សម្ដេច​ហ៊ុន​សែន​និយាយ​​ថា “កម្ពុជា​​មិន​បាន​បាត់បង់​​ទឹកដីទាំងដីគោក​ និងទឹក​​ទៅវៀតណាមទេ”

ភ្នំពេញ៖  ដើម្បីពន្យល់​ដល់​សាធារណៈជន​​ពីការ​បាត់​​កោះត្រល់​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ សម្ដេច​នាយករដ្ឋមន្រ្តី​ហ៊ុន​សែន​ បាន​ធ្វើការពន្យល់​ថា កម្ពុជា​បាន​បាត់​បង់​សិទ្ធិ​ទាមទារ​​កោះត្រល់​ ដោយ​មាន​មូលហេតុ​​​បីសំខាន់​។ ទន្ទឹម​នឹង​នេះ​សម្ដេច​បាន​​​ធានាថា កម្ពុជា​មិន​បាន​បាត់​បង់​ទឹក​ដីគោក​និង​ទឹក​ទៅ​ឲ្យ​វៀតណាម​នោះទេ អ្វីដែលកម្ពុជា​ធ្វើ​​គឺ​ឈរលើគោលការណ៍​ច្បាប់​។

សម្ដេច​ហ៊ុន​សែន បាន​បញ្ជាក់​ទៀតថា មូលហេតុ​​ទី​១ គឺ​នៅឆ្នាំ​​១៩៣៩​ ដោយ​លោក​​ប្រេវីយេ​បាន​ប្រគល់​កោះត្រល់​​ឲ្យ​វៀតណាម​​គ្រប់គ្រង​បាត់​ទៅហើយ​។​ បារាំង​បាន​ហៅ​ថា ជាកោះ​ហ្វូគុក។​ ទី២​គឺ​នៅ​ឆ្នាំ​១៩៤៩​ កូសាំង​ស៊ីន​​ត្រូវ​បាន​បារាំង​ប្រគល់​​ឲ្យ​ព្រះចៅ​បៅដាយ​ ហើយ​កម្ពុជា​​បាន​បោះឆ្នោត​​អនុបវាទ​។ ត្រង់​ចំណុច​នេះ​ សម្ដេច​នាយករដ្ឋ​មន្រ្តី​ហ៊ុន​សែន​ បាន​លើកឡើង​ថា ក្នុង​នាម​ជា​មនុស្ស​ជំនាន់​ក្រោយ​ គឺ​​​​​​នឹង​​បោះឆ្នោត​ប្រឆាំង​​ ទោះ​ជាមិន​ឈ្នះ​ក៏ដោយ​ តែមិន​បោះឆ្នោត​អនុបវាទ​លើដីខ្លួន​ឯង​នោះទេ។​

សម្ដេច​បាន​លើកឡើង​ទៀតថា ​ហេតុ​ផល​ទី​៣ គឺ​នៅឆ្នាំ​១៩៦៤​ សម្ដេច​ព្រះនរោត្តម​សីហានុ​បានយក​ផែនទី​ដេល​មាន​បន្ទាត់​ខ្សែ​ ប្រេវីយេ​ឆ្នាំ​១៩៣៩​នេះទៅ​តម្កល់​ទុក​នៅអង្គការ​សហប្រជាជាតិ​ ដោយ​សុំ​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​នេះ ជាព្រំដែន​​ទឹក​រវាង​កម្ពុជា​និងវៀតណាម​។​

យ៉ាងណាក៏ដោយ​ជុំវិញ​​ប្រសាសន៍​សម្ដេច​ហ៊ុន​សែន​នៅឯរដ្ឋសភា​ កាល​ពី​ព្រឹកមិញ​ ដែល​សម្ដេច​បាន​ចំណាយ​ពេល​​​ជាង​៥ម៉ោង​ ដើម្បី​ពន្យល់​រដ្ឋសភា​ផង និងសាធារណៈជន​ផង​បាន​អះអាងថា រាល់ការ​ងារ​ដោះស្រាយ​​ព្រំដែន​រវាងកម្ពុជា​និង​វៀតណាម​ គឺឈរ​លើគោលការណ៍​ច្បាប់​​ និង​អ្វី​ដែល​សម្ដេច​ឪ​បាន​បន្សល់​ទុក​ប៉ុណ្ណោះ​។​ ប៉ុន្ដែ​សម្ដេច​បាន​​ធានាថា មិនមាន​ការ​បាត់​បង់​ទឹកដីគោក​ ឬសមុទ្រ​ទេ។

សម្តេច​ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​មិនបាន​បាត់បង់​ដែនសមុទ្រ​ ដូចដែល​មានការ​ចោទ​ប្រកាន់​ទេ​។​ សម្តេច​បាន​មានប្រសាសន៍ថា មានការ​ចោទប្រកាន់​ថា កម្ពុជា​បាន​បាត់បង់​ដែនសមុទ្រ​ ១០.០០០​ គីឡូម៉ែត្រ​។ ប៉ុន្តែ​តាមពិត​នោះ​ ព្រំដែន​សមុទ្រ​កម្ពុជាជាមួយ​វៀតណាម នៅ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ​។ សម្តេច​មានប្រសាសន៍ថា គេ​ចោទប្រកាន់​ដោយ​ផ្អែកទៅលើ​ខ្សែបន្ទាត់​ ដែល​គេ​គូស​ជា​ឯកតោភាគី​ កាលពី​ឆ្នាំ​១៩៧២ ប៉ុណ្ណោះ​៕

ភ្នំពេញថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១២

         អត្ថបទ៖ ប៊ិន ប៊ុណ្ណា
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s