សេដ្ឋកិច្ចកម្ពុជានឹងមានការកើនឡើងក្រោយបញ្ចប់ការវាស់វែង​ដីធ្លី​ជួនប្រជាពលរដ្ឋ

 

ភ្នំពេញ៖ ក្រុមអ្នកវិភាគ​សេដ្ឋកិច្ច​មួយចំនួននៅកម្ពុជាបានលើកឡើងស្រដៀងៗគ្នាថា “គោលនយោបាយ​ចាស់​សកម្មភាពថ្មី” ក្នុង​ការវាស់វែងដីធ្លីជួនប្រជាពលរដ្ឋ របស់រាជ​រដ្ឋាភិបាល ​ដែល​​មានយុវជនស្ម័គ្រ​ចិត្ត​ជា​ស្នូល​ក្នុងការបំពេញ​បេសកម្មមួយនេះ និងធ្វើឲ្យសេដ្ឋកិច្ច​កម្ពុជា​ស្ទុះឡើង​ថែម​​មួយកំរិតទៀត។

តើការផ្តល់កម្មសិទ្ធិដីធ្លីជួនប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាលចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាតិយ៉ាងដូចម្តេច?

ការផ្តល់កម្មសិទ្ធិដីធ្លីជួនប្រជាពលរដ្ឋ តាមរយៈការអនុវត្តគោលនយោបាយដីធ្លីដែល​ប្រើ​កំលាំង​​យុវជន​​ស្ម័គ្រ​​ចិត្តជាច្រើន​នាពេលថ្មីៗនេះ និងធ្វើឲ្យសន្ទុះសេដ្ឋកិច្ចកម្ពុជាកាន់តែរីក​ចំរើន​ថែម​មួយកំរិតទៀត។

ភាពជាម្ចាស់ស្របច្បាប់លើដីធ្លី ជាពិសេសដីកសិកម្ម ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមាន ទំនុកចិត្តចំពោះ​ដីធ្លី​របស់ពូកគាត់។ នៅពេល​ពួកគាត់​គឺជាម្ចាស់​ដី​ ពួកគេ​នឹង​មាន​ទំនុក​ចិត្ត​លើ​​ភាព​ជាម្ចាស់​ដី​ ហើយ​នឹង​ធ្វើការ​អភិវឌ្ឍន៍​ដី​របស់​ពួកគេ ក៏ដូច​ជា​ចូលរួម​កាត់បន្ថយ​​ការ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ផងដែរ​។​ សុវត្ថិភាពដីធ្លី និងធ្វើឲ្យការវិនិយោគកាន់តែរីកចំរើន ជាពិសេស​វិស័យកសិ​ឧស្សាហកម្ម កែឆ្នៃលើផលិតផលកសិកម្មរបស់ប្រជាកសិករ។

វិស័យ​កសិកម្ម​ត្រូវ​បាន​ចាត់​ទុក​ថា ជាវិស័យ​អាទិភាព​មួយ​របស់​កម្ពុជា ក្នុង​ចំណោម​វិស័យ​អាទិភាព​ផ្សេង​ៗ​ដូចជា វិស័យ​​ទេសចរណ៍​, រោងចក្រ និង​វិស័យ​​សំណាង់ ដែល​វិស័យ​ទាំង​អស់នេះ នឹង​ចូលរួម​ចំណែក​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីកចម្រើន​។​

លោកចាន់ សុ​ផល ប្រធានសមាគម​អ្នក​សេដ្ឋកិច្ចកម្ពុជាបានបញ្ចេញទស្សនៈថា ការផ្តល់​កម្មសិទ្ធិ​ដីធ្លី​ជួន​ប្រជាពលរដ្ឋនិងជំរុញការកាដាំដុះមួយកំរិតទៀត ដោយសារតែពួក​គាត់​មាន​ទំនុក​​ចិត្ត​លើ​ដីធ្លី ​ ដូច្នេះ ធ្វើឲ្យ​ពូកគាត់​ខិតខំធ្វើកសិកម្ម ដួចជា​ធ្វើស្រែ ចំការ ចិញ្ចឹមសត្វជាដើម។ លោកបាន​បន្តទៀតថា ការ​​បង្កើន​​ការដាំដុះរបស់ប្រជាកសិករ ធ្វើឲ្យពួកគេទទួលចំណូលបានកាន់តែច្រើនឡើង​ថែមទៀត​ក្នុងការ​​ផ្គត់ផ្គង់​​សេដ្ឋកិច្ចគ្រួសារ។ បន្ថែមលើនេះលោក ចាន់ សុផល បានឲ្យដឹងដែរ​ថា ការអភិវឌ្ឍកាន់តែច្រើនឡើង​ផ្នែក​កសិកម្ម អាចចូលរួមកាត់បន្ថយចំណាកស្រុកទៅធ្វើការនៅបរទេស ផងដែរ។

ស្រដៀង​គ្នា​នេះដែរ លោកបណ្ឌិត​យ៉ង សំាង​កុមារ ប្រធានអង្គការសេដាក់ បានឲ្យដឹងថា គោល​នយោយ​បាយ​ផ្តល់​​ប័ណ្ណកម្មសិទ្ធិដីធ្លី​ជួនប្រជាពលរដ្ឋជាការល្អប្រសើរសម្រាប់ការរីកចំរើន នៃ​សេដ្ឋ​កិច្ចជាតិ។ លោកបាន​បន្ត​ទៀត​ថា ប្រជាពលរដ្ឋមានប័ណ្ណស្របច្បាប់ ពួក​គាត់នឹង​ខិតខំ​បង្កើន​ទុន​​ដើម្បី​ពង្រីក​មុខ​របស់​របស់គាត់។ ទន្ទឹម​​នឹងនេះ ក៏ជាផ្នែក​មួយ​នៃការ​ទាក់ទាញអ្នកវិនិយោគ មក​បណ្តាក់​​ទុន​ រកស៊ី​លើ​វិស័យ​​កសិឧស្សាហកម្ម​​ផង​ដែរ​។

ទាក់ទងនឹងបញ្ហា​នេះដែរ​ លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឲ្យដឹងថា​​ លោក​គាំទ្រចំពោះ គោលនយោបាយផ្តល់ប័ណ្ណកម្មសិទ្ធិជួនប្រជាពលរដ្ឋ។ ប៉ុន្ដែដើម្បីឲ្យប្រជាកសិករ មានជីវភាពធូធារ តាមរយៈលក់ផលិតផលកសិកម្ម រាជរដ្ឋាភិបាលគួរតែខិតខំធ្វើយ៉ាងណា​រកទីផ្សារដើម្បី​លក់​ផលិត​ផល​​ទាំងនោះ​ របស់ប្រជា​កសិករ។

គួរកត់សម្គាល់​ដែរ​ថា លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសូងពាណិជ្ជកម្ម​ ក្នុងឱកាស​ជួប​​​សំណះ​សំណាលសួរសុខទុក្ខ យុវជនវាល់វែងដីធ្លី នៅខេត្តកែប​ កាលពីថ្ងៃទី​ ២២ ខែកក្កដា​ កន្លងទៅថ្មីៗនេះ​ បាន​មាន​ប្រសាសន៍ថា ការអនុវត្ដ គោលនយោបាយចាស់ សកម្មភាពថ្មី  ក្នុងការវាស់វែងដី ជូន ប្រ​ជាពល​រដ្ឋ​ឱ្យមានកម្មសិទ្ធិស្របច្បាប់គ្រប់ៗគ្នាក្នុងការរួមចំណែកលើកកំពស់ជីវភាព និងការកាត់បន្ថយ ភាព​ក្រីក្រ ។

លោកមានជំនឿថា បន្ទាប់ពីបេសកកម្ម វាស់វែងដីនេះ ត្រូវបានបញ្ចប់កម្ពុជា នឹងអាចមាន កំណើន  សេដ្ឋកិច្ច  ពី២%  ទៅ៣% ពីព្រោះប្រជាពលរដ្ឋមាន លំនឹងក្នុងចិត្ដ កាត់បន្ថយការធ្វើ ពលកម្ម ចំណាក ស្រុក ហើយ​ចាប់​ផ្ដើមបង្កើន ការដាំដុះការចិញ្ចឹមសត្វ និង របរកសិកម្មដ៏ទៃទៀត របស់ ពួក គាត់  ដែលនឹងជួយលើកកម្ពស់​ ផលទុនជាតិ សរុបក្នុងស្រុក៕

 

ភ្នំពេញ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១២

           អត្ថបទ៖ ផាត់ ពៅ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s