​

ប៉ុន្ដែ​លោក​កុយ​ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​និយាយ​ថា ការ​ចាប់​ផ្ដើម​ជួប​គ្នា​សាជាថ្មី រវាង​កម្ពុជា​និង​ថៃ​ នៅ​ពេល​នេះ​ គឺ​មាន​សារៈសំខាន់​ណាស់ ហើយ​កម្ពុជា​ជឿថា នឹង​នាំ​ផល​វិជ្ជមាន​ជាច្រើន​ ដែល​អាច​ដោះស្រាយ​បញ្ហា​​ភាព​តានតឹង​​នៅ​តំបន់ព្រំដែន​នាពេល​កន្លងមក​​ផងដែរ​។​

កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថ្ងៃ នឹងប្រព្រឹត្តិ​ទៅ​រយៈពេល​២ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​​១៣ ខែ​កុម្ភៈ ដល់​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​ទីក្រុង​បាងកក​។ កិច្ចពិភាក្សា​គ្នា​នេះ នឹង​លើក​ឡើង​ពី​ការ​វាស់វែង​ព្រំដែន និង​រក​បង្គោល​ព្រំដែន​ចាស់​ដែល​នៅ​សេស​សល់ ក្រៅ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​តែ​ប៉ុណ្ណោះ។

នៅក្នុង​របៀប​វារៈ​ពីរ​ថ្ងៃ​នេះ នឹង​លើក​ឡើង​សំខាន់​៣ចំណុច​ទី១-ការ​រុករក​បង្គោល​ពី​បង្គោល​លេខ​៧១​ដល់​លេខ​២៣ នៅ​ច្រក​ជាំស្រង៉ាំ​អន្លង់វែង ដល់​ជិត​ប្រាសាទតា​មាន់។ ទី២-ការ​ធ្វើផែន​ទី​ពី​លំហ​អាកាសតែ​មិន​ទៅ​ជំនួស​ផែនទី​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​បារាំង-សៀម​ឆ្នាំ​១៩០៤-១៩០៧ និង​ទី៣-ជជែក​គ្នា​ពី​បែប​បទ​ច្បាប់ ឬ​ក៏​បច្ចេកទេស​ដែល​ត្រូវ​វាស់វែង​នៅ​តំបន់​៦ ជា​តំបន់​ដែល​មានប្រាសាទ​ព្រះវិហារ៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s