ស្ថានភាពទឹកទន្លេមេគង្គនៅកម្ពុជាចាប់ផ្តើមឡើង

ភ្នំពេញ៖ អ្នកនាំពាក្យក្រសូងធនធានទឹកនិងឧតុនិយម បានឲ្យដឹង​នៅថ្ងៃនេះ​ថា ស្ថានភាពទឹក​ទន្លេមេគង្គ​​​នៅកម្ពុជា គឺ​ទឹក​ចាប់ផ្តើមឡើង​ជាបន្តបន្ទាប់​នៅ​ប៉ុន្មានថ្ងៃនេះ។ លោកបាន​បន្តទៀតថា ការណ៍​ដែល​ទឹកទន្លេមេគង្គ និងទន្លេ​បាសាក់ទឹកចាប់ផ្តើមឡើង ដោយសារតែមានភ្លៀង​ធ្លាក់ខ្លាំង នៅផ្នែក​​​ខាងលើ​នៃ​ទន្លេមេគង្គ។

លោកចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ​ដោយ​សារ​តែ​នៅ​ថ្ងៃទី៥ និងទី៦ ខែសីហានេះ មាន​ភ្លៀង​ធ្លាក់ជា​បន្តបន្ទាប់​នៅ​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​លើ និង​​នៅ​ប្រទេស​​ថៃ និងប្រទេសប្រឡាវ។ ហេតុនេះ​ហើយ​ ធ្វើឲ្យទឹកទន្លេមេគង្គភាគខាងលើនៅប្រទេសកម្ពុជា ដូចជា​ខេត្ត​ស្ទឺងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ទឹកចាប់ផ្តើមឡើងជាបន្តបន្ទាប់ ហើយកំរិត​នៃការឡើង​នេះ​មាន​ល្បឿន​​លឿនដោយកំពស់ទឹកកើនឡើង​ក្នុងមួយថ្ងៃជិតមួយម៉ែត។ លោកបាន​បន្ត​ទៀត​ថា នៅ​ថ្ងៃស្អែក​ទឹក​​អាច​ស្រក​បន្តិច​ទៅវិញ ហើយ​ចាប់​ផ្តើម​ងើប​ឡើងវិញនៅថ្ងៃបន្តបន្ទាប់ ជា​ពិសេស​​​ទឹក និង​ចាប់ផ្តើម​ឡើង​​ជាអតិបរមានៅខែ កញ្ញា និងខែតុលា។

លោកចាន់យុត្ថបាន បន្ថែមទៀតថាបើទោះបីជា ទឹកចាប់ផ្តើមឡើងយ៉ាងនេះក្តី ​ប៉ុន្តែស្ថានភាព ទឹកទន្លេមេគង្គផ្នែកខាងលើ និងនៅទន្លេបាសាក់ នៅមិនទាន់​ដល់ពេល ប្រកាសអាសន្ននោះទេ ហើយ​ស្ថានភាព​នេះនៅមានកំរិតទាប​នៅឡើយ​បើធៀបនិងឆ្នាំ២០១១។

លោកបានបន្តទៀតថា ការណ៍ដែល ទឹកទន្លេចាប់ផ្តើមឡើង​នេះមិន​បានធ្វើឲ្យ​ខូចខាត ឬប៉ះពាល់ដល់ ផលដំណាំកសិផលរបស់ប្រជាពល​រដ្ឋទេ។​

ជុំវិញបញ្ហានេះដែរ លោក ផាន់ ចំណាន អភិបាលរងខេត្តក្រចេះបានឲ្យ​ដឹង​ដែរ​ថា កំរិត​កំពស់​ទឹក​នៅខេត្តក្រចេះនៅថ្ងៃនេះមានកំពស់គឺជាង ១៨ម៉ែត ខ្ពស់​ជាងម្សិលម៉ិញ។ លោក​បាន​បន្ត​ទៀតថា នៅខេត្តក្រចេះ ទឹកចាប់ផ្តើមឡើង​ជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានថ្ងៃនេះ ដោយ​សារ​​​តែ​មាន​ភ្លៀង​ធ្លាក់ជា​បន្តបន្ទាប់ ប៉ុន្តែនៅមិនទាន់ដល់កំរិតប្រកាសអាសន្ននោះទេ។

ទោះជាយ៉ាងណាលោកផាន់ ចំណាន បានបន្តទៀតថានៅរដូវទឹកឡើងនេះ​មិនទាន់​ផលប៉ះ​ពាល់​​ដល់ផលដំណាំកសិកម្មប្រជាពលរដ្ឋទេ។ លោក​បាន​បន្តទៀតថា ខាងអាជ្ងាបានត្រៀម លក្ខណជាការស្រេចដើម្បី​បង្កា​គ្រោះដែល​កើតមានជាយថាហេតុណាមួយ ហើយអាជ្ងាធរខេត្តក៍បាន ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅមូលដា្ននឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងចុះពិនិត្យ​ទី​ទួល​ខ្ពស់ៗ​ ដែលមាន សុវត្ថិភាព។ចំណែកឯប្រជាពលរដ្ឋ​ក៍បានត្រៀម​លក្ខណ​ដើម្បីបង្កា​​គ្រោះថ្នាក់ផងដែរ។

ទន្ធឹមនិងនេះដែរ លោក ផាន់ ចំណាន បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់​ក៍ដូចជាប្រជាពល រដ្ឋនៅខេត្តក្រចេះសូមប្រុងប្រ័ត្ន ជាពិសេសបង្អូន​ដែលធ្វើ​ដំណើរតាមទូកជាដើម ដោយសារតែនៅ រដូវ នេះទឹកចាប់ផ្តើមឡើង​ជាបន្តបន្ទាប់។

គួរកត់សំគាត់ដែរថា តាមការឲ្យដឹងពីនាយកដា្ឋនជលសាស្រ្ត និងការងារ​ទន្លេនៃក្រសូង​ធន​ធាន​​ទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃនេះ​កំពស់ទឹក​នៅភាគខាងលើនៃទន្លេមេគង្គ មានខេត្ត​ស្ទឹង​ត្រែង​ទឹកមានកំពស់ ៨.៤៧​ម៉ែត, ខេត្តក្រចេះទឹកមានកំពស់  ១៨.៤១ម៉ែត ,ខេត្តកំពង់ចាម ទឹក មាន​កំពស់ ១២.៦៦ម៉ែត ដែលកំពស់ទឹកនេះមានការកើនឡើងបើធៀបនឹងម្សិលម៉ិញ។

ចំណែក​ឯភាគខាង​ក្រោម​​វិញនៅទន្លេបាសាក់ ចតុមុខ ទឹកមានកំពស់ ៧.៥៩ ម៉ែត កំរិតនេះក៍មានការ កើនឡើងផងដែរ។ ការព្យាករណ៍ក៍បានបង្ហាញថា រហូតដល់ថ្ងៃទី៩ ខែសីហា ភាគ​ខាង​លើ​នៃ​ទន្លេ​មេគង្គ​ទឹក​ចាប់​ផ្តើម​ស្រកបន្តិច ផ្ទុយទៅវិញភាគខាងក្រោមទឹក និងចាប់ផ្តើមឡើងជាងមុន។

យ៉ាងណាក៏ដោយ​ ក្រសូងធនធានទឹកនិងឧតុនិយម បាន​បញ្ជាក់​ឲ្យដឹង​ថា ស្ថានភាពទឹកជំនន់ នៅឆ្នាំនេះ ប្រហាក់ប្រហែលនិងឆ្នាំ២០១១ដែរ។

ភ្នំពេញថ្ងៃទី​០៧ ខែសីហា​ ឆ្នាំ២០១២

          អត្ថបទ៖ផាត់ ពៅ

       កែសម្រួល៖ ប៊ិន ប៊ុណ្ណា        

                                                                                                                   

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s