គម្រោងស្ថាបនាសួន ផ្លូវ និងច្រាំងទន្លេត្រើយខាងកើត – ០៥%

Tuesday, 13 Mar 2012 11:01
រូបភាពគម្រោង និងស្ថានភាពមុនពេលចាប់ផ្តើមគម្រោង

គិតត្រឹមថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១២
ព័ត៌មានគម្រោង

ទីតាំង៖ ចាប់ពីគល់ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ដល់ច្រាំងមុខ ការដ្ឋានសណ្ឋាគារ
ម្ចាស់គំរោង៖ សាលារាជធានីភ្នំពេញ
អ្នកសាងសង់៖ ក្រុមហ៊ុនសំណង់របស់សណ្ឋាគារសុខារ
ត្រួតពិនិត្យបច្ចេកទេស៖ មន្ទីរសាធារណៈការ និងដឹកជញ្ជួនរាជធានី
រយៈពេល៖ ១៨ខែ
ចាប់ផ្តើមនិងគ្រោងបញ្ចប់៖ មិថុនា ២០១១ – វិច្ឆិកា ២០១២
គំរោងថវិកា៖ ១៨.២៧២.៣៤៨ ដុល្លាអាមេរិកសំរាប់ការងារសាងសង់ច្រាំងទន្លេ ជាមួយនឹង ២.៨៧០.០០០ ដុល្លាអាមេរិកសំរាប់ស្ថាបនាផ្លូវ សួន ភ្លើងបំភ្លឺ ជាដើម
លក្ខណៈបច្ចេកទេសសង្ខេបនៃការស្ថាបនា៖តាមការបង្ហាញរបស់ក្រុមបច្ចេកទេស ប្លង់ Tieng Phong Structure ច្រាំងទន្លេយើង នឹងត្រូវ ចែកចេញជា ២ កំណាត់ (segments) ដែលសាងសង់តាមបច្ចេកទេសខុសប្លែកគ្នា ក្នុងនោះមាន៖

  • ផ្នែកទី១ ៖ (Segment 1) ចាប់ពីគល់ស្ពានជ្រោយចង្វារខាងកើត មកដល់ ជិតសួនគំរោងសណ្ឋាគារសុខា អូតែល មានប្រវែង ១៧០០ម៉ែត្រ សំរាប់ទីតាំងដីខ្សោយ ចំណោទខ្ពស់ មានដីបាក់ ច្រើន នឹងត្រូវប្រើប្រាស់បច្ចេកទេស ច្រាំងចំណោទឈរត្រង់ (Vertical Embankment, Concrete Sheet Pile) ដែលការចំណាយខ្ពស់ ហើយមានភាពស្មុគស្មាញ
  • ផ្នែកទី២ ៖ (Segment 2) តចាប់ពីផ្នែកទីមួយរហូតដល់ច្រាំងចុងជ្រោយ មានប្រវែង ១២០០ម៉ែត្រ សំរាប់ចំណោទទាប ត្រូវប្រើប្រាស់បច្ចេកទេស ចំណោទ ជំរេល (Slope Embankment)។

លទ្ធផលការងារធំៗដែលសម្រេចបាន៖

  • ដោះស្រាយសំណង់បណ្តោះអាសន្នខុសច្បាប់ចំនួន ១១១ខ្នងផ្ទះ
  • ការងារកាប់ដើមឈើ ដើម្បីសម្អាតការដ្ឋានសាងសង់ អស់ ៦៣ដើម
  • ការងារហ៊ុំព័ទ្ធការដ្ឋាន ដោយធ្វើរបងសុវត្ថិភាព ប្រវែង ២៤០០ម៉ែត្រ នៃប្រវែងច្រាំងសរុបត្រូវស្ថាបនា ៣០០០ម៉ែត្រ
  • ការងារជីកកាត់ជើងទេរ និងធ្វើផ្លូវសម្រាប់គ្រឿងចក្រ បានប្រវែង ១៣៥០ម៉ែត្រ
  • ការងារបុកសសរគ្រឹះមុខកាត់ទំហំ៧០០មីលីម៉ែត្រ ៥០០មីលីម៉ែត្រ និង ៤០០មីលីម៉ែត្រ ជម្រៅ១២ម៉ែត្រ ១៥ម៉ែត្រ និង ១៨ម៉ែត្រ បានចំនួន ៥៧ដើម
 ដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s