រាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យការងារត្រៀមកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០១២

Friday, 16 Mar 2012 08:00
ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណ និងលម្អសោភ័ណភាពរាជធានីភ្នំពេញ ក្នុងពិធីអបអរសាទរអាស៊ាន ឆ្នាំ២០១២ នាពេលខាងមុននេះ សាលារាជធានីភ្នំពេញបានរៀបចំអង្គប្រជុំត្រួតពិនិត្យការងាររៀបចំកិច្ចប្រជុំកំ
ពូលអាស៊ានឆ្នាំ ២០១២ ក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ នៅសាលារាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់ ការរិយាល័យនគរូបនីយកម្ម បានបញ្ជាក់ថា អស់ រយៈពេលមួយខែកន្លះ មកហើយ សាលារាជធានីភ្នំពេញ បានកំពុងអនុវត្តគម្រោងរៀបចំសោភ័ណភាពរាជធានី ជាពិសេសនៅតំបន់ វិមានសន្តិភាព និងវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ដូចជា ការបន្ថែមលម្អផ្កាក្នុងសួន, ដាក់បង្គោលភ្លើងថ្មី ជាមួយនឹងការរចនាក្បាច់តាមប្រពៃណីខ្មែរ ក្នុងពិធីអបអរសាទរអាស៊ានសម្រាប់លើកទីមួយ ក្នុងខែមេសា ឆ្នាំ២០១២នេះ សម្រេចជាលទ្ធផលបានប្រមាណ៧០% ដោយមានការរៀបបណ្តុះ និងថែទាំផ្កាចំនួនជាង១០ម៉ឺនគុម្ភ និងផ្សាគ្រោងដែកសម្រាប់ជើងទំរផ្កាផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាល បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង៩ និងអាជ្ញាធរមានសមត្ថកិច្ច ឱ្យធ្វើប្រតិបត្តិការរួមគ្នា ដូចជាការត្រួតពិនិត្យរដ្ឋបាល ឆែកអាវុធជាតិផ្ទុះ អនុវត្តឱ្យបានជាប្រចាំ ដើម្បីការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ តាមដងវិថី ដែលមានប្រតិភូឆ្លងកាត់ ត្រូវពិនិត្យមើលការលក់ដូរ ឥតសណ្តាប់ធ្នាប់តាមចិញ្ចើមថ្នល់។ ជាងនេះទៅទៀត ឯកឧត្តមអភិបាល បានឲ្យអភិបាលខណ្ឌទំាង៩ ឲ្យដាក់ផែនការដល់ថ្នាក់ដឹកនាំ សង្កាត់ក្នុងមូលដ្ឋានខ្លួន ឲ្យធ្វើការផ្សព្វផ្សាយនូវសេចក្តីជូនដំណឹង លេខ ៤២ សជណ.ចសម ដែលណែនាំប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ឲ្យដឹងថាពីអ្វីត្រូវ ធ្វើក្នុងនាមអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ដើម្បីឲ្យ សាកសម្យជាម្ចាស់ផ្ទះអាស៊ាន៕ ឯកឧត្តម បានបញ្ជាទៀតថា ការផ្សព្វផ្សាយនេះ គឺត្រូវធ្វើតាមរយៈវេទិកាសាធារណៈ នៃគោលនយោបាយសង្កាត់មានសុវត្ថិភាព ដែលតែងរៀបចំជាប្រចាំដោយថ្នាក់មូលដ្ឋាននោះឯង៕
ដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s