គណបក្ស​ប្រឆាំង​ស្នើ​ទៅគ.ជ.ប ចាត់វិធានការ​ចំពោះ​យុទ្ធនាការឃោសនា​មុន​កំណត់​

ភ្នំពេញ៖ គណបក្សប្រឆាំងចំនួនពីរ គឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាត់វិធានការចំពោះគណបក្សនយោបាយមួយចំនួន ដែលបានប្រើប្រព័ន្ធផ្សព្វផ្សាយទាំងវិទ្យុ និងទូរទស្សន៍ បើកយុទ្ធនាការឃោសនាបោះឆ្នោត មុនការកំណត់ របស់គ.ជ.បនោះទេ។

លោកអ៊ុន ស៊ុយ ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត នៃគណបក្សសិទ្ធិមនុស្ស បានលើកឡើងថា ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មិនទាន់មកដល់ផង លោកឃើញមានគណបក្សនយោបាយមួយចំនួន បានធ្វើសកម្មភាពឃោសនា តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ មានទាំងវិទ្យុ និងទូរទស្សន៍ យ៉ាងទូលំទូលាយទៅហើយ។

លោកកុយ ប៊ុនរឿន អ្នកតំណាងរាស្រ្ត មកពីគណបក្សសមរង្ស៊ី បាននិយាយដោយសំដៅទៅលើគណបក្សប្រជាជនកម្ពុជាថា ក្រៅពីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ក៏មានមន្រ្តីរាជការមួយចំនួន បានយកម៉ោងធ្វើការងាររបស់រដ្ឋ ទៅបម្រើកិច្ចការគណបក្សទៀតផង៕

អត្ថបទ៖ មៃ សុខលីម

ផ្សាយនៅវិទ្យុស្រ្តី១៤ ខែកុម្ភៈ ២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s