កម្ពុជាប្រតិកម្ម​ទៅនឹង​​សេចក្ដីរាយការណ៍​របស់​កាសែត​ថៃThe Nation

 

សង្គ្រាម​ប៉ាការ​បាន​កើត​ឡើង​សារថ្មី​រវាងកម្ពុជា​ និង​ថៃ​ បន្ទាប់​ពី​កាសែត The Nation ថៃ​ បាន​សរសេរ​រិះគន់​កម្ពុជា​ រឿង​​អាស៊ាន​មិន​អាច​ចេញ​សេចក្ដីថ្លែងការណ៍​រួម កាលពេល​កន្លងមក​។​ ដូច្នេះហើយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​ថៃ បាន​សរសេរលិខិត​មួយច្បាប់​ផ្ញើ​ទៅ​​និយពន្ធ​នាយក​កាសែតថៃ ឈ្មោះថា ​The Nation ដែល​ជាការ​ឆ្លើយ​តប​ទៅនឹង​អត្ថបទ​​របស់​កាសែត​នេះ។

យ៉ាងណាក៏ដោយ​លោក​ស្រី​យូ អ៊យ បាន​ស្នើ​ឲ្យ​បញ្ឈប់​​សង្គ្រាម​ប៉ាការ និង​ស្នើ​ឲ្យ​កាសែត​នេះចុះ​ផ្សាយ​ទាំង​ស្រុង​ចំពោះ​​​លិខិត​របស់ខ្លួន ដែល​ចុះកាលបរិច្ឆេត​ថ្ងៃទី​២៣ខែកក្កដា ម្សិលមិញនេះ។

ប្រតិកម្ម​នេះ​ធ្វើឡើងប​ន្ទាប់​ពី លោក​Vint Chalvala បាន​សរសេរលិខិត​​ផ្ញើ​ទៅកាន់​ អ្នកនិពន្ធ​កាសែត​The Nation កាលពីថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១២​ ក្រោម​ចំណង​ជើង​ថា “កម្ពុជាបន្ទាប​បន្ថោក​​ប្រធានអាស៊ាន​” និង​អត្ថបទ​មួយ​ទៀត​មាន​ចំណង​ជើង​ថា “​កម្ពុជា​បាន​នឹង​កំពុង​​ធ្វើ​ឲ្យ​អនាគត​អាស៊ាន​ឋិត​នៅក្នុង​ហានិភ័យ​” ដែល​អត្ថបទ​នេះ​បានចុះ​ផ្សាយ​​នៅក្នុង​កាសែត​The Nationa ថៃ កាលពីថ្ងៃទី​១៥ ខែកក្កដា​។​

នៅ​ក្នុង​លិខិត​​ចុះ​កាលបរិច្ឆេត​ថ្ងៃទី​២៣ ខែកក្កដានេះ លោក​ស្រី​យូ អ៊យ ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំប្រទេស​ថៃ បាន​​បញ្ជាក់​សាជាថ្មី​អំពី​មូលហេតុ​ ដែល​នាំឲ្យ​​សេចក្ដីថ្លែងការណ៍​រួម​មិនអាច​ចេញ​រួច​ ដែល​សេចក្ដីបញ្ជាក់​នេះ​ធ្លាប់​បាន​ពន្យល់ម្ដងរួច​មកហើយ​​កាលពីថ្ងៃទី​១៧​ ខែកក្កដា​។​

នៅក្នុងលិខិត​របស់​លោក​ស្រី​យូ អ៊យ​ បាន​បញ្ជាក់ថា សេចក្ដីថ្លែងការណ៍​​របស់​រដ្ឋមន្រ្តីការ​បរទេស​អាស៊ាន​៦ចំណុច​ ជាគោលការណ៍​ស្ដីពី​សមុទ្រ​ចិន​ខាងត្បូង​​ ដែល​បានចេញផ្សាយ​កាលពីថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១២​នេះ ពុំ​មាន​លើកឡើង​ដោយ​ត្រង់​ៗ​អំពី​ទំនាស់​ទ្វេភាគី​នោះទេ។

ក្នុង​អំឡុង​​ពេលកិច្ចប្រជុំ​មិន​ចំហរ​ជាច្រើន​លើក​ កម្ពុជា​បាន​លើក​សំណើ​​ដូចគ្នា​បេះដាក់​​ទៅនឹង​៦ចំណុច​ ជាគោលការណ៍​របស់​អាស៊ាន​ ទោះបី​ជាមិន​ត្រូវ​លំដាប់​លេខពី១ដល់៦ក៏ដោយ។​ សំណើរបស់កម្ពុជា​ ត្រូវ​បាន​​ទទួល​​យក​ដោយ​​រដ្ឋមន្រ្តីការបរទេស​​អាស៊ាន​ទាំង​អស់​លើកលែង​​តែរដ្ឋ​សមាជិក​អាស៊ាន​ចំនួន​ពីរ ដែលមានទំនាស់​​ទឹកដី​ទ្វេភាគី​នៅក្នុង​សមុទ្រចិន​ខាងត្បូង​។​

នៅក្នុងលិខិត​បានបញ្ជាក់​ទៀត​ថា ប្រទេស​​ទាំងពីរនេះ​បាន​យក​ការ​ទាមទារ​​ឲ្យបញ្ចូល​ពាក្យពេជ្រ​ត្រង់​ៗ​​ពីទំនាស់​​ទ្វេភាគី​នៅ​សមុទ្រចិន​ខាងត្បូង​ធ្វើលក្ខណ្ឌ​ ដែល​ត្រូវ​បំពេញ​​មុននឹង​គេ​ឯកភាព​​លើសេចក្ដីថ្លែងការណ៍​​រួម នៃកិច្ចប្រជុំ​រដ្ឋម​ន្រ្តីការបរទេស​​អាស៊ាន​លើក​ទី​៤៥​។ គោល​ជំហរ​គ្មាន​សម្បទាន​របស់​ប្រទេស​ទាំងពីរនេះ គឺមិន​អនុញ្ញាត​ឲ្យចេញ​សេចក្ដីថ្លែងការណ៍​រួមទេ​ប្រសិន​​បើ​​ជា​ការ​ទាមទារ​​របស់ពួកគេ​មិន​បាន​ដូចបំណង។​ នេះគឺជាការបញ្ជាក់​យ៉ាង​​ច្បាស់​ថា នរណា​ជាអ្នក​ទទួល​ខុសត្រូវ​ធ្វើ​ឲ្យ​”អស្ថេរ​ភាព” អាស៊ាន​ដូចបាន​លើកឡើង​ក្នុង​អត្ថបទ​​របស់​លោក​Chalvala។​

​ លោកស្រី​យូអ៊យ បាន​និយាយ​នៅក្នុងលិខិត​ទៀតថា ក្នុងនាម​ជាប្រធាន​អាស៊ាន​​កម្ពុជា​មិន​ចង់​ចាក់​សំាងលើភ្លើងទេ។​  កម្ពុជាបាន​ព្យាយាម​ទប់​ស្កាត់​មិន​ឲ្យទំនាក់​ទំនង​រីករាលដាល​គ្រប់​គ្រងលែង​បាន​នោះទេ។ ជាការពិត​បំណង​របស់កម្ពុជា​គឺទុក​ទ្វារឲ្យ​នៅចំហរ​សម្រាប់​​ឲ្យ​ប្រទេស​ដែលពាក់ព័ន្ធ​ពិភាក្សា​គ្នា​នៅថ្ងៃមុខ។

នៅក្នុងលិខិត​របស់​លោក​ស្រី​យូអយ​ បាន​បញ្ជាក់​ថា ហេតុផលខាងលើនេះ​ គឺគ្រប់គ្រាន់​ដើម្បី​យល់​ពីឬសគល់​នៃបញ្ហា​​ ដែល​កើតមានឡើង​នៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​​អាស៊ាន ​​លើកទី​៤៥​ និង​បញ្ចប់​សង្គ្រាម​ប៉ាការ​តតំាង​គ្នា។​ លោក​ស្រី​យូអ៊យ​និយាយថា លោកស្រី​​មិន​ចង់​ឲ្យ​​បន្ដវែង​ឆ្ងាយ​តទៅ​ទៀត​ទេ។ កាលពីប៉ុន្មាន​ឆ្នាំ​មុននេះ​ សង្គ្រាម​ពាក្យ​សំដី​បង្កាច់​​បង្ខូចលីលា​ប្រហាក់​ប្រហែល​គ្នានេះដែរ​ប្រឆាំង​នឹង​កម្ពុជា ដែល​បាន​ចុះផ្សាយ​នៅក្នុងការសែតនានា ដូច​កាសែត​របស់The Nation ​ បាន​បង្កឲ្យ​មាន​ស្ថានភាព​កាន់​តែតានតឹង​ស្រាប់ហើយ​  ពោល​គឺ​បណ្ដាល​ឲ្យ​ផ្ទុះទៅជាជំលោះ​ ប្រដាប់​អាវុធ​នៅព្រំដែន​កម្ពុជា​​និងថៃ។ លោកស្រី​យូអ៊យ ក៏​បាន​​ស្នើ​ឲ្យ​លោក​និពន្ធ​នាយក​កាសែត​ថៃ The Nation ចុះ​ផ្សាយ​លិខិត​របស់លោកស្រី​​ទាំង​ស្រុង​ឲ្យ​បាន​ឆាប់​​ក្នុង​​កាសែត​នេះ ដើម្បី​ជាព័ត៌មាន​សម្រាប់​អ្នកអាន៕​

ភ្នំពេញថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១២

​​             អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s