អាមេរិកស្នើឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនវិធានការណ៍នៅក្នុងការទប់ស្កាត់ការជួញដូរមនុស្សនៅពេលអាស៊ានក្លាយជាសហគមអាស៊ាន

នៅឆ្នាំ២០១៥សមាគមអាស៊ាន និងប្រែខ្លួនទៅជាសហគមអាស៊ានដូច្នេះប្រជាជន នៅ​ក្នុង​តំបន់អាស៊ាន និងធ្វើការផ្លាស់ប្ដូរ ការងារទៅវិញទៅមក ដែលបញ្ហានេះ កាន់តែ​ប្រឈម​សម្រាប់កម្ពុជា ទាក់ទងទៅនឹងអំពើជួញដូរមនុស្ស។ ដោយឃើញពីបញ្ហា​ទាំងនេះ លេខាធិការដ្ឋានបញ្ហាស្រ្តីលើពិភពលោករបស់សហរដ្ឋអាមេរិក និងមន្រ្តីជាន់​ខ្ពស់ផ្នែកគោលនយោបាយ នៃអង្គការUSAIDបានជំរុញឲ្យរាជរដ្ឋាភិបាល​បង្កើន​វិធាន​ការណ៍មួយចំនួនដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនៅកម្ពុជា។
ការលើកឡើងនេះ នៅគ្រាដែល លោកស្រីWenchi Yu ប្រឹក្សាជាន់ខ្ពស់នៃ​លេខាធិការដ្ឋាន បញ្ហាស្រ្តីពិភពលោក របស់សហរដ្ឋអាមេរិក និងលោកស្រីអាមិ សៀរ៉ាយ (Amy E.Searight) មន្រ្តីទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់នៃទីភ្នាក់ងារ​សហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍(USAID) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានមកទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ដើម្បីស្វែងយល់អំពីបញ្ហាស្រ្តីនៅកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនឹងធ្វើការជួបជាមួយមន្រ្តីក្រសួងកិច្ចការនារី និងមន្រ្តីអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងស្រ្តីនៅកម្ពុជា។
ទីប្រឹក្សាជាន់ខ្ពស់ នៃលេខាធិការដ្ឋាន បញ្ហាស្រ្តីពិភពលោក របស់សហរដ្ឋអាមេរិក បានប្រាប់វិទ្យុស្រ្តី នៅកិច្ចសម្ភាសន៍ផ្ដាច់មុខមួយនៅក្នុងស្ថានទូតអាមេរិកប្រចាំនៅ​កម្ពុជា​កាលពីព្រឹកថ្ងៃទី១៣ខែមីនានេះថា នៅពេលអាស៊ានប្រែខ្លួនទៅ​សហគមន៍​អាស៊ាន ចង់មិនចង់គឺនឹងមានការបើកចំហរទីផ្សារការងារ ដូច្នេះការប្រឈមួយ​ចំនួន​នឹងកើតមាន។
ដូច្នេះ រដ្ឋាភិបាលកម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងត្រៀមបង្ការ ពីបទ​ល្មើស​ជួញដូរ​មនុស្ស។ លោកស្រីបានបញ្ជាក់ថា ដើម្បីគេផុតពីអំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និង ហានិភ័យនានានោះ គឺរដ្ឋាភិបាលកម្ពុជាត្រូវតែ​បង្កើន​ការផ្សព្វផ្សាយនានាតាមរយៈប្រព័ន្ធ ផ្សព្វផ្សាយ ឲ្យកាន់តែខ្លំាងដើម្បីឲ្យ​ប្រជាជន​បានទទួលព័ត៌មាននិងចំណេះដឹងនានា។
ម្យ៉ាងទៀត​រដ្ឋាភិបាលក៏ត្រូវពង្រឹង​លើប្រព័ន្ធច្បាប់ និងអភិបាលកិច្ចល្អ ព្រមទំាងការ​បង្កើត​ការងារឲ្យបានច្រើននៅតាមមូលដ្ឋាន ដើម្បីកាត់បន្ថយការចំណាកស្រុក។ ទាក់ទង​ទៅ​នឹងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​​​ដើម្បីអភិវឌ្ឍន៍ (USAID) កាលពីចុងឆ្នាំ២០១១ បានប្រកាស​គម្រោង​ថ្មី ដែលមានរយៈពេលបួនឆ្នាំ ដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។
គំរោងប្រឆាំងការជួញដូរមនុស្សវគ្គ២ (CTIP II) ដែលមានថវិកាសរុបចំនួន៥.៤ លានដុល្លារសហរដ្ឋអាមេរិករបស់USAID នឹងត្រូវអនុវត្ត ដោយអង្គការWinrok អន្ដរជាតិ (Winrock International) ដែលធ្លាប់មានបទពិសោធន៍ខ្ពស់ក្នុងការងារ ដើម្បីបញ្ចប់អំពើប្រឆំាងការជួញដូរមនុស្ស និងជួយដល់ប្រជាជនដែល​ងាយ​ទទួល​រងគ្រោះ។
លោកស្រីអាមិ សៀរ៉ាយ (Amy E.Searight) មន្រ្តីទីប្រឹក្សា​គោលនយោបាយជាន់​ខ្ពស់នៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍(USAID) បាននិយាយថា ភាពជា​ដៃ​គូរវាងUSAID ក្រោមគំរោងទី២នេះ នឹងបន្ដការងារលើភាពជោគជ័យ នៃគម្រោង​ប្រឆាំង​ការជួញដូរមនុស្សវគ្គ១ ដោយផ្ដោតលើការខិតខំរួមគ្នារវាង​រាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល ក្នុងការធ្វើឲ្យកាន់តែប្រសើឡើងនូវកិច្ចសហការនិងសមត្ថភាព របស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនូវគ្រប់ទម្រង់ទាំងអស់នៃការជួញដូរមនុស្សប្រកប​ដោយប្រសិទ្ធភាព។
បន្ថែមលើនេះ លោកស្រីWenchi Yu បន្ថែមថា កម្ពុជាគួរបង្កើនកិច្ចសហការជាមួយប្​រទេស​មហាអនុតំបន់ទន្លេមេគង្គ ដើម្បីទប់ស្កាត់ការចំណាកស្រុកណាមួយដែល​មិនមាន​សុវត្ថិភាព ដូច្នេះ ប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គអាចធ្វើការផ្លាស់ប្ដូរ​ព័ត៌មាន​លើកិច្ចការនេះផងដែរ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស។
គួរកត់សម្គាល់ថា យោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកឆ្នាំ២០១១ ដែល​បាន​ដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ស្ដីពីការជួញដូរមនុស្ស គឺប្រទេសនេះ​ជាប់លំដាប់​ថ្នាក់​ទី២ លែងមានការតាមដាន ដែលប្រសើរជាងកាលពីឆ្នាំ២០១០ ដែលកម្ពុជា​ជាប់​លំដាប់​លេខ២ដដែល តែមានការតាមដាន។
នៅក្នុងរបាយការណ៍នោះបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសប្រភព និងជាប្រទេស​ឆ្លង​កាត់ និងប្រទេសគោលដៅសម្រាប់បុរស ស្រ្តី និងកុមារ ដែលរងគ្រោះដោយការចាប់​បង្ខំ​ឲ្យធ្វើពលកម្ម និងការជួញដូរមនុស្សផ្លូវភេទ។ បុរសស្រ្តីនិងកុមារ កម្ពុជាធ្វើ​ចំណាក​ស្រុក​ទៅប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេសដទៃទៀត ដើម្បីរក​ការងារ​ធ្វើ ហើយពេលបន្ទាប់មកពួកគេជាច្រើនអ្នកបានធ្លាក់ទៅក្នុងការជួញដូរផ្លូវភេទ ឬត្រូវ​បាន​គេងបង្ខំឲ្យធ្វើពលកម្មធ្ងន់ធ្ងរ ក្នុងឧស្សាហកម្ម កែច្នៃអាហារសមុទ្រ និងការ​នេសាទ​របស់ថៃ តាមចំការកសិកម្មធំៗ តាមរោងចក្រ ការងារបំរើតាមផ្ទះ សុំទានគេ និងការលក់ដូរតាមផ្លូវ៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s