អតីត​ពលរដ្ឋ​​សហគមន៍បុរីកីឡា ទាមទារ​​ឲ្យ​ក្រុម​ហ៊ុន​ផានអីម៉ិច​​សាងសង់​​អាគារ​២បន្ថែម​ទៀត​​ និង​ដោះលែង​ពលរដ្ឋ​​៧នាក់​ ពីពន្ធនាគារ​ព្រៃស

ភ្នំពេញ៖ អតីតប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡាជិត១០០នាក់ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ បានប្រមូលផ្ដុំគ្នានៅតំបន់បុរិកីឡាសាជាថ្មី ដើម្បីទាមទារឲ្យក្រុមហ៊ុន ផានអីម៉ិច សាងសង់អាគារពីរបន្ថែមទៀត និងដោះលែងប្រជាពលរដ្ឋចំនួន៧នាក់ចេញពីពន្ធនាគារព្រៃស។ ទន្ទឹមនឹងអតីតអ្នកភូមិបុរីកីឡា ក៏បានទាមទារឲ្យក្រុមហ៊ុនផ្ដល់ប្រាក់សំណងខូចខាតផ្ទះសម្បែង ដែលក្រុមហ៊ុនបានកម្ទេចចោលកាលពីថ្ងៃទី៣ មករា ឆ្នាំ២០១២។

តំបន់បុរីកីឡា មានផ្ទៃដីសរុបចំនួន១៤,៦០ហិកតា។ ក្នុងឆ្នាំ២០០៣ រាជរដ្ឋាភិបាល បានប្រគល់ដី២,៦០ហិកតា ទៅឲ្យក្រុមហ៊ុនផានអីម៉ិចអភិវឌ្ឍន៍ ជាថ្នូរនឹងការសាងសង់អាគារចំនួន១០ មានកម្ពស់ប្រាំមួយជាន់ សម្រាប់ការអភិវឌ្ឍន៍នៅនឹងកន្លែង ចែកជូនប្រជាពលរដ្ឋ១៣៩២គ្រួសារ ហើយដីនៅសល់ដប់ហិកតាទៀតជាកម្មសិទ្ធិរបស់រដ្ឋ។

នៅក្នុងឆ្នាំ២០១០ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននេះ មិនបានបន្ដសាងសង់អាគារតាមចំនួនដែលបានសន្យានោះឡើយបន្ទាប់ពីបានសាងសង់ អាគារចំនួន៨ និងហៅប្រជាពលរដ្ឋប្រមាណជា១ពាន់គ្រួសារ ឲ្យចូលទៅរស់នៅអាគារថ្មី ក្នុងនោះក៏មានប្រជាពលរដ្ឋប្រមាណជា២០០គ្រួសារ ផ្សេងទៀត បានឲ្យដឹងថា ពួកគេគឺជាអ្នករស់នៅតំបន់បុរីកីឡា ប៉ុន្ដែមិនបានទទួលចំណែកផ្ទះ ពីក្រុមនោះឡើយ ដោយសារពួកគេមិនមានឯកសារ គ្រប់គ្រាន់បញ្ជាក់ថា ជាអ្នករស់នៅតំបន់បុរីកីឡា៕

អត្ថបទ៖ មៃសុខលីម

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s