ការប្រលង​បាក់ឌុបនៅថ្ងៃទី០២ កាន់តែអាក្រក់​ជាង​ថ្ងៃទី០១​

ភ្នំពេញ៖ បើទោះ​​បីជា​មាន​ការ​ហាម​ឃាត់​នូវក្នុង​បទបញ្ជា​ និងក្រុម​មន្រ្តី​រដ្ឋាភិបាល​​អះអាង​ថា ការប្រលង​នៅបាក់ឌុប​នៅប៉ុន្មាន​ថ្ងៃនេះ​ ប្រព្រឹត្តិទៅ​ដោយ​រលូន​ក្ដី​ ក៏ប៉ុន្ដែ​លោក​រ៉ុងឈុន​ ​លើកឡើង​ថា ការប្រលង​បាក់ឌុបនៅ​​ថ្ងៃនេះ កាន់តែអាក្រក់​ជាងថ្ងៃម្សិលមិញ​។

ការប្រលង​មធ្យម​សិក្សា​ទុតិយភូមិ​បានឈាន​ចូល​មក​ដល់​ថ្ងៃទី​០២​ហើយ​នៅ​ថ្ងៃនេះ ប៉ុន្ដែ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​​លោករ៉ុង​ឈុន​ ​និយាយ​ថា ការប្រលង​​​ប្រព្រឹត្តិទៅ​​ដោយធូររលុង ដោយ​បេក្ខជន បេក្ខនារី មួយចំនួន​នៅតែ​អាច​​លួច​មើល​សំណៅឯកសារ និង​​ប្រើប្រាស់​ទូរស័ព្ទ​​ក្នុងពេលប្រលង​​ដដែល។​ ទន្ទឹមនឹង​នេះ នៅក្នុងបន្ទប់​ប្រលង​មានការ​រៃអង្គាស​ប្រាក់​ឲ្យ​គ្រូបន្ទុក​ថ្នាក់ ឬអនុរក្ស​ ដោយ​ក្នុង​ម្នាក់​ចំណាយ​ប្រាក់​៥ពាន់​រៀល​ ក្នុង​១មុខវិជ្ជា។​

លោករ៉ុង ឈុន បន្ដថា អ្វីដែល​​​ធ្លាប់​​កើតមាន​នៅតែមាន ហើយកាន់តែធ្ងន់ធ្ងរ និងគ្មានអ្វី​ដែល​ប្រសើរឡើងនោះទេ។  ការ​​ប្រមូល​​​​​​លុយ ការគ្រប់គ្រង់វិញ្ញាសារ​មិនបាន​ល្អ​ និងការ​ធ្វើ​ចំលើយ​បង្ហោះតាម​ប្រព័ន្ធFacebookសព្វ​​​​បែប​​យ៉ាងគឺ​កាន់​តែអាក្រក់​សម្រាប់​ការ​ប្រលងបាក់ឌុប​។​

លោក រ៉ុង ឈុនឲ្យដឹងទៀតថា ក្រោយពីបានទទួលព័ត៌​មានរយៈពេលប៉ុ​ន្មាន​ម៉ោង​​​មុនរួចមក ឃើញថា បេក្ខជនមានសេរីភាពក្នុងការកាន់ទូរស័ព្ទដៃ​សេរី​ទំនើបៗ ដើម្បីទទួល ចំលើយឬសារពីអ្នកខាងក្រៅ ស្ទើរតែគ្រប់​មណ្ឌល​ទាំងអស់​នៅទូទាំងប្រទេសកម្ពុជា ។

ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា តាមការអះអាង​របស់សកម្មជន​លោក​ពី​បណ្ដា​ខេត្តនានា ដូចជា ខេត្តកំពង់ធំ បាត់ដំបង តាកែវ ឃើញថា មាន​បែក​ធ្លាយ​​​វិញ្ញាសារ២ទៀត គឺ ភាសាខ្មែរ និងគណិតវិទ្យា ហើយ​ក៏​​មាន​បង្ហោះ​នៅលើ Facebook ផងដែរ ។

លោករ៉ុង ឈុន​បញ្ញាក់ថា មូលហេតុដែលនាំឲ្យវិញ្ញាសារបែក គឺមកពីក្រសួង  អស​​​​ម​​​​​​​ត្ថភាព​​​​​ឬមានចេតនាតែម្ដង។ លោក​រ៉ុងឈុន​ បាន​លើកឡើង​ទៀត​​ថា លោក​បានផ្ដល់យោបល់ឬ អនុសាសន៍យ៉ាង​ច្រើន​មកហើយ តែ​ក្រសួង​​​មិនអនុវត្តន៍ទាំងអស់   ហើយរាល់អ្វី​​ដែល​បានកើតមាន​​ឡើងចំពោះ​​បញ្ហា​​​​នេះ គឺក្រសួង​ជាអ្នក​ទទួលខុសត្រូវ។

នៅពេលការប្រលងបានបញ្ចប់ លោករ៉ុង ឈុន និយាយថា លោកនឹងប្រមូល​ប្រមូលទិន្នន័យនានា ពីបណ្ដាញ​សកម្ម​ជន​​របស់ខ្លួន​ ដើម្បី​ធ្វើការ​វិភាគ​ទៅ​លើបញ្ហា​ទាំង​អស់នេះ បន្ទាប់​មក​នឹង​ធ្វើ​របាយការណ៍​ផ្ញើ​ទៅក្រសួងអប់រំ​ ដើម្បី​ឲ្យ​ក្រសួង​​មាន​វិធានការ​ណ៍លើបញ្ហានេះ។

ប៉ុន្ដែ​អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងអប់រំយុវជននិងកីឡាលោក សំ សេរីរ័ត្ន បាន​ច្រាន​ចោល​ចំពោះ ការ​លើកឡើង​របស់​ប្រធាន​សមាគម​គ្រូ​បង្រៀន​​​កម្ពុជាឯករាជ្យ​នេះ។​ លោក​​បាន​និយាយ​​​ថា លោកពុំបាន​ទទួល​ព័ត៌មាន​ណាមួយ​ ដែលថា មានបែកវិញ្ញាសារនោះទេ។

លោក​ថា ជួន​កាល​មានគ្រូៗបានធ្វើ វិញ្ញាសារលក់ឲ្យសិស្ស​​មានភាពដូច​គ្នា​ខ្លះៗ​ទៅ​នឹង​វិញ្ញាសារ​ប្រលង​តែប៉ុណ្ណោះ​។ លោក សំសេរីរ័ត្ន បញ្ជាក់ថា គ្មាន​អ្វីដែល ខុស​ពីប្រ​ក្រតី​​​នោះទេ គឺការប្រលង​ប្រព្រឹត្តិទៅដោយរលូន​​តាំងពី​ថ្ងៃដំបូង​ រហូតដល់ថ្ងៃទី២​នេះ​ ។

គួរកត់សម្គាល់​ថា ដំណើរការ​​​ប្រលង​បាក់​ឌុប មាន​រយៈពេល​ ២ ថ្ងៃ កន្លះ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​៦ សីហា ដល់​ព្រឹក​ថ្ងៃទី​៨​សីហា ឆ្នាំ​២០១២​។ រីឯ​លទ្ធផល​នៃ​ការប្រលង នឹង​ប្រកាស នៅ​ថ្ងៃ​ទី​៣១ សីហា និង​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២៕​

ភ្នំពេញថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១២​

           អត្ថបទ៖ កញ្ញាចាន់ ឌី​

កែសម្រួល៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s