តុលាការខេត្តស្វាយរៀងនឹងកោះហៅ ឈូក បណ្ឌិត មកសាកសួរថ្ងៃទី១៦មិនា

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា គេនឹងកោះហៅលោកឈូកបណ្ឌិតចៅ​ហ្វាយក្រុងបាវិត ដែលរងការចោទប្រកានថា បានបាញ់កម្មករយ៉ាងហោចណាស់​៣នាក់ ឲ្យរងរបួសធ្ងន់មកសាកសួរនៅថ្ងៃទី១៦មិនា ខាងមុខ។

លោកហ៊ឹង ប៊ុនជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ស្វាយរៀង​បាន​អះអាង​ប្រាប់​ក្រុមអ្នករាយការណ៏ព័ត៌មានកាលពីម្សិលមិញនេះថា”ខ្ញុំបានកោះហៅគាត់មកសាកសួរនៅថ្ងៃទី១៦មិនា“។

លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានប្រាប់វិទ្យុស្រ្តីថា នេះ​ជា​ដំណឹង​ល្អមួយ ដែលអាជ្ញាធរបានចាប់ផ្ដើមធ្វើការងារនេះ ប៉ុន្ដែ​លោក​បាន​ស្ដីបន្ទោស​អំពីភាព​យឺតយ៉ាវនៅក្នុងការកោះហៅ ឬចាប់ខ្លួន ខណៈមានសាក្សី និង​មាន​ការ​ចង្អុរ​បង្ហាញ​អំពីអត្តសញ្ញាណជនដែលបានបាញ់ពលការិនី៣នាក់នោះ ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។ លោកបានដាក់ការសង្ស័យថា ការយឺតយ៉ាវនេះ ទំនងដោយសារតែ​លោក​ឈូក​បណ្ឌិត​មាន​ខ្នងបង្អែកធំនៅពីក្រោយ។

កាលពីសប្ដាហ៏កន្លងទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថាលោក ឈូក បណ្ឌិតគឺជាជនសង្ស័យ ដែលបានបាញ់កម្មការិនី​រោងចក្រដែល​មានទីតាំង​ស្ថិត​ក្នុងតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាតតាន់ នៃ ក្រុងប៉ាវិត អំឡុងការធ្វើកូដកម្ម​មួយ​កាល​ពីថ្ងៃទី២០ខែ កុម្ភៈ កន្លងទៅ ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s