ករណីរំលោភ​សេពសន្ថវៈ​លើប្ដី​ ឬប្រពន្ធ​កម្រ​ដាក់ទោសទណ្ឌ​

ភ្នំពេញ៖ ករណីរំលោភ​​សេពសន្ធ​វៈ​លើប្រពន្ធ​ ឬប្ដី​ដោយបង្ខំ ត្រូវ​បាន​គេ​ចាត់​ទុក​ជាអំពើហិង្សា​ក្នុងគ្រួសារ​​។​ ប៉ុន្ដែ​ករណី​​រំលោភ​សេពសន្ថវៈ​​លើប្ដី ឬប្រពន្ធ​​ មិនត្រូវ​បាន​គេរាយការណ៍​ច្រើន​ទេ ពីការ​ប្ដឹង​ផ្ដល់​គ្នា​នោះ។​ យោង​តាម​របាយការណ៍​សិទ្ធិមនុស្ស​​ប្រចាំឆ្នាំ​២០១១​ នៅក្នុងប្រទេស​កម្ពុជា ​បាន​ឲ្យដឹង​ថា អំពើ​រំលោភសេពសន្ថវៈ​ត្រូវបាន​កាត់​ទោស​​ឲ្យជាប់ពន្ធនាគារ​រយៈពេល​ពី​៥ឆ្នាំ ទៅ​​៣០ឆ្នាំ។ ប៉ុន្ដែ​អំពើរំលោភ​លើប្ដី​ និងប្រពន្ធ​/​​​មិន​ត្រូវ​បាន​​ចែង​ឲ្យ​បានជាក់លាក់នោះទេ នៅក្នុងក្រមព្រហ្មទណ្ឌ​​ ប៉ុន្ដែ​​​អាច​ធ្វើ​ការចោទប្រកាន់​ថា ជាអំពើ​”រំលោភ​សេពសន្ថវៈ​” ឬ”ការបង្ករបួសស្នាម​”​ ឬ​”ការបំពារបំពាន​មិនសមរម្យ​”។​

យោ​ងតាម​ច្បាប់​ប្រឆាំង​អំពើហិង្សា​ក្នុងគ្រួសារ​​​ ការរំលោភ​​សេពសន្ថវៈ​​ប្ដី/ប្រពន្ធ​​ អាច​ឋិត​នៅ​ក្នុង​និយម​ន័យ​​​នៃអំពើហិង្សារ​ក្នុងគ្រួសារ​​ ដែល​រួមបញ្ចូល​​ “ការបំពាន​​ផ្លូវភេទ” ផងដែរ​។​ ប៉ុន្ដែ​ករណីនេះ កម្រ​មាន​​ការចោទ​ប្រកាន់​​ពីបទ​រំលោភ​​សេពសន្វវៈ​ប្ដី/ប្រពន្ធ​​ តាមក្រមព្រហ្មទណ្ឌ​​ និង​ច្បាប់​ស្ដីពី​​អំពើហិង្សា​ក្នុងគ្រួសារ​ណាស់​។​

មានការលើកឡើងថា​ ករណី​រំលោភ​សេព​សន្ថវៈ​លើប្រពន្ធ​ឬប្ដី នៅក្នុង​សង្គមកម្ពុជា​សព្វថ្ងៃនេះ ដោយ​សារ​តែ​​គំនិត​ខ្មែរ​គិត​ថា នេះជារឿង​គ្រួសារ​​ ដែល​មិនត្រូវ​ទំលាយ​ចេញ​ឲ្យ​គេ​ឮ ព្រោះ​ខ្លាច​ខ្មាស់​គេជាដើម។​ ទន្ទឹមនឹង​​នេះ​ប្រសិន​បើ​ប្រពន្ធប្ដឹង​ប្ដី គឺ​គិត​ថា មិនមាន​នរ​ណាម្នាក់ជាជំហរ​នៅក្នុង​គ្រួសារ​ ព្រោះ​ប្ដី​ត្រុវ​ប្រឈម​នឹងការ​​ជាប់​គុក​ ដោយ​សារ​​អំពើរំលោភ​ភេទ​ក្នុងគ្រួសារ​ឋិត​នៅក្នុង​ក្រមព្រហ្មទណ្​។​ ដូច្នេះ​ហើយ​ស្រ្តី​ភាគច្រើន​​គឺទ្រាំ​រង​អំពើហិង្សា​ក្នុងគ្រួសារ​តាមរយៈ​ការ​បង្ខំ​ឲ្យរួមភេទ ប៉ុន្ដែ​បើប្រសិន​ជា​ស្រ្តី​ទ្រាំ​មិន​បាន​នឹង​អំពើ​រំលោភ​​បំពាន​ពី​ប្ដី​មិនបាន​គឺ​លែងលះ​ ជៀស​ជាង​ប្ដឹង​​ប្ដី​ទៅតុលាការ​​ពីបទ​រំលោភ​បំពាន​។​

នៅក្នុងច្បាប់​ប្រឆាំង​នឹង​​​អំពើហិង្សា​ក្នុងគ្រួសារ​បាន​កំណត់​ថា អំពើហិង្សា​ក្នុងគ្រួសារ​មាន​៤​ទី១ ហិង្សា​ផ្លូវកាយ​ ទី២ហិង្សា​ផ្លូវចិត្ត ទី៣ ហិង្សា​ផ្លូវភេទ​ និង​ទី​៤ ហិង្សា​​សេដ្ឋកិច្ច​។​ នៅ​​ក្នុង​អំពើហិង្សា​ក្នុងគ្រួសារ​​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​​​ជាតិ​ និង​អន្ដរជាតិ​ បាន​រាយការណ៍ថា ភាគច្រើន​បង្ក​ឡើង​ដោយ​ភាគី​បុរស​៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s