តើថ្នាំស្ទេរយ​ជាថ្នំាប្រភេទអ្វី បាន​ជាគេ​ហាម​មិន​ឲ្យប្រើ​ពេលកើតជំងឺ EV71?

 

ភ្នំពេញថ្ងៃ៖ នៅប៉ុន្មាន​រយៈពេល​ចុងក្រោយ​នេះ ជំងឺ​ប្រភេទថ្មី​ដែល​កើតឡើង​លើ​កុមារ​​​ ត្រូវ​បាន​អ្នក​ជំនាញ​ហាមប្រាម​មិន​ឲ្យប្រើថ្នាំស្ទេរយ​។ តើ​ហេតុ​អ្វី​បាន​ជា​​ថ្នាំ​នេះ មិនត្រូវ​អនុញ្ញាត​ឲ្យ​បើ​សម្រាប់​ប្រឆាំង​ជំងឺ​EV71 នេះ។​

​កាលពីពេលថ្មីៗនេះ​ក្រសួងសុខាភិបាល​បាន​ ហាមប្រើ​​ប្រភេទ​​​ថ្នាំស្ទេរយ​មកលើកុមារ​ដែល​មានជំងឺ​EV៧១​នេះ។  លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាន​នាយកដ្ឋាន​តាមដាន​ជំងឺ​ឆ្លង​ នៃ​ក្រសួង​សុខាភិបាល​បាន​ពន្យល់​​​ពីប្រភេទថ្នាំស្ទេរយថា ថ្នាំនេះភាសាបារាំងហៅថា ស្ទេរ៉ូអ៊ីត លក់នៅ​​​លើទីផ្សារមាន​​ឈ្មោះដូចជា  តិចសាមេតាសូល តិចមេសូឡូន នឹងឈ្មោះផ្សេងៗទៀតជាច្រើន ។​សារៈ​ប្រយោជន៍​​​​របស់ថ្នាំស្ទេរយ​នេះ​សម្រាប់ប្រឆាំង​​ទៅនឹងការរលាក ការឈឺចាប់ ទប់ស្កាត់​កុំឲ្យ​​ប្រព័ន្ធ​​​​ការពាររាងកាយចុះខ្សោយ និងការពារកុំឲ្យ​មានប្រតិកម្មទៅជាអាលាកស៊ីជាដើម។

លោកវេជ្ជបណ្ឌិត​លីសុវណ្ណពន្យល់ទៀតថា មេរោគប្រភេទវីរុស​ ដែលបានបង្ករឆ្លង​មកដល់​មនុស្សនេះ បើកាលណាអ្នកជំងឺបានប្រើប្រភេទថ្នាំ​ស្ទេរយនេះ នឹងធ្វើឲ្យប្រព័ន្ធ​ការពាររាង​កាយ​​​របស់​គេ​​​​​​​ចុះខ្សោយ ហើយធ្វើឲ្យ​វីរុសEV៧១នោះកាន់តែមានលទ្ធភាព រួមទាំងជំងឺ​​ដទៃៗ​​ទៀត​​​​​មានឱកាស​ច្រើនក្នុងការវាយប្រហារ​មកលើរាងកាយរបស់អ្នក​ជំងឺកាន់តែ​ខ្លាំង​ក្លា​ថែម​​​ទៀត ។

តែទោះបីជាយ៉ាងណាក្ដី លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មានប្រជាពល​រដ្ឋមួយ​ចំនួនគិតថា ប្រភេទថ្នាំ​​ស្ទេរយ​នេះ​​អាចព្យាបាលជំងឺ១០០មុខ ដូចជាព្យាបាលជំងឺហឺត ឈឺ​ជង្គង់ ឬឈឺចង្កេះ ការឈឺចាប់ នឹងការរលាកផ្សេងៗ ជាដើម ។ ដោយសារ​តែគេគិតថា​ថ្នាំនេះ អាច​​ព្យាបាលជំងឺបាន​មួយចំនួនធំ ទើប​​មានកន្លែងលក់ថ្នាំមួយចំនួន​តូចបាន​ប្រើថ្នាំស្ទេរយ​​នេះ ​មក​ព្យា​បាល​​​​ដើម្បី​​ឲ្យជំងឺ​ឆាប់ជា​ដូចជាកាព្យាបាលលើជំងឺ រលាកលើស្បែក ផ្ដាសាយ​ជាដើម។ លោកបញ្ជាក់ទៀតថា ប្រភេទថ្នាំនេះអាចព្យាបាលជំងឺ​មួយឆាប់ជាសះ​ស្បើយ​​ក៏​ពិត​មែន តែបើមិនបាន​ស្វែង​​យល់​ឬ​​ក៏​​ពិនិត្យ​​ឲ្យបានស៊ីជម្រៅទេការ​ព្យាបាលអាចប្រឈម​​នឹង​គ្រោះថ្នាក់រហូតដល់អាយុជីវិត​ទៀតផង​។

តាមទិន្នន័យដែលបានវិភាគលោកវេជ្ជបណ្ឌិតបានឲ្យដឹងថា មានឪពុកម្ដាយមួយ​ចំនួន​បាន​​ប្រើប្រភេទថ្នាំស្ទេរយនេះមកព្យាបាលលើកុមារដែលមានជំងឺ ពងបែក​ដៃជើង​​និង​មាត់​​រហូតជំងឺនោះ បានវិវត្តទៅរកភាពធ្ងន់ធ្ងរទើប​ពួកគាត់បញ្ជូនកូនមកកាន់​មន្ទីរពេទ្យដើម្បី​សង្រ្គោះបន្ទាន់ ។

លោកវេជ្ជបណ្ឌិត លីសុវណ្ណ បានហាមចំពោះកុមារដែល​មាន​សញ្ញា​​គ្រុន​ក្ដៅ​រួមទាំងមាន ពងបែកដៃជើងនឹង​មាត់ ដោយ​ទទូច​ឲ្យអាណា​ព្យាលទាំងឡាយកុំប្រើ​ប្រភេទថ្នាំ​​ស្ទេរយ​មកព្យា​បាល​លើ​កុមារឲ្យសោះ ព្រោះថាជំងឺ​ទាំងនេះបាន​បង្ករឡើង​ដោយវីរុស​ជា​​ច្រើន​​​​​​ប្រភេទដូចជា EV៧១​វីរុសអង់តេរ៉ូវីរុស កុកសាគីវីរុសនឹងមកបំផ្លាញ​​ប្រព័ន្ធ​​ការពារ​​សរីរាង្គផ្សេងៗរបស់កុមារ ហើយ​អាច​​ឲ្យកុមារឈានទៅដល់ធ្លាក់ខ្លួនឈឺកាន់តែធ្ងន់​ និង​ស្លាប់ផងដែរ ។

គួរបញ្ជាក់ផងដែរថាក្រសួងសុខាភិបាលបានព្រមានដល់អាណាព្យាបាលសូមកុំប្រើប្រាស់​​ប្រភេទថ្នាំស្ទេរយ​ មកព្យាបាលលើកុមារដែលមានជំងឺពងបែកដៃជើងនឹងមាត់ឲ្យសោះ។ តាមរបាយ​ការណ៍បូកសរុប កន្លងមក​ឃើញថា​កុមារកម្ពុជាជាង៦០នាក់បានស្លាប់ ដោយ​​​​សារ​​មេរោគ​EV71 ហើយ​កុមារមួយ​​ចំនួនផ្សេង​ទៀត​កំពុង​ផ្ទុក​វីរុស​ប្រភេទEV៧១នេះ​៕

ភ្នំពេញថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១២​

           អត្ថបទ៖ កញ្ញាចាន់ ឌី​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s