បក្សប្រឆាំងពីរឯកភាពគ្នាបង្កើតគណបក្សថ្មីឈ្មោះគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖ នៅទីបំផុត​ទៅ​ គណបក្ស​​​សមរង្ស៊ី និង គណបក្សសិទ្ធិមនុស្ស បាន​ប្រកាស​ជាផ្លូវ​ការ​ហើយ​ចំពោះ​​គណបក្ស​ថ្មី ដែល​មាន​ឈ្មោះថា “គណបក្ស​សង្គ្រោះ​ជាតិ”​

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានឲ្យដឹងថា ការណ៍​ដែល​នាំឲ្យគណបក្ស ​ថ្មី ដាក់ឈ្មោះ​ថា ​គណបក្ស​សង្គ្រោះជាតិ ក៍ដោយ​សារ​តែ​​ស្ថានភាពសង្គម​កម្ពុជា សព្វថ្ងៃនេះ​ជួប​បញ្ហា​ជាច្រើន​នៅឡើយ​ដូច ការ​គំរាម​កំហែង​ការ​ឈ្លាន​ពាន​​​ទឹកដី​ពីបរទេស ជាពិសេស​ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង។ ទន្ទឹម​នឹង​គណបក្ស​ថ្មី​នេះ​ក៏នឹង​ប្រឆាំង​អំពើពុករលួយ ប្រឆាំង​និងភាព​អយុត្តិធម៌​​ក្នុងសង្គមនិង​ភាពក្រីក្រ។ លោក​បាន​បញ្ជាក់​ថា​ ស្ថាន​ភាព​​ដូច្នេះហើយ​ចាំបាច់​អ្នក​​ប្រជា​ធិបតេយ្យ​​​ ត្រូវតែ​រួបរួមគ្នាដើម្បី​សង្គ្រោះ​ជាតិ កសាង​ប្រទេស​ជាតិ​ តាម​គោល​ការណ៍​ ប្រជា​ធិបតេយ្យ និងប្រឆាំងអំណាចផ្តាច់ការ ។

លោកយឹម សុវណ្ណបានបន្ថែមទៀតថា ការណ៍លើកឡើងរបស់អ្នកនយោបាយ​មួយ​ចំនួនដែល ថា ការ​ប្រើ​​​ឈ្មោះនេះហួសសម័យកាល ឬមិនអាចទាក់ទាញ​ការគាំទ្រពីប្រជាពលរដ្ឋនោះ គ្រាន់តែជា​ទស្សនៈ​​​អ្នកនយោយាយ​​តែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែល​ជាជោគជ័យ​របស់​អ្នក​ប្រជាធិប​តេយ្យ​​​​នោះ​ គឺចលនា​ប្រជាធិប​តេយ្យ បានបង្កើតជាគណបក្សថ្មីគឺគណបក្សសង្គ្រោះជាតិ ដែលកើត​ចេញ​ពី​ឆន្ធៈ​​​​ប្រជាពលរដ្ឋ និង​ទទួលបាន​ការគាំ​ទ្រ​​ពី​​ប្រជាពលរដ្ឋគ្រប់មជ្ឍដ្នាន។

ជុំវិញ​បញ្ហានេះ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែលបាន​បញ្ចេញទស្សនៈថា គណបក្ស​ថ្មី​ដែល​មាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិនេះ អាចធ្វើឲ្យ​អ្នកបោះឆ្នោតគាំទ្រ​បក្សប្រឆាំង​មាន​ការ​កើន​ឡើង​ ជាពិសេស​អ្នកដែលគាំទ្រគណបក្សសមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។

ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា​ ការ​បង្រូប​បង្រូម ដោយ​បង្កើតជាគណបក្សថ្មីនេះ មិនធ្វើឲ្យ​ថមថយកំលាំងគាំទ្រ គណបក្សប្រជាជនកម្ពុជា​​នោះ​ទេ ដោយ​​​សារតែ​គណបក្សប្រជាជន​ទទួល​បានការគាំទ្រយ៉ាងច្រើន​លើសលប់ពីសំណាក់​ប្រជា​ជន​ ​ផ្ទុយ​ទៅវិញ​ការ​គាំ​ទ្រ​​​​​​​របស់គណបក្សប្រឆាំង​កាន់តែ​ថយចុះ។ លោកបានបន្តទៀតថា គណ​ប្រជាជន​មា​ន​ទិស​ដៅ​ក្នុង​ការអភិវឌ្ឍជាតិ ចំណែកឯកគណបក្សប្រឆាំងមានទិសដៅ ដើម្បី​តែ​ប្រឆាំង​ប៉ុណ្ណោះ។

គួរកត់សម្គាល់ដែរថា កាលពីពេលខែកក្កដាកន្លងទៅនេះ ក្រុមមន្រ្តីគណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ជួបប្រជំគ្នានៅក្រុងម៉ានីល ប្រទេស​ហ្វីលីពីន ហើយ​បាន​សម្រេច​ជាគោលការណ៍​បង្កើត​គណបក្ស​ថ្មី​ និង​ បាន​សម្រេច​បង្កើត​​ចលនា​ប្រជាធិបតេយ្យ​​សង្គ្រោះជាតិ ដឹកនាំ ដោយលោកសម រង្ស៊ី។  ឥឡូវ​នេះ​​​គណបក្ស​ប្រឆាំង​​ទាំងពីរ​នេះ បានឈាន​មួយជំហាន​ទៀត​​គឺ​​គណបក្ស​ថ្មី​ ដែល​នៅមិនទាន់​ចេញ​ជារូបរាង​នោះ មានឈ្មោះ​ថា គណបក្ស​សង្រ្គោះ​ជាតិ​ ដែលដឹកនាំ​ដោយ​លោក​សមរង្ស៊ីជាប្រធាន​និងជាបេក្ខភាព​នាយករដ្ឋមន្រ្តី និង​លោក​គឹម​សុខា​ ជា​អនុ​ប្រធានបក្ស៕ 

ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១២

         អត្ថបទ៖ ផាត់ ពៅ

    កែសម្រួល៖  ប៊ិន ប៊ុណ្ណា 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s