នួន​ជា ចោទថា ការិយាល័យ​សហចៅក្រម​ស៊ើប​អង្កេត​មានភាពលំអៀង​

ភ្នំពេញ៖ លោននួន ជា អតីតប្រធានសភាប្រជាជននិងជាបងធំទី២ នៃរបបកម្ពុជាប្រជាធិបតេយ្យ បានចោទថា ការិយាល័យសហចៅក្រមស៊ើបអង្កេត នៃតុលាការសហចៅក្រមស៊ើបអង្កេតនៃតុលាការខ្មែរក្រហមមានភាពលំអៀងនិងមិនគួរឲ្យទុកចិត្ត។ លោកថ្លែងបែបនេះ នៅមុខអង្គបុរេជំនុំជម្រះ ខណៈដែលលោកត្រូវបានអនុញ្ញាតឲ្យធ្វើសេចក្ដីថ្លែងការណ៍ទាក់ទងនឹងឯកសារភស្ដុតាងដែលដាក់ដោយភាគីនានា។

លោកនួនជាបានលើកឡើងដែរថា ការិយាល័យសហចៅក្រមស៊ើបអង្កេតបានដើរស្រដៀងនឹងការិយាល័យសហព្រះរាជអាជ្ញាដែរ គឺធ្វើការចោទប្រកាន់ទៅលើលោក។ លោកបន្ថែមទៀតថា សាក្សីដែលបានចូលខ្លួនមកធ្វើសក្ខីកម្មកន្លងមកគឺមិនគ្រប់គ្រាន់នោះទេ ក្នុងការកញ្ចប់ប្រវត្តិបក្ស នៅមុនឆ្នាំ១៩៧៥ ដោយសារសាក្សីទាំងនោះភាគច្រើនស្នើឡើងដោយសហព្រះរាជអាជ្ញា ហើយសាក្សីដែលលោកបានស្នើមិនទាន់មានឡើងមកបង្ហាញសក្ខីកម្មនោះទេ។

បោះទោះបីជាយ៉ាងណាគេពុំឃើញមានការឆ្លើយតបពីសំណាក់សហព្រះរាជអាជ្ញាទាក់ទងនឹងការចោទប្រកាន់របស់លោកនួនជានោះទេ។ ក្នុងចំណោមជនជាប់ទាំងបីរូប ដែលមានវត្តមាននៅក្នុងបន្ទប់សវនាការគឺមានតែនួនជា ប៉ុណ្ណោះ ដែលបានធ្វើសេចក្ដីថ្លែងការទាក់ទងនឹងឯកសារ ដែលដាក់ដោយក្រុមសហព្រះរាជអាជ្ញា៕

អត្ថបទ៖ សំ នឿន

ផ្សាយនៅវិទ្យុស្រ្តី១៦ ខែកុម្ភៈ ២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s