កម្ពុជាប្រកាសបើកផ្សារមូលបត្រកម្ពុជា (ផ្សារភាគហ៊ុន) ស្របពេលADBព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាថយចុះនៅឆ្នាំនេះ

នៅថ្ងៃនេះ នាយករដ្ឋមន្រ្តីខ្មែរបានផ្ញើរសារទៅកាន់សាធារណៈជន ដើម្បីប្រកាសបើកជាផ្លូវការនូវការចរាចរទីផ្សារមូលបត្រ (ផ្សារហ៊ុន) របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលកម្ពុជាបានចាត់ទុកថា ការដាក់ឲ្យដំណើរការផ្សារហ៊ុននេះ គឺជាប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមុំាមួយកម្រិតទៀត។ ការប្រកាសឲ្យដំណើរការនៃការចរាចរទីផ្សារមូលបត្រនេះ ស្របពេលដែលធនាគារអភិវឌ្ឍន៍អាស៊ីថ្មីៗនេះ បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាថយចុះតិចតួចនៅឆ្នាំ២០១២ បើប្រៀបធៀបទៅនឹងឆ្នាំ២០១១កន្លងទៅ។
សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែន បាននិយាយតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកថា នេះជាសមិទ្ធិផលប្រកបដោយផ្លែផ្កា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមលក្ខណៈយ៉ាងម៉ត់ចត់នឹងគ្រុប់ជ្រុងជ្រោយ និងត្រូវប្រយ័ត្នប្រយែង ដើម្បីដាក់ដំណើរការនូវទីផ្សារមូលបត្រនៅកម្ពុជានេះ។
កិច្ចដំណើរការផ្សារមូលបត្រនៅកម្ពុជានេះ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ហិរញ្ញវត្ថុ ឆ្នាំ២០០៦-២០១៥ ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មទៅជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ហិរញ្ញវត្ថុ ឆ្នាំ២០១១-២០២០ របស់រាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ។
សម្ដេចហ៊ុនសែនបានសង្កត់ធ្ងន់ថា នេះជាដំណើរការដ៏សំខាន់មួយ សម្រាប់សេដ្ឋកិច្ចកម្ពុជា និងក៏ជាផ្នែកដ៏សំខាន់មួយដែរ ដើម្បីគៀងគរទន់ និងហិរញ្ញវត្ថុ និងធនធានហិរញ្ញវត្ថុទាំងពីរ គឺទាំងក្នុងនិងក្រៅប្រទេសយកមកជំរុញការអភិឌ្ឍន៍សហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងពិធីប្រកាសជាផ្លូវការនូវការចារាចរទីផ្សារមូលបត្រ (ផ្សារហ៊ុន) នៅវិមានកាណាឌីយ៉ា កាលពីព្រឹកថ្ងៃទី១៨ ខែមេសានេះ លោកគាត ឈន់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ដែរថា ការណ៍ដែលផ្សារហ៊ុនខ្មែរចាប់ផ្ដើមនៅថ្ងៃនេះ អាចចាត់ទុកបានថា ជាប្រវត្តិសាស្រ្តមួយសម្រាប់ប្រទេសកម្ពុជា។ លោកបានសម្ដែងការជឿជាក់បញ្ជាក់ថា ផ្សារហ៊ុនខ្មែរ ដែលជាប្រទេសក្មេងខ្ចីលើការងារនេះ នឹងទទួលបានជោគជ័យជាមិនខាន។
បើទោះបីជាយ៉ាងណាក្ដី ក៏នៅមុននេះ ធនាគារ ADB បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅកម្ពុជាសម្រាប់ឆ្នាំ២០១២នឹងថយចុះមកនៅត្រឹមតែ៦.៥% បើប្រៀបធៀបនឹងឆ្នាំ២០១១ មានចំនួន៦.៨%។ តួលេខថយចុះនេះ នឹងកើនឡើងវិញនៅឆ្នាំ២០១៣ រហូតដល់ទៅ៧%៕
ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s