ប្រមុខរដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​ឲ្យ​ប្រជាជនប្រុងប្រយ័ត្ន​គ្រោះទឹកជំនន់នៅ​ឆ្នាំ​នេះ​

នៅគ្រាដែល​ក្រសួង​ធនធានទឹក​បានជូនដំណឹង​​អំពីការ​ឡើង​​កម្ពស់​ទឹកជំនន់​ ថ្មីៗនេះ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា ពិសេស​អ្នក​រស់នៅ​តាម​ដង​ទន្លេ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​គ្រោះទឹកជំនន់ ដែល​អាច​នឹង​កើតឡើង​ជា​ថ្មី នៅ​ឆ្នាំ​នេះ​។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ ៦២ ពី​ខេត្ត​កំពង់ធំ ទៅ​កាន់​ក្រុង​ព្រះវិហារ កាលពីព្រឹកមិញនេះ ម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​អំពាវនាវ ឲ្យប្រជាពឡរដ្ឋ ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​ធម្មជាតិ ដែល​អាច​កើតឡើង​ជា​យថាហេតុ​។ ករណី​ខ្យល់ព្យុះ និង​ករណី​ទឹកជំនន់​។ ទឹក​បាន​ចាប់ផ្តើម​ហក់​ឡើង កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ឥឡូវ​នៅ​ស្ទឹងត្រែង ក្រចេះ ចាប់​ស្រក់ តែ​នៅ​ភ្នំពេញ​បន្ត​ឡើង​បន្តិច​។

មិនមែនជាការ​ចៃដន្យ​នោះទេ ដែល​ប្រមុខរាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យប្រជាពលរដ្ឋ​​កម្ពុជា​​​មានការប្រុងប្រយ័ត្ន​ចំពោះ​ទឹក​ជំនន់​នៅក្នុងខេត្តកំពង់​ធំ​នេះ គឺ​ថា ខេត្ត​នេះ​ធ្លាប់​រងគ្រោះ​ធ្ងន់​ធ្ងរជាងគេ​ក្នុង​ចំណោម​បណ្ដា​ខេត្ត​ផ្សេង​ៗ​។​ កាលពី​ឆ្នាំ​ទៅ​ទឹកជំនន់​បាន​បំផ្លិចបំផ្លាញ​​ទីរួមស្រុក​មួយចំនួន​ក្នុង​ខេត្ត​កំពង់​ធំ​រងគ្រោះ​ គ្រោះ​ធម្មជាតិ​ធ្ងន់​ធ្ងរ​ គ្រោះធម្មជាតិ​នោះរួមមាន​ ព្យុះ​កេត​ សាណា នៅឆ្នាំ​​២០០៩​ និងទឹកជំនន់​ធំ​​​នៅ​ឆ្នាំ​២០១១​ ។

យ៉ាងណាក៏ដោយ​​សម្ដេច​ហ៊ុន សែន​ បាន​អំពាវនាវ​​ឲ្យ​គ្រប់ស្ថាប័នពាក់ព័ន្ធ​ដក​ស្រង់​បទពិសោធន៍​​កាលពីឆ្នាំ​២០១១​ ដើម្បីជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ សម្ដេច​បាន​សង្កត់​ធ្ងន់​ថា ទាំងអាជ្ញាធរ និង​អង្គការមិនមែន​រដ្ឋាភិបាល​ ត្រូវ​ចូលរួម​ឲ្យ​សកម្ម​លើការងារ​ទប់ស្កាត់​​ទឹកជំនន់ ពោល​គឺ​ត្រូវ​តែមានវិធាន​ការ​ណ៍ទុក​ជាមុន​ ក្នុង​ទិសស្លោក​”ការពារ​ប្រសើរ​ជាង​ការព្យាបាល​”៕

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s