ជម្លោះនៅសមុទ្រចិនខាងត្បូងកំពុងក្លាយជាប្រធានបទក្ដៅនៅអាស៊ាន

ជម្លោះដែនសមុទ្រចិនភាគខាងត្បូងកំពុងតែក្លាយទៅជាប្រធានក្ដៅឡើងៗ នាពេលបច្ចុប្បន្ន។ កម្ពុជាដែលប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅដើមខែមេសានេះ កំពុងតែស្មុគស្មាញខណៈដែលប្រទេសចំនួន៤ក្នុងតំបន់អាស៊ាន ដែលមានជម្លោះជាមួយចិនកំពុងប៉ុនប៉ងលើកបញ្ហានេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ប៉ុន្ដែចិនមិនចង់នោះទេ។ តើកម្ពុជាត្រូវសម្រេចបែបណា ខណៈដែលកម្ពុជាគឺជាមហាមិត្តជាមួយចិនផង និងវៀតណាមផង?

តាមមើលទៅកម្ពុជាចៀសមិនផុតពីការលើកឡើងជម្លោះដែនសមុទ្រចិនភាគខាងត្បូងនៅក្នុងកិច្ចប្រចុំកំពូលអាស៊ាននោះទេ។ នេះជាការថ្លែងរបស់លោកArata B Mahapatra ប្រធានមជ្ឈមណ្ឌលសម្រាប់សិក្សាយុទ្ធសាស្រ្តអាស៊ី-ឥណ្ឌា។ លោកថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារកំាបូឌីយ៉ាណាកាលពីព្រឹកមិញនេះថា បើទោះបីជាកម្ពុជាមិនលើកបញ្ហានេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក៏ដោយ ក៏ប្រទេស៤ក្នុងតំបន់អាស៊ានរួមមានវៀតណាម, ម៉ាឡេស៊ី, ហ្វីលីពីន និងប្រ៊ុយណេ នឹងលើកឡើងពីបញ្ហានេះដែរ។ ដូច្នេះចង់មិនចង់កម្ពុជាពិបាកនឹងធ្វើការទប់ស្កាត់ណាស់។ ម្យ៉ាងទៀតកម្ពុជា ដែលមានហិច្ចតាចង់ក្លាយខ្លួនជាសមាជិកមិនអចិន្ដ្រៃយ៍ នៃអង្គការសហប្រជាជាតិ ដូច្នេះ ការណ៍ដោះស្រាយជម្លោះសមុទ្រចិនភាគខាងត្បូងនេះ គឺមានប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ដណ្ដើមយកស្នាដៃ។ លោក Mahapatra បានបញ្ជាក់ថា ដើម្បីចៀសវាងកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងនានា គឺកម្ពុជា ត្រូវដើរតួជាអាជ្ញាកណ្ដាល ដើម្បីសម្របសម្រួលជម្លោះនេះ។

បច្ចុប្បន្ននេះ ជម្លោះសមុទ្រចិនខាងត្បូង គឺជាជម្លោះដ៏ចម្បងមួយក្នុងអាស៊ាន ដែលមានសក្កដានុភាពធ្វើឲ្យផ្ទុះរាលដាលនៅអាស៊ី ប្រសិនបើពុំមានវិធានការទប់ស្កាត់សមស្របនោះទេ។ ដូច្នេះការបង្កើតសន្ដិភាពនិងយន្ដការដោះស្រាយជម្លោះផ្សេងៗនៅទីកន្លែង នឹងជាការពិតណាស់ ការចែករំលែក ដើម្បីដល់ការព្រមព្រៀងមួយលើជម្លោះនេះ។

លោកឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាដើម្បីកិច្ចសហប្រតិបត្តិការនិងសន្ដិភាព បានថ្លែងដែរថា សតវត្សទី២១នេះ ជម្លោះដែនសមុទ្រកំពុងពេញនិយម ដែលមាននៅក្នុងសមុទ្រឥណ្ឌា ចិន និងកម្ពុជាថៃ ក៏មានដែរ។ លោកបានធ្វើការពន្យល់ថា អំណាចសមុទ្រ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងដឹកនាំបណ្ដាប្រទេសនៅក្នុងតំបន់ ដើម្បីជំរុញនូវផលប្រយោជន៍ប្រកួតប្រជែង របស់គេ ពាសពេញអធិបតេយ្យភាពនៃតំបន់សមុទ្រ។

លោកវណ្ណារិទ្ធ បានឲ្យដឹងថា សមុទ្រចិនភាគខាងត្បូងមានសារៈសំខាន់ណាស់សម្រាប់តំបន់ពាណិជ្ជកម្ម ដែលគ្រប់នាវាដឹកទំនិញត្រូវឆ្លងកាត់ តំបន់នេះ រួមទាំងកម្ពុជាផងដែរ។ ដូច្នេះលោកបានប្រមើលជាង១០ឆ្នាំខាងមុខទៀត ដែលទាមទារឲ្យមានការទប់ស្កាត់ជម្លោះជាមុន នៅពេលអំណាចចិនកាន់តែធំនាពេលនោះ។ លោកបាននិយាយថា អ្វីដែលអាស៊ានត្រូវធ្វើនោះ គឺការទប់ស្កាត់ការផ្ទុះសង្គ្រាម និងទប់លទ្ធភាពនាវានានា អាចធ្វើចរាចរណ៍បានសេរីនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។ ដូច្នេះ ប្រទេសកម្ពុជាដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំនេះ ត្រូវតែដើរតួនាទីជាកិច្ចការទូតការពារ។

ជាការពិតណាស់ប្រសិនបើមិនមានវិធានការណ៍ទប់ស្កាត់ជាមុននោះទេ ការផ្ទុះជម្លោះកាន់តែរីករាលដាលជាមិនខាន។ ជាក់ស្ដែងកាលពីឆ្នាំ២០១០វៀតណាមដែលជាប្រធានអាស៊ាន បានរងការគំរាមកំហែង ពីចិន ដោយចិនព្រមានថា “មិនត្រូវនាំចចកចូលផ្ទះ”។ ជាបន្ដបន្ទាប់ចិនបានព្រមានហ្វីលីពីនថា “កុំនាំភ្លើងចូលផ្ទះ”។ ចចក និងភ្លើង គឺចិនសម្ដៅដល់មហាអំណាចសហរដ្ឋអាមេរិក ដែលបានលូកដៃនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង។

លោកឈាង វណ្ណារិទ្ធ បានធ្វើការលើកឡើងដែរថា បច្ចុប្បន្ននេះ អំណាចយោធាចិន នៅដើរក្រោយសហរដ្ឋអាមេរិកប្រមាណពី១០ទៅ១៥ឆ្នាំ ដូច្នេះប្រសិនបើជាង១០ឆ្នាំទៀត ចិនអាចពង្រឹងយោធាខ្លួនបាននោះ ការគំរាមកំហែងកាន់តែខ្លាំងក្លានៅតំបន់អាស៊ាន ព្រោះចិនឈ្លោះគ្នាជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន។ ដូច្នេះហើយលោកឈាង វណ្ណារិទ្ធ ចង់ឃើញអាស៊ានរួមគ្នាតែមួយ មានសំឡេងតែមួយ ដើម្បីដោះស្រាយជម្លោះនានា។

គួរកត់សម្គាល់ថា ប្រសិនបើមិនមានការផ្លាស់ប្ដូរទេនោះ តាមកម្មវិធីលោកហ៊ូចិនតាវ ប្រធានាធិបតីចិន គ្រោងមកកាន់ប្រទេសកម្ពុជា នៅចុងខែមីនានេះ ដោយប្រមុខរដ្ឋចិនរំពឹងថា ជម្លោះតាមព្រំដែនសមុទ្រនៅតំបន់ភាគខាងត្បូងប្រទេសចិន ជាមួយប្រទេសប្រទេសជាសមាជិកអាស៊ានរួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ នឹងមិនក្លាយជារបៀបវារៈ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ដែលចាប់ផ្ដើមពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៤ ខែមេសាឡើយ។ ចិនបានចាត់ទុកថា ជម្លោះព្រំដែនសមុទ្រប្រទេសជិតខាងរបស់ចិន ជាទំនាស់ឯកជន និងជានិច្ចកាលគោលនយោបាយរបស់ចិន រក្សាសុខសន្តិភាព និងធ្វើជាមិត្តភក្តិជិតខាងល្អ។ ដូចនេះការទុកឱ្យប្រទេសដែលមានបញ្ហា ពិភាក្សាគ្នាក្នុងលក្ខណៈការយោគយល់ និងសន្តិវិធីវាជាដំណោះស្រាយមួយល្អបំផុត។

គួរកត់សម្គាល់ដែរថា កម្ពុជាបានប្រឆាំងចំពោះការលើកយកបញ្ហាជម្លោះព្រំដែន របស់ប្រទេសជិតខាង ជាមួយចិនមកពិភាក្សាក្នុងកិច្ចប្រជុំអាស៊ានកាលពីកន្លងមក។ ប៉ុន្ដែសម្រាប់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅដើមខែមេសាខាងមុខនេះ នឹងលើកឡើងជម្លោះសមុទ្រចិនភាគខាងត្បូង ដាក់ក្នុងរបៀបវារៈកិច្ចប្រជុំឬមួយយ៉ាងណានោះទេ គេនៅរង់ចាំអ៊ុតមើល បន្ទាប់ពីប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែនជួបគ្នានិយាយ ពីរឿងនេះនៅចុងខែមីនានេះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

One thought on “ជម្លោះនៅសមុទ្រចិនខាងត្បូងកំពុងក្លាយជាប្រធានបទក្ដៅនៅអាស៊ាន

  1. ពិតជា​មាន​ការ​បារម្ភ​អំពី​ការ​ផ្ទុះ​ឡើង​នូវជម្លោះ​ក្នុង​តំបន់មែន។ សូម​ព្យាយាម​ដោះស្រាយ​ដោយ​​សន្ដិវិធី ដើម្បី​ឆ្ពោះ​ទៅរក​ការ​រីក​ចម្រើ​ន​ទាំង​ក្នុង​តំបន់​និង​ពិភពលោក​៕​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s