៦ខែឆ្នាំ​២០១២​ មាន​១១នាក់​ស្លាប់​ដោយ​សារ​អំពើហិង្សា​ក្នុងគ្រួសារ

            យោងតាមរបាយការណ៍​របស់​​សមាគមសិទ្ធិមនុស្ស​​អាដហុក​​បាន​រកឃើញថា ក្នុង​រយៈពេល​៦ខែ​ ឆ្នាំ​២០១២​នេះ យ៉ាង​ហោចមាន​មនុស្ស​១១នាក់​ស្លាប់​ ដោយ​សារ​អំពើហិង្សា​ក្នុងគ្រួសារ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សមាគម​ន៍​សិទ្ធិមនុស្ស​អាដហុក​។ ប៉ុន្ដែ​របាយការណ៍​​បញ្ជាក់​ថា អំពើហិង្សា​ក្នុងគ្រួសារ​​១ឆមាសឆ្នាំ​នេះ ថយចុះ​​​បើប្រៀប​ធៀប​រយៈពេល​ដូច​គ្នា​ កាលពីឆ្នាំ​២០១១​​។​

ស្រ្តីនៅតែជាជនរងគ្រោះ​ដោយសារ​អំពើហិង្សា​ក្នុងគ្រួសារ​​ ព្រោះ​ថា អំពើហិង្សា​​រ​ក្នុងគ្រួសារ​​​ភាគច្រើន​​បង្កឡើង​ដោយ​​ភាគីបុរស​។ អំពើហិង្សា​​រ​ក្នុងគ្រួសារ​​ បណ្ដាល​ឲ្យ​មនុស្ស​​​ស្លាប់​ចំនួន​១១នាក់ ក្នុង​ចំណោម​១៧៤ករណី ដោយ​គិត​ត្រឹម​​អំឡុង​​ពេល​៦ខែ ឆ្នាំ​២០១២​នេះ។​

លោកស្រី ជួន ចំរុង ជាប្រធានកម្មវិធីស្រ្តី និងកុមារនៃសមាគមអាដហុកបានឲ្យដឹងថា  ​​ត្រឹម​ឆមាសទី០១​ ​ឆ្នាំ​២០១២​ សមាគម​ទទួល​បាន​ជនរងគ្រោះ​ចំនួន​៥០៧​នាក់ ក្នុងនោះ​មាន​៣២៧នាក់​ជាកុមារ​ និង​ករណី​អំពើហិង្សា​ឈាន​ដល់​សម្លាប់​មាន​ចំនួន​១១នាក់ ក្នុង​ចំណោម​១៧៤​ករណី​។ លោកស្រី​បញ្ជាក់​ថា ភាគច្រើន​នៃអំពើហិង្សា​ក្នុងគ្រួសារ​ ភាគច្រើន​ប្រព្រឹត្ត​ឡើង​ដោយ​បុរស។​ លោកស្រី​បញ្ជាក់​ថា “ភាគច្រើន​នៃអំពើហិង្សា​ក្នុងគ្រួសារ​​ហ្នឹង ជនប្រព្រឹត្តិ​ជាបុរស​”។​

លោកស្រី ជួន ចំរុង បានបន្ថែមទៀតថា ដើមចម​ ដែលនាំឲ្យកើតមាន​អំពើហិង្សា​ក្នុងគ្រូសារ​គឺបណ្តាលមកពីការអនុវត្តច្បាប់នៅមិនទាន់មានប្រសិទ្ធិ ទស្សនៈសង្គមចំពោះស្រ្តី ការចូល​របស់​ស្រី្ត​ក្នុងកិច្ចការ​​សង្គមនៅមានកំរិត និងការយល់អធ្យាស្រ័យគ្នាក្នុងសង្គមនៅមានកំរិត។ លោក​ស្រ្តី​​បានបន្តថា ភាគ​​ច្រើននៃជប្រព្រឹត្តបទល្មើស ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និង​គ្រឿង​ញៀន។ លោកស្រីបន្ដថា “ដែលយើង​សង្កេត​ឃើញ​ហ្នឹង​ គឺជនប្រព្រឹត្តិ​​ហ្នឹង​គាត់​ប្រើគ្រឿង​ស្រវឹង​ ពេលខ្លះ​យើង​ទទួល​បានព័ត៌មាន​​ពីជនរងគ្រោះថា គ្រួសារ​គាត់​ចឹង​មានជក់​ម៉ា”។​

លោក​ស្រី​បាន​ឲ្យ​ដឹង​ថា ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ ត្រូវជំរុញ​ការអនុវត្ត​ច្បាប់ឲ្យ​មានប្រសិទ្ធភាព ជៀសវាង ការសម្រុះសម្រួល ចំពោះករណីអំពើហិង្សា ដែលមានលក្ខណៈធ្ងន់ធ្ងរ ក្រសួងកិច្ចការនារី​គួរធ្វើ សហការជា​មួយ​អាជ្ញាធរមូលដា្ននដើម្បីចាត់វិធានការទៅ​លើជនប្រព្រឹត្តបទ​ល្មើសពង្រឹងការអប់រំ​សីល​ធម៌ក្នុងសង្គម ជាពិសេស​ធ្វើយ៉ាងណាឲ្យស្រ្តីមានការ​ចូលរួមក្នុងអភិវឌ្ឍ​សង្គម​​​​ឲ្យបានកាន់​តែ​ទូលំ​ទូ​លាយ​ថែមទៀងត៕​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s