តំណាងកម្មកររោងចក្ររូសិង ឋិតនៅសង្កាត់ទួលសង្កែ វេចប្រាក់៤ម៉ឺនដុល្លារ រត់ចោលកម្មករ

ភ្នំពេញៈ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកជាមុន្នី  បានឲ្យដឹងថា កម្មកររោងចក្ររូស៊ីង នៅម្ដុំផ្សារទួលសង្កែ សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ បានពឹងសហជីពសេរីកម្មករជួយដោះស្រាយ បន្ទាប់ពីតំណាងសហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជាប្រចាំរោងចក្រនេះ បានវេចប្រាក់ រត់ចោលកម្មករ ដែលកំពុងតវ៉ានៅមុងរោចក្រ កាលពីព្រឹកមិញនេះ។

លោកជា មុន្នី បានឲ្យដឹងថា ជាទូទៅ មានតំណាងសហជីពមួយចំនួនបានបំផុសឲ្យកម្មករធ្វើការតវ៉ារោងចក្រ ប៉ុន្ដែនៅពេលពួកគេបានផល ឬត្រូវរូវជាមួយភាគីរោងចក្រ ពួកគេបានវេចប្រាក់រត់ចោលកម្មករ។ លោកបានឲ្យដឹងថា តំណាងរូបនោះ បានប្រាប់កម្មករឲ្យជួបជុំគ្នា នៅមុខរោងចក្រនៅថ្ងៃនេះ ដើម្បីធ្វើកូដកម្ម ប៉ុន្ដែក្រុមកម្មករបានរង់ចាំមេដឹកនាំរបស់ខ្លួនមិនឃើញនោះទេ ដោយចោទថា តំណាងរូបនោះបានវេចប្រាក់រត់ចោលកម្មករហើយ។

កញ្ញាសន ស្រីទូច អនុប្រធានសហជីពសេរីកម្មករប្រចាំរោងចក្ររូស៊ីន ដែលទើបកាន់តំណែងបន្ទាប់ពីមានការស្នើសុំរបស់កម្មករ បានប្រាប់វិទ្យុស្រ្តីថា តំណាងកម្មករមុននោះ បានវេចប្រាក់៤ម៉ឺនដុល្លាររត់ចោលកម្មករ ដោយទុកឲ្យកម្មករ រញ៉េរញ៉ៃនៅមុខរោងចក្រ។

កញ្ញាបានបញ្ជាក់ថា កម្មករបានទាមទារចំនួន៩ចំណុចនៅក្នុងចំណុចសំខាន់ៗរួមមាន ទាមទារប្រាក់ធ្វើដំណើរ ថ្លៃជួលផ្ទះ១០ដុល្លារក្នុងម្នាក់ ក្នុង១ខែ, ប្រាក់អនាម័យ, និងសេវាសុខភាព។ ប៉ុន្ដែមន្រ្តីក្រសួងការងារបានចុះមកសម្របសម្រួលដែរ តែភាគីរោងចក្រព្រមតែពីរចំណុចប៉ុណ្ណោះ ទី១ បញ្ហាអនាម័យ និងទី២ សេវាសុខភាព។ ដូច្នេះកម្មករកម្មការិនី នៅតែបន្ដធ្វើការតវ៉ា ហើយការតវ៉ាជាបន្ដសហជីពសេរីកម្មករ និងធ្វើការសម្របសម្រួលនៅក្នុងបញ្ហានេះ។

កញ្ញាបានឲ្យដឹងដែរថា តំណាង សហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជាប្រចាំរោងចក្ររូស៊ីង បានធ្វើការចរចាជាមួយថៅកែរោងចក្រអស់រយៈពេល១សប្ដាហ៍មកហើយ ក្រោយមកតំណាងរូបនេះបានប្រាប់កម្មករឲ្យមកជួបជុំគ្នាដើម្បីធ្វើកូដកម្មនៅថ្ងៃនេះ ប៉ុន្ដែផ្ទុយទៅវិញតំណាងរូបនេះ បានរត់ចោលកម្ម ដោយវេចលុយរត់បាត់។

វិទ្យុស្រ្តី មិនអាចស្វែងរកការបកស្រាយណាមួយពីតំណាងរូបនោះបានទេ នៅរសៀលថ្ងៃនេះ៕

អត្ថបទៈ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s