កម្ពុជាចង់ឃើញអាស៊ានកាន់តែមានឥទ្ធិពលទាំងក្នុងតំបន់និងអន្ដរជាតិ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងនៅថ្ងៃនេះថា កម្ពុជាចង់ឃើញអាស៊ានកាន់តែមានឥទ្ធិពលទាំងនៅក្នុងតំបន់និងអន្ដរជាតិនិងសន្យាធ្វើឲ្យប្រទេសភូមាកាន់តែប្រសើរឡើង។ សម្ដេចលើកឡើងបែបនេះ បន្ទាប់ពីប្រទេសកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២នេះ។

ថ្លែងនៅក្នុងពិធីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១២ក្រោមប្រធានបទ “អាទិភាពប្រទេសកម្ពុជា ដើម្បីលើកកម្ពស់កំណើនសម្រាប់គ្រប់គ្នា សមាហរណកម្មតំបន់ និងការដឹកនាំអាស៊ាន” សម្ដេចហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា អាស៊ានគួរតែសកម្មថែមទៀត និងអាស៊ានត្រូវធ្វើយ៉ាងណាឲ្យកាន់តែមានឥទ្ធិពលទំាងនៅក្នុងតំបន់ និងឆាកអន្ដរជាតិ។

សម្ដេចហ៊ុនសែនបានបញ្ជាក់បន្ថែមទៀតថា សម្ដេចនឹងផ្ដោតសំខាន់ទៅលើ ការដឹកនាំបណ្ដាសមាជិកអាស៊ាន ដើម្បីរក មធ្យោបាយធ្វើឱ្យស្ថានភាពទូទៅ ដូចជាការ គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យកាន់តែរីកចម្រើន ខ្លាំងឡើងនិងម្យ៉ាងវិញទៀតនិងធ្វើឱ្យមីយ៉ាន់ម៉ា ដែលធ្លាប់ទទួលរងការរិះ គន់និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីបណ្ដាប្រទេសជាច្រើនក្លាយជាសមាជិកពេញលេញបំផុតរបស់អាស៊ាន ។

ក្នុងឆ្នាំ២០១២នេះ កម្ពុជានឹងទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ានចំនួន២លើក រួមទាំងកិច្ចប្រជុំផ្សេងៗជាច្រើនទៀតក្នុងក្របខណ្ឌតំបន់។ កិច្ចប្រជុំកំពូលអាស៊ានលើកទី១នឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែមេសាខាងមុខនេះ រីឯកិច្ចប្រជុំកំពូលលើកទី២ នឹងត្រូវធ្វើនៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ជាភាសាអង់គ្លេស Association of Southeast Asian Nations) ដែលហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការនយោបាយ និងសេដ្ឋកិច្ចមួយនៃបណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ។ អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ សីហា ឆ្នាំ១៩៦៧ ដោយរួមមានប្រទេសហ្វីលីពីន ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បីជានិមិត្តិរូបនៃសាមគ្គីភាពប្រឆាំងនឹងការរីកសាយនៃលិទ្ធិកុម្មុយនិស្ត នៅប្រទេសវៀតណាម និងកុបកម្មនានានៅតាមបណ្តោយព្រំដែនរបស់ប្រទេសខ្លួន។ បន្ទាប់ពីជំនុំកំពូលបាលី ឆ្នាំ១៩៧៦ អង្គការនេះបានបង្កើតនូវកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមួយដែលជួបប្រទះការជាប់គាំងក្នុងអំឡុងពាក់កណ្ដាលទសវត្សរ៍ទី៨០ ហើយបានដំណើរការឡើងវិញក្នុងរូបភាពជាគម្រោងសំនើតំបន់ពាណិជ្ជកម្មសេរី ថ្នាក់តំបន់មួយ។ ប្រទេសជាសមាជិកទាំងអស់នេះ ជួបគ្នាជារៀងរាល់ឆ្នាំ ដែលបច្ចុប្បន្ននេះ អាស៊ានមានសមាជិកចំនួន១០ប្រទេស៕

 អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s