អាជ្ញាធរ ខេត្តកំពង់ចាម និងផ្តល់ដំណឹង ពីដំណោះស្រាយ ជូនដល់កម្មករ វាយនភ័ណ្ឌ នៅថ្ងៃស្អែក

ភ្នំពេញ៖ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជាមុន្នី បានឲ្យដឹងថាអាជ្ញាធរខេត្តកំពង់ចាម បានសន្យាផ្ដល់ដំណឹងពីដំណោះស្រាយជូនដល់កម្មករវាយនភ័ណ្ឌនៅថ្ងៃស្អែក។ ដូច្នេះកម្មករនៅបន្ដរង់ចាំដំណោះស្រាយ ប៉ុន្ដែប្រសិនបើដំណោះស្រាយណាមួយមិនសមរម្យ កម្មករនឹងបន្ដធ្វើកូដកម្មជាបន្ដទៀត។លោកជាមុន្នី បានបញ្ជាក់ថា ក្រុមកូដករ បានដង្ហែរក្បួនមកកាន់សាលាខេត្ត ដើម្បីស្វះស្វែង រកការអន្ដរាគមន៍ពីអាជ្ញាធរ។

លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បាននិយាយថា ក្រុមកូដករបានទាមទារឲ្យរោងចក្រគោរពតាមសេចក្ដីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ប៉ុន្ដែរោងចក្រមួយនេះព្រមគោរពតាមដូច្នេះពួកគេ បន្ដធ្វើកូដកម្ម និងដង្ហែរក្បួនទៅកាន់សាលាខេត្ត ដើម្បីស្វះស្វែងរកកិច្ចអន្ដរាគមន៍។

វិទ្យុស្រ្តីមិនអាចទាក់ទងសុំការបំភ្លឺនានា ពីតំណាងរោងចក្របានទេនៅថ្ងៃនេះ។

គួរកត់សម្គាល់ថា អាជ្ញាធរ ខេត្តកំពង់ចាម ដែលដឹកនាំប្រជុំដោយ លោកអភិបាលរង ខេត្តកំពង់ចាម មាស សួន នឹងផ្តល់ដំណឹង ពីការដោះស្រាយ នូវការទាមទា របស់កម្មករ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ ក្រោយ ពេលដែល ខាងសហជីព និងតំណាងកម្មករ ត្រូវបានអាជ្ញាធរ ខេត្តអនុញ្ញាត ឲ្យចូលជួបពិភាក្សា នៅក្នុង សាលាខេត្ត កាលពីព្រឹកមិញនេះ។

ក្រុមកម្មករនៃរោងចក្រវាយ នភ័ណ្ឌកំពង់ចាម ស្ថិតនៅភូមិអម្ពិលលើ ឃុំអម្ពិល ស្រុកកំពង់ សៀម ជាង៣០០០នាក់ បានជួបជុំគ្នាធ្វើកូដកម្ម អស់រយៈពេល៣ថ្ងៃមកហើយ ដើម្បី ទាមទារឲ្យថៅកែ រោងចក្រគោរព និងអនុវត្តតាមច្បាប់ការងារ នៅក្នុងប្រទេសកម្ពុជា តាមសំណើរបស់ពួកគេទាំង១២ចំណុច តែមិនទាន់ទទួលបានដំណោះស្រាយ អ្វីនៅឡើយទេ៕

 អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s