ការបកស្បែកអាចនឹងប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត

 

ភ្នំពេញ៖  បច្ចុប្បន្ននេះ ការបកស្បែក​កំពុង​ពេញ​និយម​ក្នុង​យុវតី​​ និង​ស្រ្តី​វ័យ​ចំណាស់​មួយចំនួន​តូច​។ ការបក​ស្បែក​គោល​ដៅ​​ដើម្បី​​ផ្លាស់ប្ដូរ​​​​ស្បែក​ដើម​កំណើត​ ទៅរក​ភាពស្រស់​ស្អាត​និង​​ភាព​ទាក់​ទាញ​ពី​​មហាជន​។​ ប៉ុន្ដែ​​​​ប្រសិន​បើ​​ការ​បក​ស្បែក​នោះ​ មិន​ត្រឹម​ត្រូវ​ ទៅ​តាម​បច្ចេក​ទេស​ របស់​ជំនាញ​នោះ​ គឺ​នឹង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​​ដល់​សុខភាព​ស្បែក​ផង និង​ឈាន​ដល់​ស្លាប់​ផងដែរ​។​

នាយកក្រុមហ៊ុនផលិតផលសើរស្បែក​លោកទេព ចន្ទបាន​​មានប្រសាសន៍​ឲ្យដឹងថា វិធីនៃ​ការ​​បកស្បែក មាន២ប្រភេទ គឺ​ការបកស្បែកដោយម៉ាស៊ីន និង​ការបក​ស្បែក​ដោយការ​​ប្រើប្រាស់​ផលិតផលលាបនៅលើស្បែក តែ​ផលិត​ផល​​​​នោះមានគុណ​ភាព និង​មាន​ការទទួលស្គាល់ត្រឹមត្រូវ។

លោកទេព ចន្ទមានប្រសាសន៍ទៀតថា ការបកស្បែកដោយការប្រើផលិតផល​ដែលយើង​មិន​ស្គាល់ច្បាស់នាំឲ្យមានគ្រោះថ្នាក់ ទី១ដោយសារ​ឥទ្ធិពលនៃ​ផលិតផល​ និងទី២​​ដោយ​សារកំហុស​​បច្ចេកទេស។ លោកបញ្ជាក់ថា ការបក​ស្បែកនោះ​​គេមិន​ធ្វើនៅ​លើផ្ទៃធំៗនោះទេ គឺគេ​ធ្វើតែ​នៅ​លើ​ផ្ទៃ​តូចៗ​ប៉ុណ្ណោះ។

ដោយឡែកមាន​ស្រ្តីមួយចំនួនបែរ​ជា​គិតខុស ហើយ​យកមកអនុវត្តន៍​នៅ​លើ​​ដៃ ជើង និងដងខ្លួនទៅវិញ។ ដោយមិន​មាន​ជំនាញ​ច្បាស់ពីការបកស្បែក និង​ដោយ​សារតែជាតិពុលរបស់​ថ្នាំ​​ ដែល​បានលាបនៅ​លើ​ស្បែកទុករយៈពេល​យូរធ្វើឲ្យជាតិថ្នាំជ្រាបចូលចរន្ដឈាម បង្ករឲ្យមាន​ជំងឺផ្សេងៗ​ជា​ច្រើន​​រហូត​គ្រោះថ្នាក់ដល់ជីវិតទៀតផង ។

ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ទៅលើសុខភាពស្បែកលោក ទេព ចន្ទ​បាន​សំណូម​ពរ​ឲ្យ ក្រសួងសុខាភិបាលគួរតែយកចិត្តទុកដាក់មកលើបញ្ហានេះ ដោយធ្វើការផ្សព្វផ្សាយ ព័ត៌​មាន តាមវិទ្យុ ទូរទស្សន៍ ឬក៏តាមប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងៗ ដើម្បីឲ្យអ្នកស្ដាប់​គាត់បាន​ដឹង​​ និង​យល់ពី​​របៀបថែរក្សា​សុខភាព​ស្បែករបស់ពួកគាត់ ។

លោកទេព ចន្ទ នាយកក្រុមហ៊ុនផលិតផលសើរស្បែកបញ្ជាក់ថាសព្វថ្ងៃ​នេះ​ផលិតផល​ដែលប្រើប្រាស់សម្រាប់ព្យាបាលស្បែក គឺត្រូវបាន​សុំច្បាប់​ពី​ក្រសួង​សុខា​ភិបាល ​ដើម្បីធ្វើចរាចរណ៍​នៅលើទីផ្សារ។ ហើយរាល់ផលិត​ផលណា ​ដែលប៉ះ​ដល់​សុខភាពក្រសួងពុំបានអនុញ្ញាតឡើយ។ ប៉ុន្ដែ​ក៏នៅ​មានជនខិលខូចមួយ​ចំនួនលួចនាំ​ចូល​​ផលិតផល ដែល​នាំឲ្យខូចសុខភាព​ ដល់អ្នក​ប្រើ​ប្រាស់ ។ ដូចនេះអ្នក​​ប្រើប្រាស់​គួរតែ​ស្វែង​រក និងពិនិត្យឲ្យ​បាន​ច្បាស់​នូវផលិតផលណា ដែល​បាន​ចេញ​ការអនុញ្ញាតពីក្រសួង​សុខា​​ភិបាល យកមកប្រើប្រាស់ទើបជាការប្រសើរ ៕

ភ្នំពេញ៖​ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១២

អត្ថបទ៖ ចាន់ឌី​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s