កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ទំនងទទួលផលវិជ្ជមានតិចតួច

អ្នកតាមដាននយោបាយនៅកម្ពុជា បានធ្វើការកត់សម្កាល់ថា ថ្វីបើកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានចាប់ផ្ដើមនៅថ្ងៃនេះ នៅទីក្រុងបាងកកក៏ដោយ ប៉ុន្ដែផលវិជ្ជមានពីកិច្ចប្រជុំនេះ មានតិចតួចណាស់។

លោកបណ្ឌិត សុខទូច សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅកម្ពុជាបានធ្វើការពន្យល់ថា កិច្ចប្រជុំនេះគ្រាន់តែល្បិចរបស់ថៃមួយប៉ុណ្ណោះ ដោយថា ថៃបានចាប់ផ្ដើមប្រជុំជាមួយកម្ពុជានៅពេលនេះគ្រាន់តែចង់បំភ័ន្ដភ្នែកតុលាការយុត្តិធម៌អន្ដរជាតិ ដោយថា កម្ពុជានិងថៃ បានព្យាយាមដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរជាទ្វេភាគី។ ម្យ៉ាងទៀតថៃគ្រាន់តែអូសបន្លាយពេលវេលា នៃការដោះស្រាយព្រំដែន ដែលកំពុងឋិតនៅក្រោមការគ្រប់គ្រងរបស់លោកស្រីយីងឡាក់នាយករដ្ឋមន្រ្តីថៃជាពិសេសថៃមិនមានគោលការណ៍ណាមួយដើម្បីលើកយកមកជជែកជាមួយកម្ពុជា ខណៈដែលកម្ពុជាបានផ្អែកលើផែនទីគណៈកម្មការចម្រុះព្រំដែនបារំាង-សៀម ឆ្នាំ១៩០៤-១៩០៧ដោយផែនទីនេះថៃបានបដិសេធរួចមកហើយ។ លោកបណ្ឌិតថ្លែងបញ្ជាក់ថា ដូច្នេះប្រសិនបើថៃមិនទាន់សម្រេចលើផែនទីនេះ គឺមានន័យថា ការដោះស្រាយបញ្ហាព្រំដែន នៅតែជាប់គាំងដដែល។

ប៉ុន្ដែលោកកុយ គួង អ្នកនំាពាក្យក្រសួងការបរទេសកម្ពុជាបាននិយាយថា ការចាប់ផ្ដើមជួបគ្នាសាជាថ្មី រវាងកម្ពុជានិងថៃ នៅពេលនេះ គឺមានសារៈសំខាន់ណាស់ ហើយកម្ពុជាជឿថា នឹងនាំផលវិជ្ជមានជាច្រើន ដែលអាចដោះស្រាយបញ្ហាភាពតានតឹងនៅតំបន់ព្រំដែននាពេលកន្លងមកផងដែរ។

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថ្ងៃ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ នៅទីក្រុងបាងកក។ កិច្ចពិភាក្សាគ្នានេះ នឹងលើកឡើងពីការវាស់វែងព្រំដែន និងរកបង្គោលព្រំដែនចាស់ដែលនៅសេសសល់ ក្រៅពីតំបន់ប្រាសាទព្រះវិហារតែប៉ុណ្ណោះ។

នៅក្នុងរបៀបវារៈពីរថ្ងៃនេះ នឹងលើកឡើងសំខាន់៣ចំណុចទី១-ការរុករកបង្គោលពីបង្គោលលេខ៧១ដល់លេខ២៣ នៅច្រកជាំស្រង៉ាំអន្លង់វែង ដល់ជិតប្រាសាទតាមាន់។ ទី២-ការធ្វើផែនទីពីលំហអាកាសតែមិនទៅជំនួសផែនទីរបស់គណៈកម្មការចម្រុះព្រំដែនបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ និងទី៣-ជជែកគ្នាពីបែបបទច្បាប់ ឬក៏បច្ចេកទេសដែលត្រូវវាស់វែងនៅតំបន់៦ ជាតំបន់ដែលមានប្រាសាទព្រះវិហារ៕

អត្ថបទ៖ប៊ិន ប៊ុណ្ណា

ផ្សាយនៅវិទ្យុស្រ្តី១៣ ខែកុម្ភៈ ២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s