ថ្នាក់​ដឹកនាំ​សហជីព​ និង​សមាគម​គ្រូ​បង្រៀន​ អំពាវនាវ​​ដល់​សិក្សា​នុសិស្ស​ និង​កម្មករ​កម្មការិនី​ កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ ចំពោះ​ថ្ងៃបុណ្យ​ នៃសេចក្ដី​ស្រឡាញ់​

ភ្នំពេញ៖ ថ្នាក់ដឹកសហជីព និងសមាគមគ្រូបង្រៀន បានអំពាវនាវដល់សិស្សានុសិស្ស និងកម្មករកម្មការិនី កុំឲ្យមានការភាន់ច្រឡំ ចំពោះអត្ថន័យ ថ្ងៃបុណ្យ នៃសេចក្ដីស្រឡាញ់ ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២។

អ្នកស្រីម៉ម ញឹម ប្រធានសម្ព័ន្ធសហព័ន្ធសហជីពការងារជាតិកម្ពុជា បានលើកឡើងថា មានយុវវ័យជាច្រើន បានយល់ច្រឡំថា ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺជាថ្ងៃបុណ្យសង្សានោះ គឺជាការយល់ច្រឡំ។ អ្នកស្រីថា ការពិតថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ដែលគេបង្ហាញឲ្យឃើញពីសេចក្ដីស្រឡាញ់រវាងកូនៗ និងឪពុកម្ដាយទៅវិញទេ។

លោករ៉ុង ឈុន ប្រធានសមាគមសិទ្ធិមនុស្សអាដហុកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអំពាវនាវដល់យុវវ័យមួយចំនួនត្រូវយល់ឲ្យបានច្បាស់ពីអត្ថន័យ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ និងថា ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់គឺជាការហូចូលពីវប្បធម៌បរទេស ហើយបានអំពាវនាវដល់យុវវ័យគួរចូលរួមលើកតម្កើងវប្បធម៌របស់ខ្លួនឲ្យបានច្រើន ជាជាងការលើកកម្ពស់វប្បធម៌ពីបរទេស៕

អត្ថបទ៖ មៃ សុខលីម

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s