កម្មកររោងចក្រកាវេ នៅក្រុងបាវិត រងការបាញ់ប្រហារពីសមត្ថកិច្ច ដោយស្លាប់ម្នាក់និងរបួសមួយចំនួនទៀត

ស្វាយរៀង៖  ក្រុមអង្គការសង្គមស៊ីវិល និងមេដឹកនាំសហជីព បានធ្វើការថ្កោលទោសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរបានធ្វើការបាញ់មកលើកម្មករ ដែលបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ពីរនាក់ និងរបួសស្រាលម្នាក់ ដែលពួកគេជាកម្មករនៅរោងចក្រកាវេ ឋិតនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីព្រឹកមិញនេះ។

កម្មការិនីម្នាក់ឈ្មោះទេព គង់នី បាននិយាយថា យ៉ាងកម្មករជិត១ពាន់បានទាមទារលក្ខន្ដិកៈការងារមួយចំនួន ពីរោងចក្រកាវវេ ប៉ុន្ដែភាគីរោងចក្រមិនបានដោះស្រាយនោះទេ។ ផ្ទុយទៅវិញសមត្ថកិច្ចបានបាញ់មកលើកម្មករ ដែលបណ្ដាលឲ្យមានកម្មការិនីម្នាក់ស្លាប់ និងមួយចំនួនទៀតបានរងរបួសហើយពួកគេបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយឋិតនៅក្រុងបាវិត។

សំឡេងកម្មការិនីទេព គង់នី

លោកជាមុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃនេះ បានធ្វើដំណើរទៅកាន់កើតហេតុ បន្ទាប់ពីទទួលបានព័ត៌មានថា សមត្ថកិច្ចបានបាញ់កម្មករ កាលពីព្រឹកមិញនេះ។

លោកជា មុន្នី បាននិយាយថា អាជ្ញាធរបានប្រើអំពើហិង្សា ដោយបាញ់កម្មករ ហើយពួកគេភាគច្រើនគឺជាស្រ្តី គឺជាការំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយអ្នកដែលបានប្រើអំពើហិង្សានេះត្រូវតែទទួលខុសត្រូវក្នុងករណីនេះ។ លោកបានធ្វើការពន្យល់ថា កម្មករទាមទារលក្ខន្ដិកៈការងារមួយចំនួន ដែលស្របតាមច្បាប់ការងារ ដូច្នេះរោងចក្រត្រូវតែចេញមុខដោះស្រាយជាមួយកម្មករ ដែលមិនត្រូវប្រើប្រាស់កម្លាំងមកលើកម្មករនោះទេ។

សំឡេងលោកជាមុន្នី

លោករ៉ុង ឈុន ប្រធានសភាពសហជីពកម្ពុជា បាននិយាយថា លោកបានទទួលរបាយការណ៍ពីភ្នាក់ងាររបស់ខ្លួន គឺកម្មការិនីម្នាក់ស្លាប់ របួសធ្ងន់ពីរនាក់ និងរបួសស្រាលម្នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារមកលើកម្មករ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។ លោករ៉ុងឈុន បានអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា វែកមុខជនដៃដល់ ដើម្បីយកផ្ដន្ទាទោសតាមច្បាប់។

សំឡេងលោករ៉ុង ឈុន

លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយដែរថា រាជរដ្ឋាភិបាលត្រូវតែបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុន និងសមត្ថកិច្ច ព្រោះថា ក្រុមហ៊ុនអាចជាអ្នកបញ្ជារដូច្នេះ សមត្ថកិច្ចត្រូវតែស្វែងរកការពិត ដើម្បីនំាយកពួកគេ មកធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ លោកបានចាត់ទុកអំពើហិង្សានេះ គឺរឿងមួយដែលមិនអាចទទួលយកបាននោះទេ។

សំឡេងលោកអ៊ូ វីរៈ

 វិទ្យុស្រ្តីបានទាក់ទងលោកហែម សាបាន ស្នងការររងខេត្តស្វាយរៀង ដើម្បីសាកសួរជុំវិញបញ្ហានេះ ប៉ុន្ដែលោកបដិសេធមិនធ្វើអាត្ថាធិប្បាយនោះទេ ដោយអះអាងថា ជាប់រវល់កិច្ចការ។

សំឡេងលោកហែមសាបាន

ក្រៅពីស្នងការរងខេត្តស្វាយរៀង វិទ្យុស្រ្តីក៏បានព្យាយាមទាក់ទងអ្នកនាំពាក្យនគរបាលជាតិ, អ្នកនំាពាក្យក្រសួងមហាផ្ទៃលោកខៀវ សុវភ័ក្រ្ត, អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោកខៀវ កាញារីទ្ធ, អ្នកនំាពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីលោកផៃ ស៊ីផាន និងលោកទិត្យសុធា អ្នកនំាពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្រ្តី ប៉ុន្ដែមិនអាចទាក់ទងបានទេ ដោយខ្លះជាប់រវល់ ខ្លះទូរសព្ទចូលហើយ តែមិនមានអ្នកលើកទូរសព្ទ។

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីកើតហេតុ កម្មករក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាតាន់នៅក្រុងបាវិតជាង១០រោងចក្រត្រូវបានថៅកែឲ្យចេញទៅផ្ទះហើយ នឹងជួបដោះស្រាយគ្នា នៅមុខរោងចក្រ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៕

សូមរំឮកថា កម្មកររោងចក្រ Kao Way និងរោងចក្រធ្វើពូក ក្នុងចំណោមរោងចក្រជាង ១០ រោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស មហាតាន់ ក្នុងក្រុងបាវិត ជាប់ព្រំដែនវៀតណាម បានផ្ទុះកូដកម្ម ចាប់តាំងរសៀលថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១២។ ក្រុមកម្មករ ទាមទារការដំឡើងប្រាក់ថ្លៃឈ្នួលជិះរថយន្តរបស់កម្មករ ក្នុងម្នាក់ ១០ ដុល្លារ ក្នុង១ខែ និងប្រាក់ឈ្នួលថ្លៃបាយក្នុងម្នាក់ ១៣ ដុល្លារ ក្នុង ១ខែ ព្រមទាំងប្រាក់រង្វាន់ធ្វើការទៀងទាត់ ឬលុយព្រីមពី៧ដុល្លារទៅ១០ដុល្លារ។ រហូតដល់ព្រឹកថ្ងៃច័ន្ទនេះ ទើបកម្មករនៅរោងចក្រ ឃីង បុកឃ័រ និងរោងចក្រស៊ីកូ បានធ្វើកូដកម្មទាំងអស់គ្នា៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

ផ្សាយនៅវិទ្យុស្រ្តីថ្ងៃទី២០ ខែកុម្ភៈ ២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s