រដ្ឋាភិបាលត្រៀមទឹកប្រាក់២៥លានដុល្លារសម្រាប់វិស័យអង្ករនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានត្រៀមបញ្ចេញប្រាក់ប្រមាណជា២៥លានដុល្លារ ដល់ធនាគារពាណិជ្ជទាំងអស់នៅខែមិនា ឬខែមេសា ខាងមុខនេះ ដែលជាផ្នែកមួយដើម្បីធានាបង្កើននូវការផ្ដល់ប្រាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ដើម្បីធ្វើការកែច្នៃអង្ករ។

លោកបណ្ឌិតយ៉ង សំាងកុមារ ប្រធានអង្គការសេដាក់ ដែលជាអង្គការមួយធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម បានស្វាគមន៍ចំពោះការត្រៀមសាច់ប្រាក់នេះ ដោយលោកបានបញ្ចេញមតិថា ថវិកានេះមានសារៈសំខាន់ណាស់សម្រាប់រោងម៉ាស៊ីនកិនស្រូវដើម្បីធ្វើការទិញស្រូវស្ដុកទុក សម្រាប់កិនជាអង្ករ។ ប៉ុន្ដែលោកថា ការប្រាក់មិនត្រូវថ្លៃពេកនោះទេ។

គួរកត់សម្គាល់ថា ដើម្បី ពង្រឹងសមត្ថភាពផលិតផលឧស្សាហកម្មកែច្នៃ និងការនាំចេញអង្កររដ្ឋាភិបាលបាននឹងកំពុងត្រៀមថវិកា២៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយធានាលើហានិភ័យដល់ធនាគារពាណិជ្ជ ដើម្បីឲ្យធនាគារទាំងនោះ អាចផ្ដល់កម្ចីបានកាន់តែច្រើនឲ្យដល់ផលិតកម្មកែច្នៃអង្ករក្នុងស្រុក៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

១៥ កុម្ភៈ ២០១២


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s