គ.ជ.ប ប្រាប់​ពី​ផែនការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ស្អែក

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ប្រកាស​ឲ្យ​ដឹង​នូវ​គម្រោង​ផែនការ​​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ថ្ងៃ​អង្គារ​ទី​១៤ កុម្ភៈ ស្អែក​នេះ ។

គ.ជ.ប បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​ខ្លួន​​ថា ​​គំរោង​​ប្រកាសពី​​​ផែន​​ការ​​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​ ១០​ព្រឹក​ថ្ងៃ​អង្គារ​ទី១៤​ ​ខែកុម្ភៈ​ ក្រោម​ការ​​ដឹក​​នាំ​ ​ធ្វើ​សន្និ​សីទ​​ដោយ​លោក អ៊ឹម សួស្ដី ​ប្រធាន គជប នៅ​​ស្នាក់​​ការ​កណ្ដាល​របស់​គជប​​ ។ ផែនការ​ដែល​បាន​លើក​ឡើង​ សំដៅ​ពីការ ពង្រឹង​តម្លាភាព សម្រាប់​ការ​បោះឆ្នោត នៅ​ក្នុង​ប្រទេស​កម្ពុជា ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០១២​នេះ​ នៅ​ខែ​ កក្កដា ឆ្នាំ ២០១៣ ខាង​មុខ ប្រទេស​កម្ពុជា​នឹង​ចាប់​ផ្ដើម​ធ្វើការ​បោះឆ្នោត​ជាតិ​របស់​ខ្លួន៕

ដកស្រង់ចេញពីគេហទំព័រ​៖ សារព័ត៌មាន​សេរី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s