ផ្ទះសំណាក់​និងសណ្ឋាគារ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​ត្រូងប៉ាន់​នៅមុន​១ថ្ងៃ​ នៃបុណ្យ​នៃសេចក្ដីស្រឡាញ់​មកដល់​

ភ្នំពេញ៖ នៅ​ក្នុង​ឱកាស​បុណ្យ​នៃសេចក្ដីស្រឡាញ់​​១៤ ខែកុម្ភៈ ជារៀង​រាល់ឆ្នាំ​គេតែង​តែ​​សង្កេតឃើញ យុវវ័យ​​ភាគច្រើន​​នំាគ្នា​បង្កើត​​កម្មវិធី​ពិសេសប្លែកៗ ពីគ្នា​ដូច​ជា​ការ​ជូន​កាដូរ​ផ្ការកូលាប ឬឺស្ករ​សូកូឡា ទៅ​ឲ្យ​មនុស្ស​​ជាទី​ស្រឡាញ់​ពួកគេ​ជាដើម​ តែអ្វី​ដែល​ជាបញ្ហា​ធំ​​បំផុត​នោះ​ គឺ​មានយុវវ័យ​មួយចំនួន​បាន​កក់​ផ្ទះ​សំណាក់​​ ឬសណ្ឋាគារ​​ដើម្បី​បញ្ជាក់​ពីក្ដីស្រឡាញ់​ទៅវិញ​។​

បុគ្គលិក​ផ្ទះសំណាក់​Lucky ម្នាក់​បាន​ប្រាប់​វិទ្យុស្រ្តី​ថា នៅថ្ងៃនេះ ផ្ទះសំណាក់​របស់​លោក​មានភ្ញៀវ​កក់ពេញ​អស់​ហើយ​​។ លោក​បាន​ធ្វើការ​ប្រៀបធៀប​ថា រាល់ឆ្នាំ​នៅ​មុន​ថ្ងៃ១៤ខែកុម្ភៈ ភ្ញៀវច្រើនខុសពី​ថ្ងៃធម្មតា​។​

បុគ្គលិក​ផ្ទះសំណាក់​យីហោ​៥២​ ក្នុង​រាជធានី​ភ្នំពេញ​បាន​និយាយ​ដែរថា រាល់​ពេល​បុណ្យ​ គឺភ្ញៀវ​ចូលច្រើន​នៅពេល​យប់ ហើយ​ភាគច្រើន​ជាគូរស្នេហ៍​យុវវ័យ​ ដែល​ទើប​តែ​ត្រឡប់​មក​ពីការ​ចូលរួម​​កម្មវិធីនានា។ លោក​បាន​បញ្ជាក់​ថា “ផ្ទះសំណាក់ខ្ញុំ​មាន​២០បន្ទប់ ភ្ញៀវច្រើន​តែពេល​យប់ ពេលថ្ងៃ​មិន​សូវ​មាន​នោះទេ​”។​

កញ្ញាលក្ខិណា បុគ្គលិក​​តំណាង​នៅសណ្ឋាគារ​សាន់វេ បាន​និយាយ​ថា សម្រាប់​ថ្ងៃបុណ្យ​នៃសេចក្ដីស្រឡាញ់​​ នៅសណ្ឋាគារ​​បាន​រៀប​ចំ​តុបតែង​​ លំអរ ឲ្យមានលក្ខណៈ​​ប្លែ្កក​ជាង​ថ្ងៃធម្មតា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ចូលមក​ស្នាក់​នៅ​​។​

យោង​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី​អ៊ឹង​កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួងកិច្ចកានារី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពីថ្ងៃទី​៩ ខែកុម្ភៈ​នេះថា “យើងត្រូវ​ប្ដូរពាក្យ​​ថា​បុណ្យ​​សង្សារ​របស់​យុវវ័យ​ ទៅជាពាក្យ​ថា ទិវានៃសេចក្ដីស្រឡាញ់​ មានន័យថា យើង​អាច​បង្ហាញ​ការ​ដឹងគុណចំពោះ​ឪពុក ម្ដាយ​ អាណា​ព្យាបាល​ លោកគ្រូ អ្នកគ្រូ ក្នុង​រូបភាព​ជាមិត្តភាព​ ឬលក្ខណៈ​ជាសង្សារ​ក៏បាន​ ក៏ប៉ុន្ដែ​ត្រូវ​ឋិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​សង្គម​ខ្មែរ​​អាច​ទទួល​យក​បាន​ ដោយ​មិន​មែន​ទៅកក់​សណ្ឋាគារ​ ឬផ្ទះសំណាក់​នោះទេ​”៕

អត្ថបទ៖ ឃួន វ៉ាន់ដា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s