ADBថា កំណើនសេដ្ឋកិច្ចកម្ពុជាថយចុះបន្ដិចនៅឆ្នាំ២០១២

កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានឹងមានការថយចុះតិចតួចនៅក្នុងឆ្នាំ២០១២ មុនពេលកើនឡើងក្នុងឆ្នាំ២០១៣ ដោយសារតែមានការគាំទ្រកំណើនការនាំចេញសម្លៀកបំពាក់ និងស្បែងជើង កំណើននៃវិស័យសេវាកម្ម និង​ទស្សន​វិស័យសេដ្ឋកិច្ចជាសកល ដែលមានស្ថិរភាពជាងមុន។នេះបើតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB)។
របាយការណ៍179Aបស់ADB ដែលបានប្រកាសកាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២នេះ ដែលមានឈ្មោះថា ទស្សន​វិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១២ (ADO ២០១២) បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនឹងថយចុះមកនៅត្រឹម៦.៥% នៅក្នុង​ឆ្នាំ២០១២ ពី៦.៨% កាលពីឆ្នាំ២០១១ ហើយនឹងកើនឡើងដល់៧.០% នៅក្នុងឆ្នាំ២០១៣។ ការណ៍ព្យាករណ៍នេះ ផ្អែក​លើការ​សន្មតថា សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា និង​បន្ដរើបឡើងវិញបន្ដិចម្ដងៗ ដែលទស្សនវិស័យជាសកលនឹងមិនធ្លាក់ចុះច្រើន ហើយរដ្ឋាភិបាលកម្ពុជា​នឹងបន្ដអនុវត្ត​គោលនយោបាយ​ដែលគាំទ្រដល់កំណើន។
លោក Peter Brimble អនុប្រធានប្រចាំប្រទេសនិងជាសេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេស​កម្ពុជា មានប្រសាសន៍ថា “បើទោះបីមានការគ្រោះទឹកជំនន់ អាក្រក់បំផុត ដែលមិនធ្លាប់មានក្នុងរយៈពេល​ជាង១០ឆ្នាំ​កន្លងមកនេះ កើតមានឡើងកាលពីឆ្នាំមុននេះ និងបើទោះបីជាមានភាពមិនប្រាកដប្រជាក្នុងកម្រិតខ្ពស់ និង​កលយុគ​សេដ្ឋកិច្ចសកលលោកក៏ដោយ ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថា នឹងបង្ហាញកំណើនសេដ្ឋកិច្ចដ៏រឹងមាំ នៅក្នុងរយៈពេល​ពីរឆ្នាំខាងមុខនេះ។
សេដ្ឋកិច្ចថយចុះតិចតួចនៅឆ្នាំ២០១២នេះ គឺបណ្ដាលមកពីការថយចុះនូវការនាំចេញនៃវិស័យឧស្សាហកម្ម និងការកើន​ឡើង​បន្ដិចបន្ដួចប៉ុណ្ណោះនៃកំណើនក្នុងវិស័យសេវាកម្ម និងកសិកម្ម។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារADB បានធ្វើការពន្យល់ថា កំណើនក្នុងវិស័យឧស្សាហកម្ម ដោយមានការជំរុញពីការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងថយចុះមកនៅត្រឹម១១.៤% ពី១៣.៩% កាលពីឆ្នាំមុននេះ។ មួយវិញទៀត កំណើននៃវិស័យសេវាកម្ម ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៥.៣% ពី៥.០%។ វិស័យកសិកម្ម ដែល​រង​​គ្រោះដោយសារទឹកជំនន់ នៅចុងឆ្នាំ២០១១ ត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើង៣.៨% ពី៣.៣% ដោយ​សន្មតថា អាកាសធាតុ នឹងមានលក្ខណៈអំណោយផល។ ប៉ុន្ដែស្ថានភាពនឹងមានភាពប្រសើរឡើងវិញនៅឆ្នាំ២០១៣ នៅពេលដែលប្រទេសកម្ពុជា ដើរស្របតាមគន្លងនៃការរើបឡើងវិញ នៃទស្សនវិស័យសេដ្ឋកិច្ចជាសកល។
នៅក្នុងរបាយការណ៍នេះក៏បានឲ្យដឹងទៀតថា អតិផរណា នៅក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣ នឹងថយចុះនៅត្រឹម​ប្រមាណ​៥.០% គិតជាមធ្យមប្រចាំឆ្នាំ ពី៥.៥% នៅក្នុងឆ្នាំ២០១១ ដោយសន្មតថា នឹងមានការប្រើប្រាស់ប្រភព​ក្នុងស្រុក​កម្រិត​ទាប ដើម្បីផ្ដល់ហិរញ្ញប្បទាន ដល់ឱនភាពថវិកា។ ប៉ុន្ដែការកើនឡើងថ្លៃប្រេងជាសកល នៅដើមឆ្នាំ២០១២ អាចធ្វើឲ្យការ​ព្យាករណ៍​នេះ ប្រឈមនឹងភាពមិនប្រាកដប្រជាផងដែរ។
យ៉ាងណាក៏ដោយលោក Peter Brimble បាននិយាយថា ប្រទេសកម្ពុជាក៏ត្រូវតែមានការត្រៀមទុកជាមុន នៅវិធាន​ការណ៍​​មួយចំនួន ដែលគេសង្ស័យថា ឆ្នាំរោងឆ្នាំនេះ ទឹកជំនន់នឹងធំ។ ទន្ទឹមនឹងនេះ ប្រទេសមួយនេះក៏ត្រូវបង្កើន​នូវធនធាន​មនុស្សផងដែរ។
របាយការណ៍ស្ដីពទស្សនវិស័យអភិវឌ្ឍន៍អាស៊ី២០១២ ក៏បានរំលេចឲ្យឃើញពីកង្វះជំនាញ ដែលជាបញ្ហាប្រឈម​ដ៏ធ្ងន់ធ្ងរ​មួយ ដែលនឹងបង្កឲ្យមានការរាំងស្ទះ ដល់ការអភិវឌ្ឍន៍ កំណើនពេលអនាគត និងកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេស​កម្ពុជា៕
ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s