កម្ពុជា​​ដោះស្រាយ​​បញ្ហាព្រំដែន​កម្ពុជា​និង​វៀតណាម​មានជម្រើស​៣ប្រភេទ​​

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​នៅថ្ងៃនេះ​ បាន​​​ពន្យល់​នៅរដ្ឋសភា​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​និង​វៀតណាម​ដោយ​​ គាត់​បាន​លើកឡើង​ថា ដើម្បី​ដោះស្រាយ​​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម គឺ​កម្ពុជា​មានជម្រើស​៣​សម្រាប់​ដោះស្រាយ​ព្រំដែន​។​​

សម្ដេច​ហ៊ុន​សែន​បាន​ថ្លែង​​នៅ​​ឯរដ្ឋសភា​កាលពី​ព្រឹកមិញនេះ​ថា វិធីសាស្រ្ត​ទាំង​៣នោះ​រួមមាន​​ទី១,​ការគោរព​តាមការគូសវាស​របស់​ផែនទី​ ទី​២,​រើភូមិ​ចេញ គោរព​តាមផែន​ទី​ និងទី​៣,​ រក្សា​ការកាន់​កាប់​​ដីរបស់ប្រជាជន​។​

យ៉ាងណាក៏ដោយ​ ប្រទេស​កម្ពុជា​បានជ្រើសរើស​ជម្រើស​នៃ​វិធីសាស្ត្រ​ទី៣ ដោយ​រក្សា​ការ​កាន់កាប់​ដី​របស់​ប្រជាជន គឺជា​វិធីសាស្ត្រ ដែល​គោរព​ទៅតាម​អនុសារណៈ រវាង​វៀតណាម និង​កម្ពុជា ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២៣ មេសា​ឆ្នាំ ២០១១។ សម្ដេច​ហ៊ុន សែន បញ្ជាក់​ថា មានតែ​វិធី​មួយ​នេះ​ទេ ដែល​អាចធ្វើ​ទៅបាន។

ថ្វីបើ​ជម្រើស​ទី៣​ជាជម្រើស​ល្អក្ដី​ ក៏ប៉ុន្ដែ​សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​បន្តថា មុននឹង​ធ្វើការ​ដោះដូរ​ភូមិ ឬ​ដី​ដែល​លយ ត្រូវមាន​ការសិក្សា​ច្បាស់លាស់ និង​សម្រួល​ដល់​ការកាន់កាប់​របស់​ប្រជាពលរដ្ឋ។ រីឯ​ការដោះដូរ​នោះ​សោត ត្រូវធ្វើ​ការដោះដូរ​ស្មើ​ទៅ ស្មើ​មក គ្មាន​ភាគី​ណា​ខាតបង់​នោះទេ។

សម្តេច​បានបញ្ជាក់ដែរ​ថា នៅពេលនេះ តាម​ការ​វាស់ គឺ​កម្ពុជា​បាន​កាន់កាប់​ចូលទឹកដី​វៀតណាម​​ចំនួន ៩១៦,ហិកតា ចំណែក​ប្រទេស​វៀតណាម​បាន​កាន់កាប់​ដី​ចូល​កម្ពុជា​ចំនួន ២១៦០,ហិកតា សម្តេច​បាន​ពន្យល់ថា បើសិនជា​តួលេខ​នេះ មានការ​ទទួលស្គាល់​ដោយ​ភាគី​ទាំងសងខាង​ គឺ​កម្ពុជា​ និង​វៀតណាម​នោះ វៀតណាម​ត្រូវ​សង​ដី​កម្ពុជា​ចំនួន ១២៤៣,ហិកតា
ការដោះដូរ​ដី គឺត្រូវធ្វើ​នៅក្នុង​ខេត្ត​ដែលជា​ប់​គ្នា​ មុននឹង​ការដោះដូរ​ត្រូវ​ធ្វើទៅ​ខេត្ត​ផ្សេង​។

គួរកត់សម្គាល់​ថា ការដោះដូរ​ដីនេះ​ គឺ​មិនមែន​មានតែ​កម្ពុជា និងវៀតណាម​នោះ​​ទេ ដែល​ធ្វើ​របៀបនេះ និយាយជារួម​មាន​ប្រទេស​ជាច្រើន​នៅលើ​ពី​ភព​លោក​ក៏​ធ្វើ​ដូចគ្នា​ ដូចជា​ប្រ​​ទេស បារាំង និង ​ប៊ែ​ល​ហ្សិ​ក​ក៏​ធ្លាប់ធ្វើ​បែបនេះ​ដែរ៕

ភ្នំពេញថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១២

         អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s