កម្ពុជា​បង្ហូត​ទង់​អាស៊ាន​​ដើម្បីអបអរ​​ខួប​៤៥ឆ្នាំ​​ នៃសមាគម​អាស៊ាន​

AKP: ក្រសួងការបរទេស​កម្ពុជា​កម្ពុជានៅព្រឹកមិញនេះ បាន​បង្ហូត​ទង់ជាតិ​អាស៊ាន ដើម្បី​អបអរ​សារទរ​​ខួប​លើក​ទី​៤៥ នៃសមាគម​អាស៊ាន។​ ពិធីអបអរ​នេះ ​មានការ​ចូលរួម​ពី​លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​​ និងបណ្ដា​ស្ថានទូត​​នានា​ប្រចាំ​នៅកម្ពុជា។​ នេះបើ​យោង​តាមទីភ្នាក់ងារ ​AKP រាយការណ៍​ឲ្យដឹង​នៅថ្ងៃនេះ។​

ថ្លែង​នៅក្នុង​ឱកាសនេះ​ លោក​ហោហាណាំហុង ឧបនាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្រ្តីក្រសួង​ការបរទេស​កម្ពុជា បាន​រំលឹក​ពី​ភាព​ជោគជ័យ​​​យ៉ាង​ត្រចះត្រចង់ ចាប់​តាំង​ពី​​អាស៊ាន​បង្កើត​ឡើង​ រហូតមកទល់​ពេលនេះ​មាន​រយៈពេល​៤៥​ឆ្នាំ​មកហើយ​។​ លោក​បន្ដថា ក្នុងឋានៈ​ជាអង្គការ​​​តំបន់​​អាស៊ាន​បាន​ឆ្លង​កាត់​​ការ​លំបាក​ដ៏ច្រើន បញ្ហាប្រឈម​ជាច្រើន​ទៀត​។​

ទីភ្នាក់ងារ​AKP  បាន​ដក​ស្រង់​សម្ដី​លោកហោណាំហុង​ ទៀតថា ជាមួយ​នឹង​ការប្រឈម​​ អាស៊ាន​តែងតែបោះជំហាន​​​បាន​បោះជំហាន​ឈានទៅមុខជានិច្ច​ ជាមួយ​ស្មារតី​សម្រុះ​សម្រួល​​។​ ប្រមុខ​ការទូត​កម្ពុជា​បន្ដថា ដោយ​មាន ព្រឹត្តិការណ៍​​សំខាន់​ៗ​ជាច្រើន​ និងមូលដ្ឋាន​​​ សាមគ្គីភាព​ដ៏រឹងមុះមុំា​ ក្នុង​ប្រវត្តិសាស្រ្ត​​​៤៥ឆ្នាំ​នេះ លោក​យល់ថា អាស៊ាន​​នឹង​មានជោគជ័យ​​ ហើយ​អាច​ជំនះ​​បាននូវរាល់​ស្ថានការណ៍​​អាក្រក់​ទាំងឡាយ។​

ក្នុងពេល​ដូចគ្នានេះ កាលពី​ឆ្នាំទៅ ការ​បង្ហូតទង់​អាស៊ាន ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​គ្រប់​រដ្ឋធានី នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​នៅតាម​ស្ថានទូត​អាស៊ាន​ទូទាំង​ពិភពលោក។ ពេលនេះ យើង​អាច​មើលឃើញ​ទង់​អាស៊ាន បក់រវិចៗគួរ​ជាទី​មោទនៈ នៅ​ទន្ទឹមនឹង​ទង់ជាតិ​របស់​រដ្ឋ​សមាជិក​អាស៊ាន។ នេះ​គឺជា​សក្ខីភាព នៃ​ការបោះ​ជំហាន​ទៅមុខ​ដ៏​ធំ​មួយទៀត ឆ្ពោះទៅកាន់​សហគមន៍​​អាស៊ាន ក៏ដូចជា​ការលើក​កំពស់​មុខមាត់​អាស៊ាន​ផងដែរ បើទោះបី​ជាមាន​បញ្ហា​កើតឡើង​ដោយ​មិនបាន​នឹង​ស្មាន​ដល់។

លោកហោ ណាំហុង បានបង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា អាស៊ាន​នឹង​បន្ត​ដើរ​លើ​មាគ៌ា​ត្រឹមត្រូវ​ឆ្ពោះទៅ​សម្រេច​សហគមន៍​អាស៊ាន នៅ​ឆ្នាំ២០១៥ តាម​ទិសដៅ​ជា “សហគមន៍​តែមួយ ជោគវាសនា​តែមួយ” ដែលមាន​ភាព​ស្អិតរ​មួ​ត​ផ្នែក​នយោបាយ​មាន​សមាហរណកម្ម​សេដ្ឋកិច្ច និង​រួបរួមគ្នា​ក្នុងសង្គម​ដែល​យល់​សុខទុក្ខ​គ្នា៕

ភ្នំពេញ​ថ្ងៃទី​​០៨ ខែសីហា ឆ្នាំ​២០១២

       បកប្រែ​ពី​AKP៖ ប៊ិន ប៊ុណ្ណា

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s