ក្រុមមន្រ្តីអំពាវនាវឲ្យអ្នកបង់ពន្ធផ្លូវប្រញាប់ប្រញាលមកបង់ពន្ធ

ភ្នំពេញ៖ ផុតខែកក្កដា ចូលដល់ខែសីហាខាងមុខនេះទៅ គឺជាពេលវេលាផុតកំណត់​ថ្ងៃពន្យាពេលប្រមូល​ពន្ធផ្លូវ​ហើយ ដូច្នេះអ្នកបង់ពន្ធផ្លូវគឺនៅសល់ពេលមួយថ្ងៃទៀត គឺនៅថ្ងៃស្អែក ដែលប្រជាពលរដ្ឋ​អាច​ទៅ​​បង់​ពន្ធផ្លូវបាន។ ដូច្នេះ​ហើយ​ក្រុមមន្រ្តីរដ្ឋ និងសង្គមស៊ីវិលបានអំពាវនាវឲ្យ​ប្រជាពលរដ្ឋ​ប្រញាប់ប្រញាលមកពន្ធផ្លូវ ព្រោះថានៅ​សល់ពេល​តែមួយ​ថ្ងៃទៀត​ប៉ុណ្ណោះ។

លោកសូ ស្រុន ប្រធានសាខាពន្ឋដាខណ្ឌទូលគោក ក្នុងរាជធានីភ្នំពេញមានប្រសាសន៍ថា ការពន្យារពេលនៃ ការបង់​ពន្ឋ​ចាប់ពីថ្ងៃទី១៣ខែកក្កដា មកដល់ពេលនេះ ពុំសូវមានអ្នកចូល​មកបង់ពន្ឋ​នោះទេ បើទោះបីជា ក្នុងខណ្ឌរបស់លោក បាន​ធ្វើការទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​ក៏ដោយ។ លោកបានអំពាវនាវ អោយប្រជាពលរដ្ឋចូល​ទៅបង់ពន្ឋតាម​ការកំណត់​របស់​ក្រសូង​សេដ្ឋកិច្ច​​។

យ៉ាងណាក៏ដោយលោក សន ជ័យ អ្នកសំរបសំរួលបណ្តាញរូបរួមគណេយ្យភាពសង្គម បានប្រាបវិទ្យុស្រ្តីអោយដឹងថា ប្រជាពលរដ្ឋនៅតាមទីជនបទនៅតែមានឧបសគ្គក្នុងការ ចូលរួមបង់ពន្ឋ ផ្លូវ ដូចជា កន្លែងលក់ពន្ឋ​នោះប្រជាពលរដ្ឋ​ពិបាកក្នុងការស្វែងរកជាដើម។ ប៉ុន្ដែលោកក៏បានទទូចឲ្យប្រជាពលរដ្ឋប្រញាប់ប្រញាលទៅបង់ពន្ធផ្លូវ ព្រោះតែសល់ ពេល តែមួយ​​ថ្ងៃទៀតទេ គឺអាជ្ញាធរនឹងចាប់ផ្ដើមវិធានការផាកពិន័យលើអ្នកមិនបានបង់ពន្ធផ្លូវហើយ។

គួររំលឹកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពន្យាពេលប្រមូលពន្ឋលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ​ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២។ ដូច្នេះ អ្នកបង់ពន្ធនៅសល់ពេល១ថ្ងៃទៀត គឺនៅថ្ងៃស្អែក។ ប៉ុន្ដែចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១២តទៅ អង្គភាពពន្ឋដានឹងធ្វើការត្រួតពិនិត្យ និងអនុវត្តផាកពិន័យចំនួន មួយដងស្មើរ ប្រាក់ពន្ឋបន្ថែម លើពន្ឋប្រាក់ដែលត្រូវបង់ ចំពោះម្ចាស់យានយន្ត ដែលមាន​ការយឺតយ៉ាវ​បង់ពន្ឋក្រោយថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១២៕

ភ្នំពេញថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១២
អត្តបទ៖គង់ប៊ុនណា

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s