នៅថ្ងៃនេះកម្មកររោងចក្រស៊ិនឡាន​​បានបញ្ចប់​កូដកម្ម​ហើយ

ភ្នំពេញ៖ ប្រធានសហជីព​សេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា​ កូដកម្ម​របស់​កម្មករ​រោងចក្រស៊ិនឡាន នៅឯខេត្តកណ្តាលស្រុកអង្គស្នួល ត្រូវបាន​​បញ្ចប់​​ហើយ​ ​ដោយ​សារ​តែ​ភាគី​​ចៅកែរោងចក្រយល់ព្រម​ទទួលយក​សំណើរបស់​កម្មករ។

លោក ជា មុន្នី ប្រធាន​សហជីពសេរីកម្មករ​ នៃព្រះរាជាណាចក្រ​កម្ពុជា បានឲ្យដឹងថា កូដម្ម ដែល​ធ្វើឡើងដោយកម្មករ​ រោងស៊ិន ឡាន  ស្ថិតក្នុង​ភូមិ​ទម្លាប់​ខ្ពស់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ជាប់​ផ្លូវជាតិ​លេខ៤ ម្តុំ​ថ្នល់​ទទឹង​ ត្រូវ​បាន​​បញ្ចប់​​ហើយ បន្ទាប់​ពី​ថៅកែ​ព្រមព្រៀង​ទទួល​សំណើរ​របស់កម្មករ។​

លោក បានបន្តទៀតថា ក្នុង​ចំណោម​៥ចំណុច​ ដែលកម្មករ​ បានទាមទារ​ គឺ​ពីរចំណុច​សំខាន់​ដែល​កម្មករ​ស្នើទៅភាគី​រោងចក្រ​ គឺ​​ភាគីរោងចក្រ​ព្រមទទួល​យក​ទាំង​ស្រុង ក្នុង​នោះរួមមាន​ ភាគី​រោងចក្រ​ព្រម​ទទួល​កម្មករ​ដែលបាន​បញ្ឈប់​ឲ្យចូលធ្វើការ​ធម្មតា​វិញ ផ្ដល់​ប្រាក់​ថ្លៃបាយ​មួយពេល​ជូន​កម្មករ​ចំនួន​១៣ដុល្លារ​ក្នុង​១ម្នាក់ ក្នុង​១ខែ ប៉ុន្ដែ​សេចក្ដី​​សំរេច​​ របស់​ក្រុមហ៊ុន​ធ្វើ​ឡើង​ដោយ តែម្នាក់​ឯង​ដោយមិនបានចរចាជាមួយតំណាងសហជីពនោះទេ។

គួរកត់សម្គាល់ថា ក្រុម​កម្មករ​រោងចក្រ​ស៊ីនឡាន​ ​ប្រមាណ ១.០០០ នាក់ ដែល​រោងចក្រ​នេះ​ ឋិត​នៅ​ក្នុង​ភូមិ​ទម្លាប់​ខ្ពស់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​​​អង្គស្នួល ខេត្ត​កណ្តាល ជាប់​ផ្លូវជាតិ​លេខ៤ ម្តុំ​ថ្នល់​ទទឹង បាន​ធ្វើ​កូដកម្ម​អស់រយៈពេល​៣ថ្ងៃមកហើយ​ គិត​ចាប់​ពីថ្ងៃសៅរិ៍​ រហូត​ដល់ព្រឹក​ថ្ងៃចន្ទនេះ។​

ប៉ុន្ដែ​​នៅថ្ងៃនេះ​ភាគីរោងចក្រ​ព្រមព្រៀង​​លើការ​ទាមទារ​របស់កម្មករ​ហើយ ដែល​កម្មករ​បានទាមទារ​នោះមាន​៥ចំណុច​ រួមមាន​៖ ទី១ -​កម្មករ​ទាមទារ​ឲ្យ​តំណាង​សហ​ជី​ព ដែល​ថៅកែ​បញ្ឈប់​ការងារ ត្រូវ​ចូល​ធ្វើការ​ឡើង​វិញ​, ទី​២-​កម្មករ​ទាមទារ​លុយ​ឈ្នួល​ឡាន ចំនួន ១០ ដុល្លារ ក្នុង​មួយ​ខែ​, ទី​៣-​ស្នើ​សុំ​លុយ​ព្រីម ចំនួន ១០ ដុល្លារ ក្នុង​មួយ​ខែ, ទី​៤-​ស្នើ​ឲ្យមាន​ទូទឹក​ក្តៅ​សម្រាប់​កម្មករ និង​ទី​៥-​ស្នើ​ឲ្យ​ថៅកែ​រោងចក្រចេញ​លុយ​បាយ​ថ្ងៃត្រង់សម្រាប់​កម្មករ​៕

ភ្នំពេញថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១២

          អត្ថបទ៖ ផាត់ពៅ

      កែសម្រួល៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s