សម្ដេច​ហ៊ុន​សែន​ អំពាវនាវ​សុំ​កុំ​ឲ្យ​យុវវ័យ​​យក​ទិវា​ក្ដី​ស្រឡាញ់​​ឡើងផ្ទះ​សំណាក់​

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុនសែន បានអំពាវនាវឲ្យយុវវ័យកុំយល់ច្រឡំថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ និងយុវវ័យមិនត្រូវយកថ្ងៃនេះ ទៅឡើងផ្ទះសំណាក់នោះដែរ។ ថ្លែងនៅក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់និងពង្រីកកំណាត់ផ្លូវជាតិលេខ៦អា កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២នេះ សម្ដេចហ៊ុនសែន បានបញ្ជាក់ថា ថ្ងៃនៃក្ដីស្រឡាញ់មិនមែនមានតែ១ថ្ងៃនោះទេ គឺមាន៣៦៥ថ្ងៃ សម្រាប់ឪពុកម្ដាយ និងក្រុមគ្រួសារ។

គួររំលឹកថា បុណ្យនៃសេចក្ដីស្រឡាញ់ គឺជាបុណ្យមួយដែលមានវត្តមានតាំងពីយូរលង់ណាស់មកហើយ ក្នុងសង្គមរ៉ូមុំាង។ ប្រជាជនរ៉ូមុំាងបុរាណ តែងតែប្រារព្ធពិធីបុណ្យនេះ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃមរណៈរបស់បុរសគំរូម្នាក់ ឈ្មោះវ៉ាលែនថាញ ដែលលោកជាទុក្ករបុគ្គលជនជាតិរ៉ូមុំាងម្នាក់នាឆ្នាំ២៧០នៃគ្រឹស្ដសករាជ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

ផ្សាយនៅវិទ្យុស្រ្តីថ្ងៃទី១៤ ខែកុម្ភៈ ២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s