ស្រ្តីកម្ពុជា​នៅតែ​ជូបប្រទះឧបសគ្គក្នុងការចូលកាន់មុខតំណែងខ្ពស់​នៅឡើយ

ភ្នំពេញ៖ មន្រ្តីអង្គការ​សង្គមស៊ី​វិលបាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ ស្រ្តីពិបាក​ចាប់​យក​តួនាទី​ក្នុង​​​ការ​ដឹក​នាំ​ធំៗ​ក្នុង​សង្គម​​នៅឡើយ​ទេ​។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​ មាន​របាយ​ការណ៍​​មួយ​​បាន​ធ្វើការ​សិក្សា​​ស្រាវជ្រាវ​​ដែល​បានផ្សព្វផ្សាយ​កាលពីពេល​ថ្មីៗនេះ​ថា​ ស្រ្តី​នៅ​​អាស៊ី​​ប្រឈមមុខ​នឹង​ឧបសគ្គ​ច្រើន​ជាង​ស្រ្តី​នៅបស្ចឹម​ប្រទេស​​ក្នុង​ការ​ឈានជើង​ចូលទៅ​កាន់​មុខ​តំណែង​ធំ​ៗ​ ពោល​គឺ​​ជាអ្នក​គ្រប់គ្រង​ជាន់ខ្ពស់​។​​​

បើទោះ​បី​ជាមាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​​រាជរដ្ឋាភិបាល​​ និង​សង្គម​ស៊ីវិល​ ដើម្បី​បង្កើន​តួនាទី​ស្រ្តី​នៅក្នុង​សង្គម​​ក្ដី​ ក៏ប៉ុន្ដែ​ភាព​ជាក់​ស្ដែង​ស្រ្តី​នៅតែ​ជួបប្រទះ​នូវផល​លំបាក​ជាច្រើន​នៅឡើយ​ ដើម្បី​ឈាន​ជើង​ចូល​កាន់មុខ​តំណែង​ធំៗ​ នៅ​ក្នុង​​សង្គម។​

ការ​លំបាក​របស់​ស្រ្តី​ដែល​អាច​​ឈាន​ជើង​ទៅ​កាន់មុខ​តំណែង​ធំៗ ទី​១ គឺបញ្ហា​​ខ្វះ​សមត្ថភាព​ពុំមានឱកាស, ខ្វះការលើកទឹកចិត្ត, ភាពក្រីក្រ, និងការ​ខ្វះការ​ជឿលើខ្លួន​ឯង​ជាដើម​ ដែលញុំាង​ឲ្យ​ស្រ្តីទាំង​នោះ​ មិនអាច​​កាន់មុខ​តំណែង​ធំៗ​បាន​នៅក្នុង​សង្គម។​

លោកស្រី ធីតា ឃឹះ​ នាយិកា​ប្រតិបតិ្តអង្គការសីលកា មានប្រសាសន៍ថា ស្រ្តី​កម្ពុជា​ដែល​មានតួនាទីជាអ្នកដឹកនាំមានប្រហែលជា១០ភាគរយប៉ុណ្ណោះ​ ដោយសា​ស្រី្តខ្វះ​បចេ្ចក​​ទេស ពុំសូវ​មានឱកាស​​ក្នុង​​​ការ​អនុវត្តន៍​តួនាទី​​​ជាអ្នកដឹកនាំ​។ លោក​ស្រី​ធីតា ឃឹះ​ បាន​លើកឡើង​ថា ស្រ្តី​មួយចំនួន​ខ្វះការ​លើកឡើង​ទឹក​ចិត្ត​ពីក្រុមគ្រួសារ​ ដើម្បី​ចូលរួម​កាន់​តំណែង​ធំៗ​នៅក្នុង​សង្គម​ ខណៈពួកគេ​​បានដាក់​បន្ទុក​ឲ្យ​ស្រ្តី​រវល់​តែនៅក្នុងកិច្ចការងារ​ផ្ទះទៅវិញ។​

លោកស្រី ធីតាឃឹះ​ បាន​លើកទឹក​ចិត្ត​​ដល់ស្រី្តគ្រប់រូប​ត្រូវ​បង្កើន​សមត្ថភាព​របស់ខ្លួន​ តាមរយៈ​ការ​រៀន​សូត្រ ដោយមិនត្រូវ​បោះបង់​ចោលការ​សិក្សា​នោះទេ​​​។ លោក​ស្រី​ក៏បាន​ជំរុញ​ឲ្យ​​ស្រ្តី​ត្រូវ​តែចូលរួម​ការរងារ​​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន​។​

លោកស្រី ជួន ចំរ៉ុង ជាប្រធានផ្នែកស្រ្តី​ និងកុមារនៃសមាគមន៍ អាដហុក មានប្រ​សាសន៍ថា ស្រ្តីប្រឈមុខក្នុងកា​រចូលកាន់​មុខ​​​​តំ​ណែង​​​​ខ្ពស់បណ្តាលមកពីស្ថានភាពខាងក្នុងគ្រួសារ នៅ​ពេល​គាត់​ទៅកាន់តួនាទីធំធ្វើអោយគាត់ចំណាយពេលវេលាកាន់​តែច្រើនសំ​រាប់​​ការងារ ដូច្នេះ​គាត់​បាន​បាត់ពេលវេលាសំរាប់ក្រុមគ្រួសារ​។​ ទន្ទឹមនឹង​នេះ​ ​ ស្រ្តីមានតំណែងខ្ពស់តំរូវ​អោយគាត់​ពង្រឹងចំណេះដឹង​កាន់​​​តែខ្ពស់ដែរ បើសមត្ថភាពស្រី្តនៅមានកម្រិត គឺមិនអាច​ទៅប្រកូតប្រជែង​ជាមួយបុរស​បាន​នោះទេ​។

ក្រៅ​ពីប្រទេស​កម្ពុជា​ ស្រ្តី​​នៅ​ក្នុងប្រទេស​អាស៊ី​ នៅតែ​ជួបប្រទះ​នឹងឧបសគ្គ​​ក្នុង​ការ​ចូលកាន់​មុខ​តំណែង​ខ្ពស់​។​ បញ្ហា​​នេះ ធ្វើ​ឲ្យ​បាត់​បង់​​អ្នកប៉ិន​ប្រសប់​ ដែល​រារាំង​​ដល់​ការ​រីកចម្រើន​​សេដ្ឋកិច្ច​​នៅ​ក្នុង​តំបន់​​អាស៊ី​។​ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ធ្វើ​ឡើង​ដោយ​​ក្រុមហ៊ុន​ម៉ាកឃីនស៊ី​អេនខូ​ ជាក្រុម​ហ៊ុន​ផ្ដល់​ប្រឹក្សា​ខាង​ផ្នែកគ្រប់គ្រង។ របាយការណ៍​នេះ​ បាន​ធ្វើការ​អង្កេត​មួយ​លើ​​អ្នកគ្រប់គ្រង​​ក្រុមហ៊ុន​​ជាន់ខ្ពស់​ចំនួន​១៥០០នាក់ និងការ​សិក្សា​ស្រាវជ្រាវ​​មួយ​​លើ​ក្រុម​ហ៊ុន​ចំនួន​​៧៤៤​ នៅទំាង​តំបន់​អាស៊ី។​

ទាក់ទង​ទៅនឹង​បញ្ហានេះ លោកស្រី ធីតាឃឹះ​ មានប្រសាសន៍ថា ស្រ្តីកម្ពុជាមានមិនដល់២ ឬ​៣ភាគរយ​ទេ បើ​ប្រៀបធៀបស្រី្តកម្ពុជា​ ទៅនឹងស្រ្តី​នៅក្នុងប្រទេស​​តំបន់អាស៊ី​ដែល​មាន​មុខតំណែង​ខ្ពស់​នៅ​ក្នុង​សង្គម។​

​យោង​តាម​របាយការណ៍​ដែល​ធ្វើ​ឡើង​ដោយ​​ក្រុមហ៊ុន​ម៉ាកឃីនស៊ី​អេនខូ​ ជាក្រុម​ហ៊ុន​ផ្ដល់​ប្រឹក្សា​ខាង​ផ្នែកគ្រប់គ្រង​ ដែល​បាន​ធ្វើ​ការ​អង្កេត​រកឃើញថា ​ការ​កើនឡើង​​ចំនួន​ស្រ្តី​នៅក្នុង​ជួរ​​អ្នក​គ្រប់គ្រង​​ជាន់ខ្ពស់​អាច​ធ្វើ​ឲ្យ​​ការបំពេញ​មុខងារ​​ខាង​ផ្នែក​ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន​មានការ​រីកចំរើន​​ ហើយ​​សេដ្ឋកិច្ច​របស់​ប្រទេស​​ជាតិ​ក៏រីកចម្រើន​​ដែរ​។ និយាយជារួម​ការ​ចូលរួម​របស់​ស្រ្តី​នៅក្នុង​សង្គម​កាន់តែច្រើន​ នឹង​ធ្វើ​ឲ្យ​សង្គម​ជាតិ​នៃប្រទេស​នីមួយ​ៗ​​ នឹង​ទទួល​បាន​ការ​អភិវឌ្ឍន៍៕​

ភ្នំពេញថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១២

                អត្ថបទ៖ គង់ ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s