ការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកជាំ នឹងត្រូវចរចាឡើងវិញ

 
ភ្នំពេញ៖ អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ភាគីកម្ពុជា និងភាគីថៃ​មានគំរោងចរចានៅពេលខាងមុខនេះ ដើម្បីពិភាក្សាឡើងវិញលើការ​សាងសង់​ប៉ុស្តិ៍ត្រួតពិនិត្យ នៅច្រកអន្តរជាតិជាំ-សាង៉ាម រវាងស្រុកអន្លង់វែង ខេត្តឧត្តមមានជ័យ ប្រទេសកម្ពុជា និងខេត្តសុរិន្ទ្រ ប្រទេសថៃ។

លោក ពេជ្រ សុឃិន អភិបាលខេត្តឧត្តមានជ័យ បានឲ្យដឹងថា ឆាប់ៗ​ខាង​មុខនេះ​​ភាគីថៃនិងកម្ពុជាគ្រោងពិភាក្សាគ្នាឡើងវិញ ពីការសាងសង់ប៉ុស្តិ៏​ត្រួតពិនិត្យជាំដែលស្ថិតក្នុងស្រុក អន្លុងវែង ដែលគម្រោងសាងសង់​នេះត្រូវបានផ្អាកកាលពីពេលកន្លងមក ដោយសារតែមានការខ្វែងគំនិតគ្នា។

ការខ្វែងគំនិងគ្នានេះ លោកអភិបាលខេត្តមានប្រសាសន៍ថា ភាគីថៃចង់ឲ្យ​កម្ពុជាសង់ប៉ុស្តិ៍ត្រូតពិនិត្យនេះ នៅចំងាយពី២០០ម៉ែត ទៅ៣០០ម៉ែតពីព្រំដែន ប៉ុន្តែភាគីកម្ពុជាមិនយល់ព្រម ដោយភាគីកម្ពុជា ចង់សង់ប៉ុស្តិ៍ត្រួតពិនិត្យ​នេះនៅជាប់នឹងផ្លូវជាតិលេខ ៦៧ ស្របនិងព្រំដែននៅខាងលិចប៉ុស្តិ័ត្រួតនិត្យ​ចាស់ដែលមានស្រាប់។

លោកបានបន្តទៀតថា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នានេះរង់ចាំ​ការដោះស្រាយពី​គណកម្មការព្រំដែននៃប្រទេសទាំងពីរជាមុនសិន។

លោកពេជ្រសុឃិនបានបន្ថែមទៀតថា ស្ថានភាពកិច្ចការរដ្ឋបាលនៅ​ច្រកព្រំដែនជាំ សាង៉ាម មានលក្ខណធម្មតា ការដោះដូរទំនិញផ្សេងៗ មាន​ដំណើរ​ជាប្រក្រតីមិនអ្វីប្រែប្រួលនោះទេ។ លោក បន្តទៀតថា ភាគីកម្ពុជា​ចង់សាងសង់ប៉ុស្តិ ត្រួតពិនិត្យនេះ ឲ្យមានលក្ខណទំនើបអាចបម្រើឲ្យកិច្ចការ​រដ្ឋបាលបានកាន់តែប្រសើរថែមទៀត។ ចំពោះការចរចាថ្នាក់ខេត្ត លោកបាន​ឲ្យដឹងថា ខាងអាជ្ញាធរខេត្តនៃភាគីកម្ពុជាបានខិតខំ ចរចាដើម្បីសម្រួល​ដល់​កិច្ចការនេះ ប៉ុន្តែរាំងស្ទះដោយសារតែកិច្ចការរដ្ឋបាលខាងភាគីថៃ។

គួរបញ្ជាក់ថា ច្រកជាំខាងភាគីកម្ពុជា ហើយម្ខាងទៀតច្រក សាង៉ាម ខាងទឹកដី​ថៃ​ឬហៅផ្គុំគ្នាថាជាំ-សាង៉ាម គឺជាច្រកព្រំដែនអន្តរជាតិមួយ ដែលមានការធ្វើ​ចរាច​ទំនិញនិងភ្ញៀវទេសចរ គួរឲ្យកត់សម្គាល់ក្នុងមួយថ្ងៃៗ៕

ភ្នំពេញថ្ងៃទី០៦ សីហា ឆ្នាំ២០១២
អត្ថបទ៖ ផាត់ ពៅ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s