Iloនិយាយថា ប្រទេសកម្ពុជាមានកុមារ១លាន៥សែននាក់កំពុងធ្វើការងារពាក់ព័ន្ធនឹងពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ

ភ្នំពេញ៖ នៅមុនមួយថ្ងៃនៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ អង្គការពលកម្មអន្ដរជាតិដែលហៅកាត់ថា (ILO) បានផ្ញើសារទៅកាន់សារធារណៈជនថា កម្ពុជាមានកុមារចំនួន១.៥លាននាក់ ដែលពាក់ព័ន្ធនឹងពលកម្មកុមារ និងប្រហែល៣សែន១ម៉ឺននាក់ នៃចំនួនខាងលើនេះឋិតនៅក្នុងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ(WFCL)។

          នៅក្នុងសាររបស់អង្គការILO ដែលអ្នកសារព័ត៌មានទើបទទួលបាន នៅរសៀលថ្ងៃនេះបានសរសេរពន្យល់ថា នៅក្នុងទម្រង់ធ្ងន់ធ្ងរបំផុតពលកម្មកុមារ ទទួលរងផលប៉ះពាល់ផ្លូវកាយផ្លូវចិត្ត ឬសីលធម៌ដែលអាចបង្កឲ្យមានការរងគ្រោះយូរអង្វែងដល់ជីវិតកុមារទៀតផង។

          ILoបាននិយាយបន្ដថា កុមារដែលជាប់ពាក់ព័ន្ធនឹងពលកម្មកុមារគួរត្រូវបានចូលរៀននិងទទួលបាននូវជំនាញដើម្បីទទួលបានការងារសមរម្យនៅពេលពួកគេធំពេញវ័យ។ ការចូលទៅក្នុងទីផ្សារការងារមុនពេលពេញវ័យពួកគេ នឹងមិនបានទទួលការអប់រំនិងការបណ្ដុះបណ្ដាលចំាបាច់ដើម្បីអាចជួយខ្លួនគេ គ្រួសារ និងសហគមន៍របស់ពួកគេ ឲ្យរួចផុតពីរង្វង់នៃភាពក្រីក្រ។

          នៅថ្ងៃស្អែកទី១២ ខែមិថុនា ឆ្នាំ២០១២ គឺជាទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារដែលគេរំពឹងថា នឹងផ្ដល់នូវពន្លឺដើម្បីការពារសិទ្ធិកុមារទាំងអស់ពីពលកម្មកុមារ និងការពារពីការរំលោភបំពាននានានៃសិទ្ធិមនុស្សជាមូលដ្ឋាន។ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារឆ្នាំ១៩៨៩បានបង្ហាញថា “កុមារមានសិទ្ថិទទួលបាននូវការការពារពីការបំពេញការងារដែលមានគ្រោះថ្នាក់ឬធ្វើឲ្យរំខានដល់ការសិក្សារបស់កុមារ ឬមានគ្រោះថ្នាក់ដល់សុខភាពកុមារ ឬការរិកលូតលាស់នៃរាងកាយ ប្រាជ្ញា ស្មារតី សីលធម៌ និងការអភិវឌ្ឍន៍សង្គម។ បទដ្ឋានទាំងនេះត្រូវបានដាក់បន្ថែម ដោយអនុសញ្ញាអង្គការILO លេខ១៣៨ ឆ្នាំ១៩៧៣ ស្ដីពីអាយុអប្បបរមា ដែលអនុញ្ញាតឲ្យចូលធ្វើការងារ និងអនុសញ្ញាអង្គការILOលេខ១៨២ ឆ្នាំ១៩៩៩ ស្ដីពីការហាមប្រាមនិងការលុបបំបាត់ជាបន្ទាន់នូវទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ៕  

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s